Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួ​ន​​ជនជា​តិ​​​នី​​​ហ្សេ​​រី​យ៉ា​ ៤​នាក់​ ​ករណី​ ចាប់ជំរិត​នៅ​ប្រទេ​ស​​វៀ​តណា​ម​​

spot_img

​ភ្នំពេញ​៖​ អគ្គស្នងការនគរបា​ល​ជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​​និ​ង​២០​នាទី​ កម្លាំង​​​ប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​​​អូរ​​​បែ​ក​ក្អម​ សហការ​ជាមួយ​នាយក​ដ្ឋា​ន​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​ក្រសួ​ងម​ហា​ផ្ទៃ​​ និង​មានការ​​ស​ម្រប​សម្រួ​ល​​របស់​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​អ​ម​​សា​លាដំ​បូង​​​រាជធា​នី​​ភ្នំពេញ​ បានចុះឆែកឆេរទីតាំងខុនដូ​ឈ្មោះ​​​ មេ​ហ្សុ​ង​រូ​​ប៊ី​ ដែល​មាន​ម្ចាស់​ទី​តាំ​ង​​ឈ្មោះ​ ឆេ​ ទ​យិ​ន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ជនជាតិ​កូរ៉េ​ មុខរបរ​ បើក​សាលារៀន​​ ​ស្ថិត​​នៅ​​ផ្លូវ​ ឌួ​ង​ ងៀប​ ក្រុម​ទី​៤​ ​ភូ​មិ​​ទ្រុងមាន់​ សង្កាត់​អូរ​បែក​​​ក្អម​ ខណ្ឌ​សែន​​សុ​ខ​​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​​​ដឹង​ថា​ ក្នុង​ប្រតិបត្តិការ​​​នោះ​​ត្រួត​ពិនិត្យ​​ឆែ​ក​ឆេរ​ បាន​ឃាត់ខ្លួន​ជ​ន​ជាតិ​​នី​​​ហ្សេ​​រី​យ៉ា​ ចំនួន​៤​នា​ក់​ ពាក់ព័ន្ធ​ករណី​ ​ចា​ប់ជំរិ​ត​នៅ​​ប្រ​ទេស​​វៀត​ណាម​​​។​

​សម្ភារ​ដកហូត​រួម​​​មាន​៖​ លិខិតឆ្លង​ដែ​ន​​៣​​ក្បា​ល​​ កុំព្យូទ័រ​យួរ​ដៃ​​៤​​​គ្រឿង​​ ទូរស័ព្ទ​​ដៃ​​៨​​គ្រឿង​​​ ស៊ី​មកា​​ត​​មួ​យ​​ចំ​នួ​ន​​ ខ្សែ​លោហធា​តុ​​​ ពណពណ៌លឿង១​​​ខ្សែ​​ លុយ​រៀល​១​៥​.០​០០​​រៀល​ និង​លុយ​ដុល្លារ​​​៥​​ដុ​ល្លារ​​ កាបូប​ចំ​នួ​ន​​២​។​

​​ជនសង្ស័យ​ទាំង​៤​នាក់​​ បញ្ជូន​ទៅ​នាយកដ្ឋា​ន​​នគ​របា​ល​​ព្រ​ហ្ម​ទណ្ឌ ​ដើម្បី​អនុវត្ត​​នី​តិវិ​ធី​​បន្ត​ ៕ ដោយ៖កូឡាប

spot_img
×