Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អារ៉ាប់ប៊ី សៅអូឌី ប្រកាសមានអ្នកឆ្ល​ង​វី​រុសកូ​រ៉ូ​ណាលើក​ដំ​បូង

spot_img

ក្រសួងសុខាភិបាលរបស់ប្រ​ទេ​សអា​រ៉ាប់ប៊ី សៅអូឌី បានប្រកាសថាខ្លួនបានរ​ក​ឃើញមា​ន​អ្នកផ្ទុ​ក​វីរុសកូរ៉ូណាជាលើកដំ​​បូង​។

អ្នកដែលផ្ទុកវីរុសនោះ បានធ្វើ​ដំណើរ​ពីប្រ​ទេ​សអ៊ីរ៉ង​មកកា​ន់​អារ៉ា​ប់ប៊ី សៅអូឌី តាមរយៈប្រទេសបា​រ៉ែ​ន​។

ការធ្វើតេស្តបង្ហាញថា បុ​រ​សនោះ​មានផ្ទុ​កវី​រុស​កូ​រ៉ូ​ណា។

អាជ្ញាធរបានយកសំណាក​ពី​ម​នុស្ស​ជា​ច្រើន ដែលមានទំនាក់ទំន​ង​ជាមួ​យបុ​រសនោះ ដើម្បីតេស្តរកវីរុស​ ​ហើយលទ្ធផលនឹង​ប​ង្ហាញ​ក្នុង​ពេល​ឆាប់​ៗ​។

សូមបញ្ជាក់ថា រហូតមកដល់ពេល​​នេះ អ្នកស្លាប់ដោយសារវីរុស​កូ​រ៉ូណា​មាន​ជាង ៣.០០០នាក់ ខណៈអ្នកឆ្លង​ មាន​ជា​ង ៩០.០០០នាក់។​ ចំណែកអ្នកជាសះស្បើយមាន​ជិ​ត ៥០.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖​ Al Jazeera

spot_img
×