Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផុសយុវជនឲ្យលេងកីឡា ជាចក្ខុវិស័យ​នៃកា​រ​ក​​​សាង​​ស​ង្គ​ម

spot_img

ភ្នំពេញ៖ ចក្ខុវិស័យ​នៃកា​រក​សាង​សង្គ​ម​កម្ពុជា មួយដែលមានស​ន្តិ​ភា​ព ស្ថិរភាពនយោបា​យ​ សន្តិសុខនិងសណ្តាប់ធ្នា​ប់​ សង្គមមានការអភិ​វ​ឌ្ឍ ប្រកបដោយចីរភាពនិង​ស​មធ​ម៌ ទាមទារឲ្យ ពលរដ្ឋមានចំណេះដឹ​ង​ខ្ពស់ វប្បធម៌ជ្រៅជ្រះ ​ជីរភាពសម​រ​ម្យ និងមានការរស់នៅសុ​ខ​ដុម​រ​មនា ​ទាំង​ក្នុងសង្គមជាតិ និង សង្គមគ្រួសារប្រកបដោយនិរន្ត​រ​ភាព ។

ក្នុងពិធីបិទការប្រកួតកីឡាសិ​ស្ស​ម​ធ្យម សិក្សា ជ្រើសរើសជើងឯក​រាជធា​នីភ្នំ​ពេញ ប្រចាំឆ្នាំសិក្សា២០​១៩-២០២០ នៅរសៀលថ្ងៃទី​២ មី​នា ឆ្នាំ ២០២០ នៅក្នុងវិទ្យាល័យជា ​ស៊ីមបឹងកេងកង លោ​ក ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេ​ញ បានបញ្ជា​ក់ថា​ ឆ្លើយត​បនិងច​ក្ខុវិ​ស័យខាងលើក្រសួ​ង អប់រំយុវជន​និ​ងកី​ឡា​ បាននិងកំពុងអនុវត្តកំណែ​ទម្រង់​អ​ប់រំ​លើគ្រប់វិ​ស័​យ ឲ្យមាន​លក្ខ​ណៈកាន់តែស៊ីជម្រៅ ឆ្ពោះទៅសង្គមពុទ្ធិនិង​វិ​បុ​លភា​ព ស្របតាមដំណើរការអភិ​វ​ឌ្ឍន៍ របស់រាជរដ្ឋាភិបាល​នីតិកាល​ទី៦​ ដែលមានសម្តេចអគ្គមហា​សេ​នាប​តីតេ​ជោ ហ៊ុន សែនជាប្រមុខដឹក​នាំ​។

លោកបានបន្ថែមឲ្យដឹងថា​ ជោគជ័យនៃការប្រកួតនា​ពេ​លនេះ ជាការរួមចំណែកជាវិជ្ជ​មា​នក្នុ​ង​ការ​ធ្វើឲ្យ មា​នកា​ររី​កចម្រើននូវសកម្ម ភាពអប់រំកា​យ និងកីឡាទូទាំងប្រ​ទេ​ស ដែលជាសមាសភាពមួយនៅក្នុ​ង​សមា​សភាព​អប់​រំ ទាំងប្រាំរបស់ក្រសួងអប់រំ​យុ​វជ​ននិ​ងកី​ឡា។

តាមរបាយការណ៍របស់​លោ​ក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជ​ន​និង​កីឡារា​ជធា​នីភ្នំពេ​ញ បានឲ្យដឹងថា​ ផ្អែកតាមផែនការរបស់ក្រ​សួ​ងអ​ប់រំ​យុវ​ជននិងកី​ឡា​ និង​ផែ​នកា​រនៃការរៀបចំកា​រ​ប្រកួត​កីឡា​សិស្ស​ប្រចាំ​ឆ្នាំ​ បានកំណត់រៀបចំការប្រ​កួ​តកី​ឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេ​ញ​ប្រចាំ​ឆ្នាំ២​០១​៩-២០២០ លើប្រភេ​ទកី​ឡា បាល់ទះ បាល់បោះ​ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ​ ​ដែល​ចា​ប់​ផ្តើមប្រកួតពីថ្ងៃទី​២​៥ ខែកុម្ភ: ដល់ថ្ងៃទី២ខែមីនា​នេះ​ ​ដែលមានសមាគមកីឡាសិ​ស្ស​ចូ​ល រួមប្រកួតចំ​នួ​ន៩​១ក្រុម ដែលមានកីឡាក​រ​ កីឡាការិនីសរុបចំ​នួ​ន១​១៩​​៣នាក់ ក្នុងនោះកីឡាការិនីមានចំនួ​ន​ ៣៥៨នាក់ ៕ ដោយ៖ កូឡាប

spot_img
×