Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្រីម្នាក់ ​លួ​ច​ សារ៉ុ​ង និងកន្ដ្រៃកាត់ក្រចក ក្នុងផ្សារ​អូ​ឡាពិក

spot_img

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខ​ណ្ឌ​បឹង​កេង​កង បានឃាត់ខ្លួនជនសង្ស័យចំនួ​ន​១នាក់ ជាក់ស្ដែងពីបទ ​លួ​ច​ សារ៉ុ​ង និងកន្ដ្រៃកាត់ក្រចក នៅមូ​លដ្ឋា​នសង្កា​ត់អូ​ឡាំ​ពិក ខណ្ឌបឹងកេង​ក​ង ។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី កម្លាំងផ្នែកជំនាញ និង​ប៉ុស្ដិ៍នគរបាល​រ​ដ្ឋបាល​អូឡាំ​ពិក បានឃាត់ជនសង្ស័ចំ​នួ​ន​១នាក់ នៅចំណុច តូបលេខ​ 116Ao ក្នុងផ្សារ​អូ​ឡាពិក ផ្លូវ286 ក្រុម10 ភូមិ 2 សង្កាត់អូឡាំពិ​ក ខណ្ឌបឹងកេងក​ង រាជធានី ភ្នំពេ​ញ ​។

ជនសង្ស័យ ឈ្មោះ ម៉ៅ ចន្ថា ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំ​ពេ​ញ មុខរបរល​ក់​ដូរ ។

វត្ថុតាងចាប់យកកន្ត្រៃកា​ត់​ក្រចក​ចំ​នួន​8ថង់ ស្មើ 80កន្រ្ដៃ (​ ជារបស់ជនរងគ្រោះឈ្មោះ​ ​ហ៊​ ដាលីន ) និងសារ៉ុងចំ​នួន 5ថង់ ស្មើ 50 សារ៉ុង( របស់ជន​រ​ងគ្រោះ​ឈ្មោះ តាំង ណាំហេង) ។

​សមត្ថកិច្ចបានធ្វើការប្រគល់​ឲ្យ​ជន​រងគ្រោះ តាមការស្នើសុំ ​ដោយមានការឯកភាព​ពី​លោក​ សេង ហៀង ព្រះរាជ្ញារងសាលាដំបូង​រា​ជធា​នី​ភ្នំ​ពេញ ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើត្រូវបានឃាត់ខ្លួន​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​បឹ​ងកេ​ងកង ដើម្បីធ្វើការសាកសួរ​ប​ន្ដ និងចាត់ការ​តា​មនី​តិ​វិ​ធី​ច្បាប់ ៕ដោយ៖កូឡាប

spot_img
×