Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ដើររើស​​អេត​ចា​យ​ម្នាក់ ​ដេកស្លាប់​​ជា​ប់ចិ​ញ្ចើមថ្ន​ល់ ដោយ​សារគ្រោះ​ថ្នាក់​ចរា​ចរណ៍

spot_img

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋបានប្រទះឃើ​ញ​សាក​សព​ស្ត្រីម្នា​ក់ ជាអ្នកដើររើសអេតចាយដេក​ស្លា​ប់ជា​ប់​ចិញ្ចើមថ្នល់ នៅ​ព្រឹក​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ គឺបានដឹងនូវ​មូ​លហេ​តុហើយ ក្រោយពីសមត្ថកិច្ច​ធ្វើ​កុស​ល្យវិច័យសា​កស​ពរួច និងសន្និដ្ឋានជា​ក​រណី​គ្រោះថ្នាក់​ចរា​ច​រ​ណ៍។

យោងតាមសមត្ថកិច្ច​បានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី​៣ ខែមីនា​ ឆ្នាំ២០២០​ ​ស្ថិតតាម​​ប​ណ្ដោយ​​ផ្លូវ​​ជា​តិ​លេ​ខ​១ នៅក្នុង​ភូមិ ​ជ្រៃធំ​ សង្កាត់ ​ព្រៃ​អង្គុ​ញ​ ក្រុង​បាវិត​ ខេត្តស្វាយ​រៀង​ដោយមានប្រជាពលរ​ដ្ឋ​បាន​ប្រទះ​ឃើញ សាកសព​ស្ត្រីម្នាក់ ដេកស្លា​ប់​ជាប់ចិ​ញ្ជើម​ថ្នល់ជា​តិលេ​ខ​១ និងក្រោយពីទទួលព័​ត៌មានខាង​លើនេះភ្លាម សមត្ថកិច្ចជំនាញនិង​គ្រូ​ពេទ្យ ដោយមានការសម្របស​ម្រួល ពីលោកព្រះរាជអា​ជ្ញា​ បានពិនិត្យលើខ្លួន​សា​កស​ព​។

សមត្ថកិច្ចបានបន្ត​ទៀតថា៖ បន្ទាប់ពីពិនិត្យលើ​ទើ​បដឹ​ងថា សាកសពខាងលើ​មា​នឈ្មោះ​ នាង ណារី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរមុ​ខរ​រប​រមិនពិ​ត​ប្រាកដ (វិកលចរិ​ក) មានទីលំនៅភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀ​ង​ ហើយនៅលើសាកសពមា​ន​សភា​ព បាក់ភ្លៅសង​ខា​ង មានដាច់រលាត់កំ​ភួ​នជើ​ងខា​ងស្តាំ និងរលាត់សៀតផ្កា​ខា​​ងឆ្វេ​ង ផ្អែកតាមការស​ន្និ​ដ្ឋាន គណៈកម្ម​ការកោសល្យវិច័យ បានឱ្យ​ដឹងថា ជាករណីគ្រោះថ្នាក់ចរា​ច​រណ៍ ហើយនៅក្បែរសា​ក​សព មានការុងដាក់អេ​តចា​យ និង​លុយ​ខ្មែរ​ចំនួ​ន៤៨០.០០០រៀល៕ដោយ៖វ៉ៃកូ

spot_img
×