Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​ទប់ទឹក​ភ្នែក​ពុំបាន! អ្នកស្រី ទ្រី ណា​ដា បង្ខំចិត្ត​​និយាយ​លួង​​ស្រ្តី​​​ជា​ម្តាយ​​កំពុង​សង្គ្រោះ​​​ក្នុង​មន្ទីរពេទ្យ​ថា កូនទាំងពីរ និងប្តី មិនអីទេ​ ដោយមិនដឹងថា​…​ (វីដេអូ)

spot_img

​ដូចដែល​ប្រិយមិត្ត និង​មហាជន បាន​រំជួលចិត្ត​រួចហើយ ដែល​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ (​ទី​០២ ខែមីនា​) មាន​ហេតុ​ការ​ណ៏ អគ្គិ ភ័ យ មួយ បាន​ឆា ប ឆេះ តូប​ផ្សារ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ ស្ថិតនៅត្រង់​ចំណុច​ផ្សា​រក អណ្ដេ​ី​ក ស្រុក​កំពង់ត្របែក ខេត្ត​ព្រ​វែង ដែល​បណ្ដាល​ធ្វើ​ឲ្យ​មួយ​គ្រួសារ​ឪពុក​ម្តាយកូនៗ​ត្រូវ​ភ្លើង​ទាំងអស់ ក្នុងនោះ​កូនប្រុស​ស្រី​បងប្អូន​បង្កើត​ត្រូវស្លាប់​យ៉ាង​អាណោច​អាធ​ម​នៅក្នុង​ភ្នក់ភ្លើង​។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​ពី​ហេតុការណ៍​ដ៏​សង្វេក​បំផុត​នេះ​ផងដែរ អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ល្ងាចម្សិលមិញ​ថា អ្នកស្រី​នឹង​ទៅ​ជួប​ដោយផ្ទាល់ ដើម្បី​ជួយ​ដល់​គ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ទាំងអស់ បាត់បង់​កូន​ជាទី​ស្រលាញ់​ទាំង​២​នាក់ ។​

​ជាក់ស្តែង ប៉ុន្មាន​ម៉ោង​មុននេះ អ្នកស្រី ទ្រី ដា​ណា និង​ស្វាមី បាន​ចុះទៅ​ជួប​ផ្ទាល់​ស្ត្រី​ជា​ម្តាយ​កំពុង​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ ខណៈ​ប្តី​របស់គាត់​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​ប្រទេស​វៀតណាម ។​

​ក្រោយ​ជួប និង​ឧបត្ថម្ភ​ជា​ថវិកាចំនួន ១ ពាន់ដុល្លារ ​រួចហើយ ដើម្បី​ជួយ​សម្រាល​ដល់​ការ​សម្រាក​ព្យាបាល អ្នកស្រី​បាន​សរសេរ​រៀបទាំង​អួលដើមក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកស្រី​យ៉ាង​ដូច្នេះ​ថា​៖ «​គាត់​នៅ​មិនទាន់​ដឹងថា កូនស្រី​ជាទី​ស្រលាញ់​ម្នាក់ទៀត​បាត់បង់​ជីវិត​ទេ ហើយក៏​មិនទាន់​ដឹងថា​ប្ដី​រលាក​ធ្ងន់​ពេក គេ​យកទៅ​វៀតណាម​ហើយ​ដែរ​។ បងប្អូន​គាត់​ថា គាត់​យំ​រហូត​ហើម​ភ្នែក​បើក​មិន​រួច តាំងពី​ល្ងាច ហើយ​ពេល​ខ្ញុំ​ទៅ​ក៏​នៅតែ​យំ ទាំង​មិនឃើញ​អ្វី​ទាំងអស់​។ ?

​លើកទឹកចិត្ត​គាត់​ថា បងស្រី​ត្រូវ​រឹងមាំ គង់តែ​ជា​ទេ កូន និង​ប្ដី​មិន​អី​ទេ ពេទ្យ​មើលថែ​បានល្អ​ហើយ តែ​តាមពិត​ខ្លួនឯង​ចង់​ស្រក់​ទឹកភ្នែក​ហើយ តឹងទ្រូង​ណាស់​។ មិនមែន​សាច់ញាតិ មិនមែន​បងប្អូន​ទេ តែ​ឱ្យតែ​ឃើញ​គ្រប់គ្នា​ជួប​រឿង​ចឹ​ងៗ ចេះតែ​អាណិត សង្វេគ​។ ???

​មានតែ​ជួយ​ជា​កម្លាំងចិត្ត សង្ឃឹមថា​គាត់​អាចជា​ឆាប់ៗ អាច​ទទួលយក​រឿងនេះ​បាន​។​» ៕ ​ដោយ​៖ លឹម ហុង​

spot_img
×