Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រយ័ត្ន! រោងចក្រ​មួយ​នៅ​ថៃ ដើរ​ប្រមូល​ម៉ាស​ប្រើ​រួច យកមក​បោក​អ៊ុត និង​ខ្ចប់​មើល​ដូច​ថ្មី ទម្រាំ​រកឃើញ​ចរាចរ​ស្ទើរ​ពេញ​មួយ​ប្រទេស​

spot_img

​យោងតាម​សារព័ត៌មាន Straits Times បានឲ្យដឹងថា រោងចក្រ​កែឆ្នៃ​មួយ​នៅ​ខេត្ត​សា​រ៉ា​បូរី ប្រទេស​ថៃ បាន​កំពុង​ចរាចរ​លក់​មុខ​ដែល​ប្រើ​រួច​យកមក​ផលិត​ជាថ្មី​។​

​ប៉ូលីស​បាន​វាយឆ្មក់​ចូល​រោច​ចក្រ​នេះ កាល​នៅ​ថ្ងៃទី ២ ខែមីនា ដែលជា​កន្លែង​កែច្នៃ​ម៉ាសរ​ប្រើ​រួច​ដោយ​ខុសច្បាប់ តាមរយៈ​អ៊ុត​ម៉ាស​ទាំងនោះ​មុនពេល​បត់​ចូលក្នុង​ប្រអប់ ដើម្បី​មើលទៅ​ដូចជា​ថ្មី និង​មិនទាន់​ប្រើ​។​

​ពួកគេ​បាន​រកឃើញ​កម្មករ​ចំនួន ៦ នាក់ ដែល​កំពុង​វេច​ខ្ចប់​ម៉ាស​កែច្នៃ​ទាំងនេះ​ដែល​ត្រូវបាន​ចោទប្រកាន់ថា បានមកពី​អ្នកដើរ​ប្រមូល​ចែកចាយ​ដែលមាន​ប្រភពដើម​មិន​ស្គាល់​។​

​ប៉ូលីស​បាន​និយាយថា កម្មករ​បាន​និយាយថា ពួកគេ​ទទួលបាន​ប្រាក់​ឈ្នួល ១ បាត ក្នុង​មួយ​ដុំ ខណៈពេលដែល​ពួកគេ​កែឆ្នៃ​ម៉ាស​ប្រហែល ៣០០-៤០០ ក្នុង​មួយថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់ ។​

​ប៉ូលីស​បន្តថា ពួកគេ​បាន​ទាក់ទង​ទៅ​មន្ត្រី​សុខាភិបាល​សាធារណៈ Wihandaeng ដើម្បី​ដាក់​ការចោទប្រកាន់​នៅឯ​ប៉ុស្តិ៍ប៉ូលីស ប្តឹងទៅលើ​​រោងចក្រ​នេះ ព្រោះ​ប្រតិបត្តិការ​របស់​ពួកគេ​អាចធ្វើឱ្យ​អន្តរាយ​ដល់​សុខភាព​មនុស្ស​ដែល​ទិញ​ម៉ាស ក៏ដូចជា​អ្នក​នៅ​សហគមន៍​ក្បែរ​រោងចក្រ​ផងដែរ ។​

​មន្ត្រី​បាន​ដកហូត​ម៉ាស​ទាំងអស់​នៅ​រោងចក្រ​នោះ ហើយ​បាន​បញ្ជូន​គំរូ​មួយចំនួន​ទៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ស្រាវជ្រាវ​រក​ប្រភពដើម​។​

​សូមបញ្ជាក់ថា ករណីនេះ​ទាំងអស់នេះ​បានកើត​ឡើង គឺ​បន្ទាប់ពី​ប្រទេស​ថៃ​បាន​ប្រឈមមុខ​នឹង​កង្វះខាត​ម៉ាស​ការពារ ចំពេល​មានការ​ផ្ទុះឡើង​នៃ Covid-19 ។ បច្ចុប្បន្ននេះ ប្រទេស​នេះ​មាន​ចំនួន ៤៣ ករណី​នៃ​ជំងឺ​នេះ​។ ភាគច្រើន​នៃ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ គឺ​ទេសចរ​ចិន ឬ ជនជាតិ​ថៃ​ដែល​បាន​ទាក់ទង​ជាមួយ​អ្នកដំណើរ ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×