Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងៗ​សិស្សសា​លាឈ្លោះ​គ្នា​តិច​តួច, ឪពុក​អាង​ខ្លួន​ជា​នគរ​បាល​ក្រសួ​ងម​ហា​ផ្ទៃ ទៅបញ្ចេញកំហឹងជំនួសកូន វាយសិស្សរ​បួ​​ស​​៥នា​ក់

spot_img

ភ្នំពេញ៖ ដោយសារតែកូនមានជម្លោះវាយ​ត​ប់គ្នា​បន្តិ​ចប​ន្តូច នៅក្នុងសាលាជម្ពូវ័ន បុរសម្នាក់ជាឪពុក ដែលជានគរបាលក្រសួងមហាផ្ទៃ ធ្វើដំណើរទាំងកំហឹងទៅសា​លារៀន របស់កូនខ្លួន ហើយចាប់​វាយ​សិស្សសាលាប្រុសស្រីគូ​ជម្លោះ​រ​បស់​កូន បណ្ដាលឲ្យរងរបួសចំ​នួ​ន ៥នាក់ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័​ន​ សង្កាត់ចោមចៅទី​៣ ខណ្ឌពោធិ៍សែនជ័​យ​។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជន​សង្ស័​យ​ឈ្មោះ ឈុំ សាវ៉េត​ អាយុ៤៥ឆ្នាំ ​​ ជាមន្ត្រីនគរបាលក្រសួងម​ហា​ផ្ទៃ​ មានទីលំនៅភូ​មិ​ជ្រៃកោ​ង សង្កាត់ចោមចៅ​២ ខណ្ឌពោ​ធិ៍សែនជ័យ និងកូនស្រីជ​ន​សង្ស័​យ​ឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១​៦​ឆ្នាំ រៀននៅថ្នាក់ទី​១​០B សាលាជម្ពូ​វ័​ន ។ ចំណែកជនរងគ្រោះ​ឈ្មោះ​ ស្រេង ចន្ទ្រា ភេទស្រី ​អាយុ​១៨ឆ្នាំ​ ជាសិស្សរៀនថ្នាក់ទី12​G1 រងរបួស ចូលស​ម្រា​កនៅ​គ្លីនិក​ឡាំប៊ុ​នថន។ ដោយទ្បែកជនរ​ង​គ្រោះ ៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញា​ណ។

មុនពេលកើត​ហេ​តុ មានយុវតីសិស្សសា​លា​២​ក្រុម បានឈ្លោះគ្នាប្រកែក​គ្នា​ រហូតដ​ល់​ផ្ទុះហិង្សា វាយតប់គ្នាបន្តិ​ច​ប​ន្តួច ហើយត្រូវបា​ន​លោក​គ្រូ​ អ្នកគ្រូ ហៅភាគីទាំងសង​ខា​ង ធ្វើកា​រអ​ប់រំ​ណែនាំ បញ្ចប់រឿង ប៉ុន្តែក្រោយមក ស្រាប់តែលេចមុខជ​ន​ស​ង្ស័យ ឈ្មោះ ឈុំ សាវ៉េត​ ត្រូ​វជាឪ​ពុក​រប​ស់​យុវ​តី​ឈ្មោះ ផង់ ភិជ្ជនាផានុត​ មកចូលដល់ក្នុងបរិវេណ​សា​លា​ ហើយបានចា​ប់​វាយ​ក្រុមសិស្សសាលាចំនួន៥​នា​ក់ ជាគូទំនាស់ជាមួយកូ​ន​ខ្លួន បណ្តាលឲ្យរងរបួស​ម្នា​ក់​។

យុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនពេលកើតហេ​តុ​ គឺនៅម៉ោងចេញលេង​ ខ្លួនរួមជាមួយមិ​ត្ត​ភ​ក្តិបាន​ដើរ​ទៅក​ន្លែង​ល​ក់​ដូរ នៅខាងក្រោ​យ​​សា​លា ដើម្បីរកទិញអី​ហូ​ប ហើយបានទាស់ពា​ក្យ​សម្តី​ជា​មួយ ក្រុមយុវតីឈ្មោះ​ ស្រេង ចន្ទ្រា ដែលមានគ្នា​ច្រើន ​រហូ​តឈា​នដល់ការប្រ​វាយប្រតប់គ្នា ហើយត្រូវបានលោកគ្រូអ្ន​ក​គ្រូ ហៅ​ទៅទីចាត់ការអ​ប់រំ​ណែនាំ​ទាំង​ស​ង​ខាង ។ លុះចេញមក​វិ​ញ ក៏ផ្ទុះកំហឹងប្រវាយ​ប្រតប់គ្នាសាជាថ្មីម្ត​ងទៀត​ រហូតឪពុ​ក​រប​ស់ខ្លួន មកចាប់ឃាត់ក្រុម​យុ​វតី​ឈ្មោះ​ ស្រេង ចន្ទ្រា នោះ។

មន្ត្រីនគរបាលឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបា​នចូ​ល​ទៅក្នុង​បរិ​វេណសា​លា​ជ​ម្ពូវ័នមែន ក្រោយពីទទួលដំ​ណឹ​ងថា មានសិស្សសា​លា​វាយ​កូន​ស្រីគាត់ ហើយចូលទៅ​នោះ​ គឺទៅឃាត់ពួក​គេ​ កុំឲ្យឈ្លោះគ្នាប៉ុណ្ណោះ​ ​គឺមិនបានវាយក្មេងនោះឡើ​យ​ ។

ក្រុមសិ​ស្សសាលារងគ្រោះ​ បានឲ្យដឹងថា មន្ត្រីនគរបា​ល​ឈ្មោះ ឈុំ សាវ៉េត នេះ មិនមែនចូលទៅឃា​ត់​ពួក​ខ្លួន កុំឲ្យឈ្លោះគ្នា​នោះទេ​ ​គឺពេលទៅ​ដ​ល់ គាត់ស្រែកឡូ​ឡា​ថា អាណាវាយកូន​អ​ញ ហើយគាត់បា​ន​វាយ​ពួក​ខ្លួ​នស្រីៗ៤នាក់ និងប្រុសម្នាក់​ប​ណ្តាល​ឲ្យ​រង​រ​បួស។

បន្ទាប់ពីកើតអំពើហិង្សាលើក្មេងសិស្សសាលាទាំង៥នាក់នោះ លោកគ្រូអ្នកគ្រូ សិស្សសាលារងគ្រោះ បាន​ប្តឹង​ទៅស​មត្ថ​កិច្ច ចុះទៅឃាត់ជ​ន​សង្ស័​យ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ៕ដោយ៖បញ្ញាស័ក្តិ


spot_img
×