Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្មមចេះប្រើខួរខ្លះទៅ! មើលចុះ គាត់​ខំ ជួយ​សម្រួល​ចរាចរណ៍ ទាំង​ថ្ងៃ ក្តៅ ហើយ ឆ្លៀត​មក​រើស​កាក សំរាម​អ្នក បែបនេះ​​​​​ទៀត (វីដេអូ)

spot_img

​ការ​ចោល​សំរាម​ពាសវាល​ពាសកាល គឺជា​ប្រធានបទ​ក្តៅ​មួយ ដែល​កន្លងមកនេះ​មានការ​រិះគន់​ខ្លាំងៗ ពី​សំណាក់​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន និង​មាន​សុជីវធម៌​ថ្លៃថ្នូរ​រស់នៅក្នុង​សង្គម ។​

​ពិតណាស់ បើទោះជា​មានការ​ចេញ​ជា​វីដេអូ​អប់រំ និង​ក៏​ដូច​រដ្ឋបាលខេត្ត​-​ក្រុង ដាក់ចេញ​នូវ​វិធានការ​ផាកពិន័យ​យ៉ាងណា ក៏​ទង្វើ​ឥត​ខួរ​របស់​មនុស្ស​មួយចំនួន នៅតែ​ប្រៀបបាន​ដូច «​វែក​ចក​» ដដែល ។​

​យ៉ាងណាមិញ ចំពោះ​ទង្វើ​របស់​ប៉ូលីស​ចរាចរណ៍​ម្នាក់ ឆ្លៀត​ដើរ​ប្រមូល​សំរាម​ចោល​តាម​ដងផ្លូវ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតសរសើរ​ជាខ្លាំង បើទោះជា​គាត់​រួមចំណែកធ្វើបាន​មួយ​ជ្រុង​ក៏ដោយ តែនេះ​ជាគំរូដ៏ល្អមួយ។ ហេតុនេះ សូម​ចូលរួម​សម្អាត​សំរាម​ម្នាក់​បន្តិចៗ​ទាំងអស់គ្នា ដើម្បី​បរិស្ថាន​ទីក្រុង​របស់​យើង​ស្អាត ៕

ដោយ​៖ លឹម ហុង (​ប្រភព​វីដេអូ​៖ New Traffic Police)

spot_img
×