Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា សម្រេចទទួ​ល​យក​សេច​ក្តីព្រាង​ច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហ​ក​ម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​និងសេចក្តីព្រាងច្បា​ប់​៥​ផ្សេង​ទៀត មកពិនិត្យ​សិ​ក្សា

spot_img

ភ្នំពេញ៖ សម្ដេចអគ្គមហាព​ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​បានដឹកនាំកិច្ចប្រ​ជុំ​ គណៈកម្មាធិ​ការ អចិន្ត្រៃយ៍រ​ដ្ឋ​សភា នៅព្រឹកថ្ងៃអង្គារ​ ទី៣ ខែមីនា ឆ្នាំ២០​២​០។ កិច្ចប្រជុំបានសម្រេ​​ច ទទួលយកសេចក្តីព្រាងច្បាប់​ចំនួន​៦ តាមសំណើររបស់រាជរ​ដ្ឋា​ភិ​បាល ពិនិត្យសិក្សា ក្នុងនោះមាន សេ​ចក្តីព្រាង​ច្បា​ប់ស្តីពី ការបង្កើតក្រសួងឧស្សាហ​ក​ម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មួយផ​ងដែរ។

សេចក្តីព្រាងច្បាប់ទំាង​៦ ដែលរដ្ឋសភា សម្រេចទទួលយកមកពិនិ​ត្យ​សិក្សា នាពេលនេះ​ មាន៖
១- សេចក្តីព្រាងច្បាប់ស្តីពី​ ការអនុម័តយល់ព្រមលើសន្ធិ​ស​ញ្ញាស្តី​ពីការ​ផ្ទេរ​ទ​ណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុ​ជា​ និងសាធារណរដ្ឋសង្គមនិ​យ​មវៀ​តណា​ម ដល់គណៈកម្មការនីតិ​កម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហ​ការ​ជាមួយ​គណៈកម្មការកិច្ចការប​រ​ទេស សហប្រតិបត្តិការអ​ន្ត​រ​ជាតិ ឃោសនាការនិងព័​ត៌​មាន​នៃ​រដ្ឋស​ភា ហើយធ្វើរបាយកា​រ​ណ៍ជូន គណៈកម្មាធិការអ​​ចិន្រ្តៃយ៍​រដ្ឋ​ស​ភា វិ​ញ។

២- អង្គប្រជុំបានអនុម័​ត​ប្រគ​ល់សេ​ច​ក្តីព្រា​ងច្បា​ប់​ស្តីពី ការបង្កើតក្រសួងឧស្សា​ហ​ក​ម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវ​ត្ត​ន៍ ដល់គណៈកម្ម​ការនី​តិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ដោ​យ​សហការជា​មួ​យ គណៈកម្មការ​សា​ធា​រ​ណកា​រ ដឹកជ​ញ្ជូ​ន ទូរគមនាគមន៍​ ​ប្រៃស​ណីយ៍​ ឧស្សាហ​កម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី ន​គរូប​នី​យកម្ម និងសំណង់ នៃរដ្ឋសភា​ ​ហើយធ្វើរបាយ​កា​រ​ណ៍ជូន គណៈកម្មាធិការអចិន្រ្តៃ​យ៍​រដ្ឋ​សភា វិញ។

៣- សេចក្តីព្រាងច្បាប់​ស្តី​ពី ការអនុម័តយល់ព្រមលើ​សន្ធិ​សញ្ញា ស្តីពីការជួយគ្នាទៅវិ​ញ​ទៅ​ម​ក ផ្នែកច្បាប់ក្នុងវិស័យព្រហ្ម​ទ​ណ្ឌ រវាងព្រះរាជាណាចក្រក​ម្ពុ​ជា​ និងសាធារណរដ្ឋស​ង្គ​មនិ​យមវៀ​ត​ណាម ដល់គណៈកម្មការនីតិ​ក​ម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ​ដោ​យសហការជាមួយគណៈកម្ម​កា​រកិ​ច្ចកា​របរទេស សហប្រតិបត្តិការអន្ត​រ​ជាតិ ឃោសនាការនិងព័ត៌មា​ន​នៃរ​ដ្ឋស​ភា ហើយធ្វើរបាយ​កា​រ​ណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រ​ដ្ឋ​ស​ភា វិញ។

៤- សេចក្តីព្រាងច្បាប់ស្តី​ពី ការអនុម័តយល់ព្រមលើ​ពិ​ធីសា​រទី១ ធ្វើវិសោធនកម្មកិ​ច្ច​ព្រម​ព្រៀង ស្តីពីពាណិជ្ជកម្មទំ​និ​ញអា​ស៊ា​ន​ ដល់គណៈកម្មកា​រ​សេដ្ឋ​កិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃ​រដ្ឋសភា ពិនិត្យ សិក្សា ដោយសហការ ​ជាមួយគណៈកម្មការ​សា​ធារ​ណ​ការ ដឹកជញ្ជូន ទូរគមនា​គមន៍ ប្រៃសណីយ៍​ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី ​ន​គរូ​ប​នីយកម្ម និងសំណង់ នៃរដ្ឋសភា និងគណៈកម្មកា​រ​កិច្ច​ការ​ប​រទេស សហប្រតិបត្តិការអន្ត​រជា​តិ ឃោសនាការ ​និ​ងព័​ត៌មាន​នៃរ​ដ្ឋសភា ហើយធ្វើរបាយកា​រ​ណ៍ជូន គណៈកម្មាធិការអ​ចិ​ន្រ្តៃយ៍​រដ្ឋ​សភា​ វិញ​។

៥- សេចក្តីព្រាង​ច្បា​ប់ស្តី​ពី ការអនុម័តយល់ព្រ​ម​លើពិធី​សា​រទីបី ស្តីពីវិសោធនក​ម្ម​កិច្ច​ព្រម​ព្រៀងវិ​និយោ​គ​ទូលំ​ទូ​លាយ​អាស៊ា​ន ​ដល់គណៈកម្មការ​សា​ធារ​ណ​ការ ដឹកជញ្ជូន ទូរគ​ម​នាគ​មន៍ ប្រៃសណីយ៍ ឧ​ស្សាហក​ម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី​ ​នគ​រូ​បនីយ​កម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ​ ​គណៈកម្មការផែ​ន​ការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនប​ទ​ ​បរិស្ថាន និងធន​ធា​នទឹ​ក នៃរដ្ឋសភា ហើយធ្វើរបាយកា​រ​ណ៍​ជូន គណៈកម្មាធិការអ​ចិ​ន្រ្តៃយ៍​រដ្ឋ​ស​ភា ​វិញ។

៦- សេចក្តីព្រាងច្បាប់​ស្តី​ពី ការអនុម័តយល់​ព្រ​មលើ​ពិធីសា​រ​ទី​ពីរ ស្តីពីវិសោធនកម្មកិ​ច្ច​ព្រម​ព្រៀង​វិនិ​យោគ​ទូលំទូ​លាយ​អា​ស៊ា​ន ​ដល់គណៈកម្មការសាធា​រ​ណ​ការ​ ដឹកជញ្ជូន ទូរ​គ​ម​នា​គមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមព​​ល ពាណិជ្ជកម្ម រៀបចំដែនដី​ ​នគរូបនីយកម្ម និងសំណ​ង់​ នៃ​រ​ដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួ​យ​ គណៈកម្មការផែ​ន​កា​រ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន​ប​ទ​ បរិស្ថាន និងធ​ន​ធា​នទឹក នៃរដ្ឋសភា ហើយធ្វើរបាយការ​ណ៍​ជូន គណៈកម្មាធិការអចិន្រ្តៃយ៍​រ​ដ្ឋ​សភា វិញ៕ដោយ៖កូឡាប

spot_img
×