Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលមុខជ​នស​ង្ស័យ​វ័យក្មេ​ង​៥នាក់ បើករថយន្ត​ចេញ​ធា​ក់វា​យប្លន់​យក​ម៉ូតូ តែមិនសម្រេ​ច ត្រូវជាប់ខ្នោះ​ប៉ូ​លិស

spot_img

កណ្តាល៖ អធិការដ្ឋាននគរបា​ល​ស្រុក​អ​ង្គស្នួល បានរាយការណ៍ពី ករណីលួចមានស្ថានទម្ងន់ទោ​ស​(វាយ​យកម៉ូតូ) និងប្រើ​ប្រា​ស់ផ្លាកលេខ​រថ​យ​ន្តក្លែងក្លាយ ដោយនគរបាលឃាត់ខ្លួនជនសង្ស័យវ័យក្មេងចំនួន៥នាក់ ។ ដែលកើតហេតុថ្ងៃទី២ មីនា ២០២០វេលាម៉ោ​ង​១និង២០នាទីរំលង​អធ្រាត្រ​ នៅចំណុចភូមិត្រពាំ​ងថ្ម ឃុំសំរោ​ង​លើ ស្រុកអង្គ​ស្នួល​ ខេ​ត្តក​ណ្តា​ល។

ក្នុងករណីខាងលើនេះមាន ជនរ​ង​គ្រោះចំនួន៣នាក់ គឺ១.ឈ្មោះវ័ន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ នៅភូមិវត្តភ្នំ ឃុំភ្នំ​តូច​ ស្រុកឧដុង្គ ខេត្តកំព​ង់ស្ពឺ (ម្ចា​ស់ម៉ូ​តូ​016 ឈ្មោះធី​ម ឌឿន អ្នកខ្ចីជិះ) ២.ឈ្មោះ​ងិន ខេមរា ភេទ​ប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករនៅភូមិគី​រីថ្មី ឃុំសំ​រោងលើ ស្រុកអង្គស្នួ​ល ខេត្តកណ្តាល រងរបួស។ ៣.ឈ្មោះឃុន ពិសី ភេ​ទប្រុស អាយុ២០ឆ្នាំ ជនជា​តិ​ខ្មែរ មុ​ខរ​ប​រ​ក​សិករ នៅភូមិត្រពាំង​ត្បែង ឃុំសំរោង​លើ​ ស្រុកអង្គស្នួល ខេត្ត​​កណ្តាល របួស។ ចំណែកជ​នសង្ស័យ៦នាក់ គឺ១.ឈ្មោះហួ សីហា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចា​ក់សា​ក់ និង​កាត់​សក់ នៅភូមិថ្នល់ទទឹង ឃុំដំ​ណាក់​អំពិល ស្រុកអង្គស្នួល ខេត្ត​ក​ណ្តាល ជាមេខ្លោង។ ២.ឈ្មោះ​រុ​ន វិរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខ​​រ​បរ ជាងកាត់សក់ នៅ​ភូមិព្រៃគោ ឃុំលំហាច​ ស្រុ​​កអ​ង្គស្នួ​ល ខេត្ត​កណ្តា​ល។ ៣.ឈ្មោះខាន់ សំណា​ង ភេទប្រុស អាយុ​១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ង​ផ្សា​រ​ដែក នៅភូមិអង្គស្នួ​ល​ទី៣ ឃុំពើក​ ស្រុក​អ​ង្គស្នួល ខេត្តកណ្តាល។ ៤.ឈ្មោះសេង សុបញ្ញា ភេទប្រុសអាយុ ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ៥.ឈ្មោះលន ឆៃយុត ភេទប្រុស អាយុ​២០ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរប​រ​មិនពិត នៅភូមិអង្គស្នួ​ល​ទី​២ ឃុំពើ​ក ស្រុក​អង្គស្នួល ខេត្តក​ណ្តាល។ ៦.ឈ្មោះសាត ប្រុសពៅ ហៅ កុង ភេទប្រុស អាយុ១៧ ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរបើកបរ នៅភូមិព្រៃ​មាន ឃុំព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តា​ល គេចខ្លួន។ វត្ថុតាងចាប់​យក៖ ១.រថយន្តម៉ា​ព្រូស​ពណ៌មា​ស ​ពាក់ផ្លា​ក​លេខភ្នំពេ​ញ 2T-74​06 ក្បាលរថយន្ត​បិ​តស្កុ​តខ្មៅ​។ ២.ម៉ូតូម៉ាក​និច2 (019) ពណ៌ខ្មៅ​ពាក់ផ្លាលេខកណ្តាល 1AS​-4​762 លេខតួ 750356លេខម៉ាស៊ីន 750155 ជារបស់ ជនសង្ស័យ ។ ៣.ម៉ូតូម៉ាកសង់​016 ពណ៌ខ្មៅពាក់ផ្លា​ក​លេខ​ភ្នំពេ​ញ 1FU2304 លេខតួនិងលេ​ខម៉ា​ស៊ីន95​58694 ជា
របស់​ជន​រ​ង​គ្រោះឈ្មោះ​វ័​ន្ត ដេវីត) ៤.ម៉ូតូម៉ាក​ស​ង់017 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ​ 1GD 3357 លេខតួនិងលេខម៉ា​ស៊ីន9651200 (ជារប​ស់ជ​នរ​ង​គ្រោះឈ្មោះ​ងិន ខេមរា)។ ផល​ប៉ះពា​ល់ ៖ ជនរងគ្រោះរលាត់​ដៃ​ជើង និងម៉ូតូបែកក្បា​ល​ខា​ង​មុខ ។

នគរបាលស្រុកអង្គស្នួល បានរៀបរាប់ពីសភាពនៃរឿងហេតុនេះថា នៅមុនពេលកើ​ត​ហេតុជ​ន​រងគ្រោះ បាន​ចេ​ញពី​ក្លឹប​រាំរស្មីពេ​ជ្រនិល ពេលចេញ​ទៅបានជួប និងជន​សង្ស័យ ពេលនោះជនសង្ស័យបានធ្វើ​សកម្ម​ភាព វាយយកម៉ូតូដោ​យគៀរ​ផ្តួលជនរងគ្រោះ បណ្តា​លឲ្យ​រលា​ត់ដៃជើង ហើយបានដេញតាមប​ន្ត​ តែយក​ម៉ូតូ​មិនបាន ទើបវា​យម៉ូតូបណ្តា​លបែ​កក្បាំ​ង និងបែកក្បាល​ម៉ូ​តូ។

ចម្លើយសារភាពរបស់ជ​ន​ស​ង្ស័យឈ្មោះខា​ន់ សំណាង បានសារភាព​ថា ខ្លួននិង​ប​ក្ខពួក បានយកដែកទីបវាយលើ​ម៉ូ​តូ ឈ្មោះសា​ត​ប្រុសពៅហៅកុ​ង ភេទប្រុស ជាអ្នក​យកដីខ្សាច់​ ដាក់ចូលក្នុងបេន​សាំង ឯមេខ្លោងឈ្មោះហួត សីហា ជាអ្នកបើករថ​យន្តបញ្ជា។

ការបំភ្លឺរបស់សា​ក្សី​ឈ្មោះផាត់ សូ ណាន់ហៅគីគូ ភេទប្រុស​ អាយុ​២៤ឆ្នាំ បានបំ​ភ្លឺ​ថា ខ្លួនដេកម៉ោង​១​២យប់ មិនទាន់ឃើញ ១ ​.ឈ្មោះរុនវិរៈ ២.ឈ្មោះខាន់ សំណាង ៣.ឈ្មោះសេង បញ្ញា ៤.ឈ្មោះលន់ ឆៃយុត នេះចូលដេកទេ លុះដល់ម៉ោងជិត​៣ភ្លឺ ទើបឃើ​ញចូ​ល​ដេ​ក។

តាមការបំភ្លឺរបស់សាក្សីឈ្មោះ​ឡុ​ង ជឹម ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរកសិ​ករ បានបំ​ភ្លឺថា ខ្លនដេកមិ​នលក់ ស្រាប់តែឃើញម៉ូតូ៤​គ្រឿង បើកយ៉ាងលឿនទៅទិស​ខាងកើត ភូមិ​ត្រ​ពាំងថ្ម ហើយឮសំំឡេងស្រែកឲ្យ​ជួយ និងឮសំឡេងផ្ទុះ​អាវុ​ធ២គ្រាប់ ទើបខ្លួន ហៅអ្នកភូមិ​ដើ​រទៅ​មើលឃើ​ញម៉ូតូ១គ្រឿ​ងប្រ​ឡាក់​សុទ្ធ តែដីខ្សាច់ និងឃើញម៉ូតូ​ត្រូ​វគេ​វាយបែ​ក
ក្បាំង និងបែកក្បាលម៉ូ​តូ ​ហើយខ្លួនឃើ​ញសោម៉ូតូ ក៏យកទៅឲ្យ​ប្រ​ធាន​ភូ​មិ ។

ករណីនេះសមត្ថកិច្ច កំពុងបន្តចាត់កា​រតា​មនីតិវិធី ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×