Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់​ការយក​ស្នាដៃ វប្បធម៌​ចាស់ៗ​យកមក​ក្លែងបន្លំ ជាមួយនឹង​ការបញ្ចូល​រូប​ភាពមិន​សមរម្យ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ណែនាំ​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាពិសេស​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទប់ស្កាត់​ការបំពានច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ វប្បធម៌​ចាស់ៗ​យកមក​ក្លែងបន្លំ​ជាមួយនឹង​ការបញ្ចូល​រូប​ភាពមិន​សមរម្យ​នានា​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត ។​

​នៅ​រសៀល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ ,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៦ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​ជិត​៤​ពាន់​នាក់ ដែល​ប្រារព្ធ​ឡើង នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូម​អំ​ញ​វ​នាវ​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស​បងប្អូន​កូនក្មួយ​សិល្បករ​-​សិល្បការិនី និង​អ្នកនិពន្ធ​ស្នាដៃ​នានា ត្រូវ​បញ្ឈប់ ជាបន្ទាន់​នូវ​គ្រប់​ទម្រង់​នៃ​ការរំលោភបំពាន​យ៉ាង ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ​ចម្រៀង ស្នាដៃ​ភាពយន្ត ស្នាដៃ​រូបភាព ស្នាដៃ​អក្សរសាស្ត្រ ស្នាដៃ​អក្សរ​សិ​ល្បិ៍ និង​ស្នាដៃ​វប្បធម៌​ដទៃៗ​ទៀត ទាំង​ស្នាដៃ ដែលមាន​មរតកសាសន៍ និង​គ្មាន​មរតកសាសន៍​មក ផលិត​ឡើងវិញ ដោយ​ពុំបាន​សុំ​ការអនុញ្ញាត​ពី ម្ចាស់​សិទ្ធិ​ឬ​ពី​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ចំពោះ​ឤ​ជ្ញា​ធរ​ដែនដី រាជធានី​-​ខេត្ត ដែល​បានផ្តល់​ការ គាំទ្រ​តាមរយៈ​គ្រប់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយ​ក្រុម​សិល្បៈ​យុវជន​ទាំង ២៥ រាជធានី​-​ខេត្ត ព្រមទាំង​និស្សិត​មកពី​សកល​វិទ្យាល័យ​នីមួយៗ​សរុប ៧២៥ នាក់ បាន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​និង​ចំណេះដឹង​ផ្នែក​វប្បធម៌ ហើយក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ ក្មួយៗ ដែល​ទទួលបាន ជ័យលាភី​ពី​កម្មវិធី​ប្រកួតប្រជែង​ក្នុង «​មហោស្រព សិល្បៈ យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី ៦» និង​ក្នុង «​កម្មវិធី ប្រកួតប្រជែង​សមត្ថភាព​ចំណេះដឹង​ផ្នែក​វប្បធម៌​»​នៅពេលនេះ ។​

​ស​ម្តេ​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បាវចនា «​អរគុណ​សន្តិភាព​»​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ជាប់ៗ​គ្នា​ក្នុង​រយៈពេល ២​ទសវត្សរ៍ ចុងក្រោយ​នេះ ធ្វើឱ្យ​វិស័យ​វប្បធម៌​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ជាទី​មោទនៈ​។ ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ បាន​ឆ្លុះ បញ្ចាំង​អំពី​ឤ​រ្យ​ធម៌​ដ៏​រុងរឿង​នៃ​មហានគរ​ខ្មែរ នា​សម័យអង្គរ ហើយក៏​ជា​កិត្តិយស​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដែលមាន​កំណើត​នៅលើ​ដែនដី​នៃ​វប្បធម៌​ដ៏​សម្បូរបែប​នៅ​ឤ​ស៊ី​ឤ​គ្នេ​យ៍ ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​។

​សម្តេច​តេ​ជោ​បន្តថា ដើម្បី​បន្តការងារ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​រូបី និង​អរូបី​ប្រកបដោយ​តម្លាភាព សម្តេច​តេ​ជោ​បានផ្តល់​អនុសាសន៍​ណែនាំ ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដូចខាងក្រោម ៖

១)​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រួមជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ឤ​ជ្ញា​ធរ​ដែនដី គ្រប់​ជាន់ថ្នាក់​ត្រូវ​បន្ត​យក ចិត្ត​ទុកដាក់​ថែរក្សា​ការពារ និង​បង្ក្រាប​រាល់ បទល្មើស​ឱ្យបាន​ទាន់ ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​នៅតាម ទីតាំង​តំបន់ ប្រាសាទ រមណីយដ្ឋាន ប្រវត្តិ​ស្រា​ស្ត វត្ត​ឤ​រាម សំណង់​ប្រវត្តិសាស្ត្រ និង​សំណង់ ដែលមាន​ឤ​យុ​កាល​រាប់រយឆ្នាំ​នៅតាម មូលដ្ឋាន​នៅ ទូទាំងប្រទេស ។ ត្រូវ​បន្ត​រួមគ្នា​ធ្វើបញ្ជី​សារពើ​ភណ្ឌ​គ្រប់​ទីតាំង​នៃ បេតិកភណ្ឌ​រូបី ទាំងនោះ​ឱ្យបាន​សព្វគ្រប់ ដើម្បី​ចៀសវាង​ការ រំលោភបំពាន ហើយ​ត្រូវ​បន្ត​ទាមទារ​យកមក​វិញ នូវ​បដិមា​នានា របស់​ជាតិ ដែល​បាន​បាត់បង់​កន្លងមក​ក្នុងអំឡុង​សម័យ​សង្គ្រាម ។​

២)​ត្រូវ​រួមគ្នា​បន្តការងារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី ទាំងឡាយ​របស់​ជាតិ​ដែល​បាន​បាត់បង់ និង​ត្រូវ​យកចិត្តទុកដាក់ ស្វែងរក​មរតក​មនុ​ស្សរស់ បន្ថែមទៀត ដែលជា​ឃ្លាំង ចំណេះដឹង ក្នុងការ​បន្តវេន​ទៅ​យុវជន​ជំនាន់​ក្រោយ ។​

៣)​ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍ ធ្វើការ​ផ្សព្វផ្សាយ​នូវ​សក្តានុពល ទេសចរណ៍វប្បធម៌​ជាតិ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ក្នុង​គ្រប់​រូបភាព​សម្រាប់​ទេស​ចរ​ជាតិ និង អន្តរជាតិ ដើម្បី​លើក​តម្លៃ​វប្បធម៌​ជាតិ រួមចំណែក​ជំរុញ​កំណើន សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ ភាពក្រីក្រ ។​

៤)​សូម​គាំទ្រ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង ព័ត៌មាន ដែល​បានធ្វើឱ្យ​វិស័យ ភាពយន្ត​ភាគ​ខ្មែរ​បាននិងកំពុង​មាន​ភាព​រីកចម្រើន គួរឱ្យ​កត់ សម្គាល់ តាមរយៈ​ការកំណត់​ម៉ោង​មាស​សម្រាប់ធ្វើ​ការចាក់ផ្សាយ​ភាព​- យន្ត​ភាគ​ខ្មែរ​នាពេល កន្លងមក ។ ជាមួយគ្នានេះ ឤ​ជ្ញា​ធរ​ដែនដី គ្រប់​ជាន់ថ្នាក់​ត្រូវ​សហការ​ជួយ​សម្រួល​ផ្តល់​ទីតាំង ក្នុង​ដែនដី​របស់ខ្លួន ដើម្បី​សម្រួល​ដំណើរការ​នៃ​ការថត និង​ផលិត​ខ្សែ​ភាព​- យន្ត​គ្រប់​ប្រភេទ ។​

៥)​ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បំផុសសកម្មភាព​គ្រប់​ស្ថានទូត និង ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ ខ្មែរ​ឱ្យបាន​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ជាមួយនឹង​ការពង្រឹង នយោបាយ​វប្បធម៌​ការ​ទូ​តូ ហើយ​ត្រូវ​បំផុស ឱ្យ​សហគមន៍​ខ្មែរ​នៅ​បរទេស​ចូលរួម​រៀបចំ​កម្មវិធី ទិវា​វប្បធម៌​ជាតិ ឱ្យបាន​អធិកអធម និង​ទូលំទូលាយ ។​

៦)​ត្រូវ​រួមគ្នា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឤ​ជ្ញា​ធរ​ដែនដី តាម​មូលដ្ឋាន​នានា ថែរក្សា ការពារ​នូវ​ប្រពៃណី ទំនៀមទម្លាប់ និង ទីតាំង​គោរពបូជា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ដែលជា​ផ្នែក មួយ​នៃ​វប្បធម៌​ដ៏​យូរលង់​របស់​ប្រជាជាតិ​យើង​ប្រកបដោយ​ប្រសិទ្ធភាព ។​

៧)​ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាពិសេស​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទប់ស្កាត់​ការបំពានច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ វប្បធម៌​ចាស់ៗ​យកមក​ក្លែងបន្លំ​ជាមួយនឹង​ការបញ្ចូល​រូប​ភាពមិន​សមរម្យ​នានា​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត ។​

៨)​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស បងប្អូន​កូនក្មួយ​សិល្បករ​-​សិល្បការិនី និង​អ្នកនិពន្ធ​ស្នាដៃ​នានា ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​គ្រប់​ទម្រង់​នៃ​ការរំលោភបំពាន​យ៉ាង ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល តាមរយៈ​ការយក​ស្នាដៃ​ចម្រៀង ស្នាដៃ​ភាពយន្ត ស្នាដៃ​រូបភាព ស្នាដៃ​អក្សរសាស្ត្រ ស្នាដៃ​អក្សរ​សិ​ល្បិ៍ និង​ស្នាដៃ​វប្បធម៌​ដទៃៗ​ទៀត ទាំង​ស្នាដៃ​ដែលមាន​មរតកសាសន៍ និង​គ្មាន​មរតកសាសន៍​មក​ផលិត​ឡើងវិញ ដោយ​ពុំបាន​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​សិទ្ធិ​ឬ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។​

៩-)​កោតសរសើរ​ចំពោះ​ការចូលរួម របស់​សប្បុរសជន​មួយចំនួន ដូចជា​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គីម​យ៉ាន លោកជំទាវ សៀង ចាន់​ហេង និង​លោកជំទាវ ស៊ុយ ស៊ី​ផាន រួមទាំង​សប្បុរសជន ជាច្រើន​ទៀត ដែល​បាន​បរិច្ចាគ​ធនធាន​ថវិកា​ផ្ទាល់ខ្លួន រួមចំណែក ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​អភិរក្ស​ប្រាសាទ និង​ព្រះវិហារ​បុរាណ​មួយចំនួន​នាពេល​កន្លងមក ។​

​សម្តេច​តេ​ជោ​បន្តទៀតថា ដើម្បីឱ្យ​វប្បធម៌​ជាតិ​ដែលជា​ដួងព្រលឹង និង​ជា​អត្តសញ្ញាណ​ជាតិ និង​ជា​ឧបករណ៍ សម្រាប់​កិច្ចសន្ទនា ការផ្សះផ្សា សង្គម​និង​ជា​ស្ពាន​នៃ​ការតភ្ជាប់​រវាង​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ មួយទៀត​កាន់តែ​មានការ​រីកចម្រើន និង​មាន​ភាពល្បីល្បាញ​នៅ បណ្តា​ឆ្នាំក្រោយៗ​ទៀត សម្តេច​តេ​ជោ​ក៏បាន​ណែនាំ​មួយចំនួន​ដូចខាងក្រោម ៖

​ទី​១- ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​បន្ត​សហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​- ស្ថាប័ន​ពាក់ព័ន្ធ ឤ​ជ្ញា​ធរ​ដែនដី អង្គការ​ជាតិ​-​អន្តរជាតិ និង វិស័យ​ឯកជន ព្រមទាំង​អង្គការ​មហាជន​និង​សមាគម​សិល្បៈ​នានា ដើម្បី​រៀបចំ «​មហោស្រព សិល្បៈ​យុវជន​ទូទាំងប្រទេស​»​និង បំផុសស្មារតី «​ទិវា​វប្បធម៌​ជាតិ​» ឱ្យបាន​កាន់តែ​សកម្ម និង ផុសផុល​ទាំង​ក្នុង និង​ក្រៅប្រទេស​ក្នុង​បុព្វហេតុ​រួម គឺ​ការអភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​ជាតិ អនុលោម​តាម​គោលនយោបាយ​ជាតិ ស្តីពី​វិស័យ​វប្បធម៌​ដោយ​រដ្ឋ​ជា​អ្នកគាំទ្រ​គាំពារ ដៃគូ​ឯកជន ជា​អ្នក អនុវត្ត ។​

​ទី​២-​ត្រូវ​បន្ត​និង​បង្កើត​នូវ​យន្តការ​ថ្មីៗ ដើម្បីឱ្យ​កូន​ខ្មែរ ឤ​ច​មានលទ្ធភាព​បង្កើត ស្នាដៃ​សិល្បៈ វប្បធម៌​ថ្មីៗ​របស់ខ្លួន តាម រយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល​ដល់​យុវជន នៅតាម វិទ្យាល័យ សកលវិទ្យា​ល័យ និង​អង្គការ​/​សមាគម​សិល្បៈ​ទូទៅ ដើម្បី​ពង្រឹង គុណភាព អ្នកបង្កើត​ស្នាដៃ​ថ្មីៗ តាម​ទម្រង់​ក្បួនខ្នាត​នៃ​វប្បធម៌​ជាតិ ដោយ​ចៀសវាង​ការលួចចម្លង​ទាំងស្រុង នូវ​ស្នាដៃ​សិល្បៈ​អ្នកដទៃ និង​បរទេស ។ ជាមួយគ្នានេះ ត្រូវ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ នានា​ឱ្យបាន​ច្រើន​នៅតាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស ជាពិសេស នៅ​ខេត្តសៀមរាប ។​

​ទី​៣- ត្រូវបង្កើត​ភាពជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង ប្រព័ន្ធ​សារព័ត៌មាន​ឯកជន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ក្រសួង​-​ស្ថាប័នរដ្ឋ និង​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់​អ្នក វប្បធម៌​គ្រប់ៗ​រូប ហើយ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ចែករំលែក​នូវ​ខ្លឹមសារ រូបភាព​និង​វីដេអូ​នានា ដើម្បី​រំលឹក និង​អបអរ «​ទិវា​វប្បធម៌​ជាតិ​» និង​ព្រឹត្តិការណ៍​វប្បធម៌ ដែលមាន​អត្ថប្រយោជន៍ ផ្សេងៗ​ទៀត ជាមួយនឹង​ស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ឱ្យបាន​ទូលំទូលាយ​ដល់ ប្រជាពលរដ្ឋ កម្ពុជា ជាពិសេស​ស្រទាប់​យុវជន​ដែលជា​អ្នក​បន្តវេន និង​ជាស​រស​ទ្រូង​នៃ​ប្រទេសជាតិ ៕​ដោយ​៖​កូ​ឡាប​

spot_img
×