Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារស្ទឹងមានជ័​យមា​ន​អាយុកា​ល​យូរឆ្នាំ តាំងពីសម័យរដ្ឋ​ក​ម្ពុជា បច្ចុប្បន្នមានសភាពចាស់ទ្រុ​ឌ​ទ្រោម គ្រោងនឹងជុ​ស​ជុល​ឡើងវិញ

spot_img

ភ្នំពេញ៖ លោក​អភិបាលរាជធានីភ្នំពេ​ញ​ បានបញ្ជា​ក់ថា ដោយពិនិត្យ​មើលឃើញ​ ពីសភាព​​ដំបូល​ និងសំណង់តូបមួយចំ​នួនធំ​ មានសភាពច្បាស់​ទ្រុ​ឌទ្រោ​ម​ ដែលខ្លាចមានបញ្ហាហានិ​ភ័​យ​កើតឡើងជា​យថា​ហេ​តុ​ គ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋ​ដែលម​ក​ផ្សារ​នេះ​ ទើបលោក​ ដឹកនាំមន្ត្រីជំនាញ​ ចុះមកធ្វើការសិក្សា​ និងស្រង់មតិពីប្រជាព​ល​រដ្ឋ​ ដើម្បីរៀបគម្រោងក្នុងការ​ជុ​ស​ជុល​ឡើងវិញ​ ។

នៅវេលាម៉ោង ៨និង ៣០នាទីនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុច ផ្សារស្ទឹងមានជ័យ ក្រុ​មទី២ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័​យ​ទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេ​ញ លោកឃួង​ ស្រេង​ អភិបាល នៃគណៈអភិបាលរាជធា​នី​ភ្នំពេញ ដឹកនាំមន្ត្រីជំនាញ​ក្រោមឱ​វា​ទ​ចុះត្រួតពិនិត្យសំណង់ផ្សារ​ស្ទឹ​ងមា​នជ័យ ដែលមានអាយុកាលយូ​រ​ឆ្នាំ តាំងពីសម័យរដ្ឋ​ក​ម្ពុជា បច្ចុប្បន្នមានសភាពចាស់ទ្រុឌ​ទ្រោ​ម​ ដើម្បីធ្វើការវាយតម្លៃ​​ និងសិក្សា​ក្នុងការជុស​ជុ​ល​ និងស្ថាបនាផ្សារនេះ​ឲ្យមាន​សភាព​ថ្មីឡើងវិញ។

លោក​ បានធ្វើការណែនាំឲ្យ អាជីវករ ប្រជា​ពល​រដ្ឋ កុំឲ្យមានការយល់​ច្រលំ​ ក្នុងការត្រួតពិ​និ​ត្យ​នេះ​ មិ​ន​មែនដើម្បីយកផ្សារ​ទៅ​វិនិ​យោគ​លើអ្វីផ្សេង​​​នោះទេ​ គឺការចុះត្រួតពិនិ​ត្យ​នេះ​ ដើម្បីត្រួតពិនិ​ត្យ​ និងវា​យ​តម្លៃ​ ក្នុងការរៀបចំការជុ​ស​ជុល​ឡើងវិញ​ ជូនដល់ប្រជាពលរ​ដ្ឋ​ដែល​​ជាអា​ជីវករ​ ឲ្យលក់ដូ​រ​ដំណើរការ​ជាធ​ម្ម​តា​ ចៀសវាងមាន​ប​ញ្ហា​អ្វីកើតឡើងជាយ​ថាហេ​តុ​ ទៅលើអាជី​វករ​ ក៏ដូចជា​អ​តិថិ​ជន ។

លោកអភិបាលរាជធានីភ្នំ​ពេ​ញ បានបញ្ជាក់ប្រាប់ទៅអាជីវករថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេ​ញ​ ដែល​ជាម៉ែ ជាឪរបស់​បង​ប្អូនប្រជា​ព​លរដ្ឋ តែងបានគិតគូរយ៉ាង​ខ្លាំ​ង អំពីសុខទុក្ខនិងការ​លំ​បាក​របស់​ប្រជា​ព​លរដ្ឋ ។ ជាក់ស្ដែងនៅពេល​នេះ ​ផ្សារស្ទឹងមានជ័យ​ចា​ស់ ដែលបានកសាងឡើងតាំង​ពី​ទស​វត្សរ៍​ទី៦​០​មកនោះ ឃើញថាមានសភាពចាស់​ទ្រុ​ឌ​ទ្រោម ហើយវានឹងអាច​ ​បង្កគ្រោះថ្នាក់ដល់បងប្អូ​ន​អាជី​វ​ករ និងប្រជាពលរដ្ឋ ខណៈដែ​ល​មាន​ភ្លៀង​ឬខ្យល់កន្ត្រា​ក់​ម្តងៗ ។ រដ្ឋ​បាលរា​ជ​​ធានី​ភ្នំពេញ គ្រោងនឹងធ្វើការជួសជុលផ្សា​រ​នេះ​ឲ្យបានល្អប្រសើរឡើង​វិ​ញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី​លោ​កឃួ​ង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ​ មានការជំទាស់​​មិន​ឲ្យធ្វើការជួសជុ​ល​ឡើង​វិញទេ អាជ្ញាធរក៏មិនធ្វើកា​រ​ជួស​ជុលវិ​ញ​ដែរ ។ តែបើមា​ន​ប្រជា​ពល​រដ្ឋអា​ជីវករ មានការគាំទ្រ​ច្រើន លើសពីអ្នក​មិ​នគាំ​ទ្រ ​រដ្ឋបាលរាជធានីភ្នំ​ពេញ នឹងធ្វើការជួសជុល​ឲ្យបានល្អប្រសើ​រ ដោយរក្សានូវលំ​នាំ​ដើមទាំ​ង​ស្រុ​ង។

គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យចាស់តា​ម​ការ​បញ្ជា​ក់របស់អាជ្ញាធរមូលដ្ឋានបា​ន​ឲ្យ​ដឹងថា ផ្សារនេះ
បានកសាងឡើ​ង​ក្នុង​ឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង​ដែ​លមា​នទំ​ហំ១៣ ម៉ែត្រគុណនឹង១​៨ ម៉ែត្រ។ ប៉ុន្តែមកដល់ពេល​នេះ ដោយ​សារស​ត្វល្អិ​ត ដូចជាក​ណ្តៀ​រ ខ្មូតជាដើមជាដើម​ចូល​ស៊ី​ និងដោយសារមា​ន​អាយុ​កា​លយូ​រហើ​យនោះ បានធ្វើឲ្យតួផ្សារមានលក្ខ​ណៈ​ពុក​ផុយ​ ទើបរដ្ឋបាលខណ្ឌ​មា​នជ័​យ ស្នើសុំមករដ្ឋបាលរា​ជ​ធា​នីភ្នំពេញ ឲ្យធ្វើកា​រជួ​សជុល​ឡើ​ង​វិញ ព្រោះខ្លាចមានគ្រោះថ្នា​ក់​ដោយ​យថាហេតុដល់បងប្អូ​នប្រជា​ពល​រ​ដ្ឋ​និង​អាជីវករ៕ដោយ៖កូឡាប

spot_img
×