Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់មិញ, សមត្ថកិច្ចស្រុ​កកែ​​វសីមា បន្តចុះបង្ក្រាបបទល្មើសឈើ​ ​ដោយចាប់បានរថយន្តកែច្នៃដឹ​កឈើប្រណិតមួយ​គ្រឿ​ង

spot_img

ខេត្តមណ្ឌលគិរី៖ ថយន្តកែច្នៃមួយគ្រឿង​ ដឹក​ឈើពេញប្រៀប​ ត្រូវបានកម្លាំងកងរាជអា​វុ​ធហ​ត្ថចុះបង្ក្រាបទាំងកណ្តាលអធ្រាត្រ​​។ ហេតុការណ៍​នេះ​ ដឹកនាំដោយ​លោ​ក​​ ហឿន​ សុខ​ណា​ ក្រុមលេខាធិការ​ដ្ឋា​ន នៃគណៈបញ្ជាការឯកភាពស្រុក​ ​កែវសីមា​ កាលពីនៅវេលាម៉ោង ​១២ និង១០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចជិតខ្ទ​ម​អ្ន​កតា ក្នុងភូមិស្រែអំពិល​ក្រោ​ម ឃុំស្រែខ្ទុម ស្រុកកែវសីមា។



សមត្ថកិច្ចឱ្យដឹងថា​ ក្រុមលេខាធិការដ្ឋានខាងលើ ​បានចុះល្បាតរុករកប​ទ​ល្មើសនៅគោលដៅនានា​​ ក្នុងឃុំស្រែខ្ទុម​ រួចក៏​ប្រទះឃើញរថយ​ន្ត​កែច្នៃចំការលើ ១គ្រឿងដឹកឈើប្រភេទលេខ១(សុ​ក្រម ) ចំនួន ១០ដុំ ជាប្រភេទ​ឈើមូល​។

ចំណែកអ្នកបើកបរបាន​រ​ត់គេ​ចខ្លួន​បាត់ស្រ​មោល ទំនងជាអាចដឹងខ្លួនមុ​ន​៕ ដោយ៖ ដែន សីមា

spot_img
×