Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិបង់ក្លាដែសម្នាក់ស្លា​ប់ ក្នុងការដ្ឋា​នសំ​ណង់​ក្រុមហ៊ុនប៊ូ​យ៉ុ​​ង, បណ្តាញសង្គមបំភ្លៃ​ថា ស្លាប់ដោយសារវីរុ​ស​កូរ៉ូ​ណា

spot_img

ភ្នំពេញ៖ មានករណីបុរសជនជាតិបង់ក្លាដែសម្នាក់ គាំងបេះ​ដូង​ស្លា​ប់ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូ​យ៉ុ​ង បង្កការភ្ញាក់ផ្អើ​ល​ដល់​នគរ​បាលប៉ុ​ស្តិ៍​ទឹកថ្លា និងសមត្ថកិច្ចជំនាញផ្នែ​ក​កោ​សល្យវិច័យរាជធា​នីភ្នំពេ​ញ​ ចុះទៅត្រួតពិនិត្យជាក់ស្តែង ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែករណីនេះ បណ្តាញសង្គមហ្វេសប៊ុក បានកាឡែព័ត៌មានថា ការស្លាប់បុរសជនជាតិបង់ក្លាដែសម្នាក់ ដោយសារវីរុសកូរ៉ូណា ឬខូវីដ១៩ ហើយពួកគាត់មិនហ៊ាននិយាយជាសាធរណៈ។

ពាក់ព័ន្ធនឹងក​រណីនេះ អធិការដ្ឋាននគរ​បា​លខ​ណ្ឌសែ​ន​សុខ បានចេញសេចក្តីបកស្រាយបំ​​ភ្លឺ សូមជំរាបជូនដល់សាធា​រ​ណជនឲ្យបាន​ជ្រាបថា មានpage និងគណនី Facebook មួយចំនួន បានផ្សព្វផ្សាយព័ត៌​មា​នមិ​នពិត ទាក់ទិនទៅនឹ​ង​ជនប​រ​ទេស ដែលបានដួលស្លាប់នៅក្នុង​ទឹ​កដី​ខណ្ឌសែ​ន​សុ​ខ ។

អធិការដ្ឋាននគរបាលខណ្ឌសែ​ន​សុខ សូមបញ្ជាក់ជូនព័ត៌មានពិ​ត​យ៉ាង​ដូច្នេះ​ថា​ : នៅថ្ងៃទី​២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥ និង៣០​នាទី មានករណីជនជាតិបង់​ក្លា​ដែស​ ដេកស្លា​ប់ កើតឡើង នៅចំណុចក្នុង​ផ្ទះ​កម្ម​ករ សំណង់ការដ្ឋានក្រុមហ៊ុ​ន​ប៊ូ​យ៉ុង ផ្លូវសហព័ន្ធ​រុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស​ពឈ្មោះ ​ALOM JAHANGIR ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ​បង់​ក្លាដែស មុខរបរកម្មករ​សំ​ណង់ ស្នាក់នៅចំណុចកើតហេ​តុ​ខាង​លើ កាន់លិខិតឆ្លង​ដែ​នលេ​ខ BX0979936 ។​ តាមការត្រួត​ពិនិត្យ របស់លោកវេជ្ជប​ណ្ឌិ​ត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូ​ង​រាជ​ធានីភ្នំ​ពេ​ញ​ បានធ្វើការស​ន្និដ្ឋា​ន​ថា សពបានស្លាប់ដោ​យ​ការ គាំងបេះដូ​ង ។

ប្រភពដដែលប​ន្តថា មុនពេលកើតហេ​តុ គឺមានមេការសំណង់​ម្នា​ក់ បានរាយការណ៍មកប្រា​ប់​សម​ត្ថ​កិច្ចថា មានមនុស្សដេក​ស្លា​ប់​ នៅចំណុចកើតហេតុ​ខា​ងលើ​ ក្រោយមកសមត្ថកិ​ច្ច​មូ​លដ្ឋាន បានរាយការណ៍បន្ត​ទៅ​ខាង​ការិ​យាល័យ​ន​គរ​បាល​ជំនាញ ផ្នែកកោសល្យវិច័យរា​ជ​ធានីភ្នំ​ពេញ ចុះមកពិនិត្យភ្លាម​ៗ​តែម្ត​ង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន សពត្រូវបានតម្ក​ល់​ទុក​នៅវ​ត្តទឹ​ក​ថ្លា​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×