Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់ និង​បាត់​ខ្លួន​អ្នកនេសាទ​ពីរ នៅលើ​លម្ហ​សមុទ្រ​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​ស្រាវជ្រាវ​ករណី​មនុស្ស​៣​នាក់ នៅលើ​ទូក​នេសាទ​មួយគ្រឿង ដែលមាន​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​បាត់​ខ្លួន​មិនទាន់​ដឹង​មូលហេតុ​។​

​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បាន​បញ្ជាក់ថា សាកសព​បុរស​ជា​កម្មករ​នេសាទ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ជាប់​មង នៅ​ចំណុច​ជិត​កោះ​ថាស ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​។ សមត្ថកិច្ច​បន្តថា ការរកឃើញ​សាកសព​ខាងលើនេះ បានកើត​ឡើង ក្រោយពេល​មាន​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​ករណី​បាត់​ខ្លួន​កម្មករ​នេសាទ លើ​ទូក​ជាមួយគ្នា​ចំនួន ៣​នាក់ ក្នុង​ពេលចេញ​ទៅធ្វើ​រប​រ​នេសាទ កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០​។​

​ប្រភពពី​ម្ចាស់​ទូក​ឈ្មោះ​លី គីម​លី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​បាត់​ដំណឹង ទាំង​ទូក​និង​កម្មករ​នេសាទ​សរុប​មាន​គ្នា​៣​នាក់ ហើយ​លោកស្រី បាន​រកឃើញ​ទូក របស់គាត់ ជា​ប្រភេទ​ទូក BE នៅឯ​ថ្ម​ស ក្នុង​ខេត្តកោះកុង ប៉ុន្តែ​គ្មាន​ឃើញ​កម្មករ​និង​អ្នកបើកបរ​ទូក​នៅ​ទីនោះ​ទេ​។​

​ស្ត្រី​ដដែល​បន្តថា បន្ទាប់​ក្រោយមក​ក៏មាន​អ្នក​អ្នកនេសាទ​ផ្សេងទៀត បាន​ប្រាប់​គាត់​ថា បានឃើញ​សាកសព​បុរស​ម្នា​ក់ជាប់​មង អ្នកនេសាទ​នៅ​ខាងជើង​កោះ​ថាស​ក្នុង​ខេត្ត​ព្រះសីហនុ រួច​ក៏​ត្រូវបាន​គេ​អូស​យកមក​ដីគោក ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បន្តថា ក្រៅពី​សាកសព​បុរស​ម្នាក់​ខាងលើនេះ នៅ​បាត់​មនុស្ស​លើ​ទូក​ចំនួន​២​នាក់​ទៀត មានឈ្មោះ​៖ ១- ឈ្មោះ ណែម ពឿ​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ​ទូក មាន​ទីលំនៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ ២- ឈ្មោះ សុខ វណ្ណៈ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​នេសាទ ស្នាក់​នៅលើ​ទូក​នេសាទ​។ ចំណែក​សាកសព បុរស​ឈ្មោះ រ៉ា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​នេសាទ​ស្នាក់​នៅលើ​ទូក​នេសាទ​។​

​ទាក់ទង​បញ្ហា​នេះ សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ធ្វើ​កោសល្យវិច័យ​ពិនិត្យ និង​ស្រាវជ្រាវ​ទៅលើ​ករណី​លិច​ទូក​នេសាទ និង​ការបាត់​ខ្លួន​បុរស​អ្នកនេសាទ​ពីរ​នាក់​ផ្សេងទៀត​។​

​យ៉ាងណា​ក៏ដោយចុះ ភ្លាមៗ​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​អាច​បញ្ជាក់​រឿងហេតុ​ពិតប្រាកដ នៃ​គ្រោះថ្នាក់​ខាងលើនេះ​ថា​បែបណា​នៅឡើយ​ទេ​៕ ដោយ​៖ ដែន សីមា​


spot_img
×