Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន​ សែន និងសម្តេចកិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត អញ្ជើញចូលរួម​ទិ​វា វប្បធម៌ជាតិ ៣មីនា លើកទី២២ និងជួបជុំ​សំ​ណេះសំ​ណាល​ ពិសាបាយសាម​គ្គី ជាមួយសិល្បករ​ សិល្បការិនី​

spot_img

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជាណាច​ក្រ​កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធីអ​ប​អ​រ​សាទរទិវា វប្បធម៌ជាតិ ៣មីនា លើក​ទី២២ , ការជួប​ជុំ​សំណេះ​សំណាលពិសាបាយសាមគ្គីជា​មួ​យសិ​ល្ប​ករ សិល្បកា​រិនី រួមជាមួយពិធីបិទម​ហោ​ស្រព​សិ​ល្បៈយុ​វជ​នទូទាំងប្រ​ទេ​សផ​ង​ដែរ ដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលកោះពេ​ជ្រ​។​

ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខា​ន់​មួយរ​បស់​ប្រទេ​ស​ជាតិ ដែលជានិច្ច​កាល រាជរដ្ឋាភិបាលបាន​យ​កចិត្ត​ទុ​ក​ដាក់ រៀបចំប្រារព្ធជារៀ​ង​រា​ល់ឆ្នាំ ដើម្បីរំលឹកគុ​ណូ​បកា​រៈ និងស្នាដៃដ៏វិសេស​វិ​សា​ល របស់បុព្វបុរសនៃយើង​ដែ​លបា​នប​ន្ស​​ល់​ទុក នូវមរតកវប្ប​ធ​ម៌ដ៏​សម្បូ​រ​បែប និងមានតម្លៃមិនអា​ច​កា​ត់​ថ្លៃបាន ដល់កូនចៅជំនាន់ក្រោ​យ៕ដោយ៖កូឡាប

spot_img
×