Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមគ្នា​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​សកម្មភាព​រឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​

spot_img

ត្បូងឃ្មុំ​៖​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើ​ឲ្យ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​​ត្រូវ​រួមគ្នា​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​នូវ​សកម្មភាព​រឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​ញុះញង់​អុជអាល​ប៉ុនប៉ង​បង្ក​ឲ្យ​មាន​អំពើ​ហឹ​ង្សា ភាពចលាចល​វឹកវរ​អសន្តិសុខ​ក្នុងសង្គម​។​

​នៅ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អ​ញ្ជេ​ី​ញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លេ​ី​ក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​នេះ​។​

ក្នុងឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នៃ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​នេះ មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​សម្រេចបាន​នូវ​សមិទ្ធផល​លើ​គ្រប់​វិស័យ ចូលរួម​ថែរក្សា​សន្តិភាព​ស្ថេរភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​និង​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ក្នុង​ការបង្ការ​ទប់ស្កាត់​ប្រកបទៅដោយ​ជោគជ័យ​នូវ​គំរោង​ផែន​ការធ្វើ​រដ្ឋប្រហារ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា​ក្រោម​ឧបាយកល​នៃ​ផែនការ​វិលត្រឡប់​រប​ស់​ឧទ្ទាម​ក្រៅច្បាប់​មួយ​ក្តាប់​តូច​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លងមកនេះ ហើយ​បន្ត​រក្សាបាន​យ៉ាង​គត់មត់​នូវ​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​ស្ថេរភាព​សង្គម​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រណះ​និង​ការអភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ​។​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ​កម្ពុជា​នៅតែ​សំរេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​៧,១%​។​ជាមួយនឹង​ការប្រមូល​ចំណូល​ថវិកាជាតិ​កើនឡើង​លើស​គម្រោង​ផែនការ​ប្រមាណ​១៦០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​អត្រា​នៃ​ភាពក្រីក្រ​បាន​ស្ថិតនៅ​អត្រា​ទាប​ជាង​១០%​។​ការកែ​ទំរង់​នានា​ត្រូវបាន​ជំរុញ​អនុវត្ត​យ៉ាងសកម្ម​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធិភាព​ការងារ សក្តិ​សិទ្ធ​ភាព​នៃ​ការផ្តល់សេវា​សា​ធា​រណះ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​ការលើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ទាំងនេះ បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​និង​ដោយ​ផ្អែកលើ​ទិសដៅ​ការងារ​ឆ្នាំ​២០២០​ទាំង​កិច្ចការ​គ្រប់គ្រង​រដ្ឋបាល ការអភិវឌ្ឍ​ខេត្ត​និង​កិច្ចការ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ​និង​ក្នុងនាម​ឯ​.​ឧ​ផ្ទាល់ ឯ​.​ឧ​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​បាន​ណែនាំ​នូវ​កិច្ចការ​សំខាន់ៗ​ដែល​ត្រូវ​រួមគ្នា​ខិតខំ​សំរេច​អោយបាន​ក្នុង​ឆ្នាំ​២០២០​ដូចជា ១.​ការពង្រឹង​សន្តិភាព​និង​ស្ថេរភាព​នយោបាយ​: រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​នូវ​គុណ​តំលៃ​ខ្ពស់បំផុត​ចំពោះ​ការថែរក្សា​សន្តិសុខ​សន្តិភាព​ស្ថេរភាព​នយោបាយ ការពង្រឹង​និង​ពង្រីក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការលើកស្ទួយ​សិទ្ធ​សេរីភាព​គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន​ដែលជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព​និង​ភាពសុខដុមរមនា​ក្នុងសង្គម​។​លើ​មូលដ្ឋាន​នេះ​គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់​ត្រូវ​បង្កើន​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​និង​ដាក់ចេញ​នូវ​វិធានការ​នានា​សំដៅ​ទប់ស្កាត់​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ ភាពចលាចល​វឹកវរ​ដល់​សង្គម​តាម​គ្រប់​រូបភាព​និង​ត្រូវ​រួមគ្នា​ទប់ស្កាត់​ប្រឆាំង​ដាច់ខាត​នូវ​ចលនា​ឧទ្ទាម​និង​សកម្មភាព​បដិវត្តន៍​ពណ៌​។​

​ទន្ទឹមនេះ​ត្រូវ​រួមគ្នា​បង្ការ​ទប់ស្កាត់​អោយបាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធិភាព​នូវ​សកម្មភាព​រឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​ញុះញង់​អុជអាល​ប៉ុនប៉ង​បង្កអោយមាន​អំពើ​ហឹ​ង្សា ភាពចលាចល​វឹកវរ​អសន្តិសុខ​ក្នុងសង្គម​ដោយ​ត្រូវ​យកចិត្តទុកដាក់​អប់រំ​ណែនាំ​និង​បកស្រាយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា​និង​ខិតខំ​បំផុស​អប់រំ​ប្រជាពលរដ្ឋ​អោយខិត​ខំ​គោរព​ច្បាប់ ចូលរួម​ការពារ​ផលប្រយោជន៍​សា​ធារ​ណះ ផលប្រយោជន៍​សហគម​ន៍​និង​ត្រូវ​ចៀសវៀង​ចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយណា​ដែល​ផ្ទុយ​ពី​ច្បាប់​និង​ប៉ះពាល់​ដល់​សន្តិសុខ​ស្ថេរភាព​និង​សណ្តាប់ធ្នាប់​សា​ធារ​ណះ​។​ជាមួយនេះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ដោះស្រាយ​ជំលោះ​និង​ការទាមទារ​ការតវ៉ា​នានា​ដោយ​សន្តិវិធី​ផ្អែកលើ​គោលការណ៍​ច្បាប់​និង​ត្រូវ​ចៀសវៀង​ដាច់ខាត​នូវ​អំពើ​ហឹ​ង្សា​តាម​គ្រប់​រូបភាព​។​២.​អំពី​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រណះ​សុវត្ថិភាព​សង្គម​: អាជ្ញាធរ​និង​កងកំលាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ថែរក្សា​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រណះ​សុវត្ថិភាព​សង្គម​អោយបាន​ល្អប្រសើរ​ដោយ​ត្រូវ​យកចិត្តទុកដាក់​លើ​វិធានការ​សំខាន់ៗ​ដូចជា បន្ត​ជំរុញ​បំផុស​ចលនា​មហាជន ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយបាន​ជាប់​ជាប្រចាំ​នៅ​គ្រប់​មូលដ្ឋាន​ដើម្បី​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នានា​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ដូចជា​សកម្មភាព​លួច​ឆក់​ប្លន់ បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ល្បែងស៊ីសង​ខុសច្បាប់ ការជួញដូរ​មនុស្ស​និង​សកម្មភាព​ក្មេង​ទំនើង​ជាដើម ត្រូវខិតខំ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​របស់​នគរបាល​ក្រុង​ស្រុក​ឃុំ​សង្កាត់​និង​លើក​កំពស់​ការប្រាស្រ័យ​ទាក់ទង​រវាង​អាជ្ញាធរ​កងកំលាំង​នគរបាល​និង​កងកំលាំង​មាន​សមត្ថកិច្ច​នានា​ជាមួយ​ប្រជាពលរដ្ឋ​តាមរយះ​ការលើក​កំពស់​ប្រសិទ្ធិភាព​ក្នុង​ការផ្តល់សេវា​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ​និង​លិខិតស្នាម​នានា​ព្រមទាំង​ការចុះ​ជួយ​ដោះស្រាយ​ការលំបាក​នានា​របស់​ប្រជាពលរដ្ឋ​នៅពេល​ជួប​គ្រោះធម្មជាតិ​រឺ​គ្រោះថ្នាក់​នានា​និង​នៅពេល​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​ខ្វះខាត​ក្នុង​ជីវភាព​ពិសេស​ជនក្រីក្រ​និង​ជនរងគ្រោះ​សំដៅ​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​អោយចូល​រួម​ចលនា​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ត​ក្រុង​ស្រុក​ត្រូវ​ពង្រឹង​របៀបរបប​ការងារ​ការប្រជុំ ការដឹកនាំ​សម្របសម្រួល​កំលាំង​មាន​សមត្ថកិច្ច​នានា​ក្នុងការ​តាមដាន​និង​វាយ​តំលៃ​សភាពការណ៍​សន្តិសុខ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​និង​វិធានការ​នានា​សំដៅ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សា​ធា​រណះ​និង​សុវត្ថិភាព​សង្គម​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​ប្រកបដោយ​ប្រសិទ្ធិភាព ត្រូវ​បន្ត​ជំរុញ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​អោយ​កាន់តែ​សកម្ម​ព្រមៗ​គ្នា​ទាំង​នៅក្នុង​ទីក្រុង​និង​ជនបទ​ដោយ​ប្រឹងប្រែង​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ពិសេស​ស្រទាប់​យុវជន​អោយ​ចៀសវាង​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវ​បន្ត​ជំរុញ​អនុវត្ត​វិធានការ​បោសសំអាត​ការជួញដូរ​ចែកចាយ​និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅតាម​ទីតាំង​សប្បាយ​ស្ថាន​នានា​និង​បន្ត​រុករក​ទីតាំង​លួចលាក់​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​ទីតាំង​នានា​តាម​លំនៅស្ថាន​សំដៅ​បោសសំអាត​នូវ​សកម្មភាព​គ្រឿងញៀន​ខុសច្បាប់​តាម​មូលដ្ឋាន​និ​មួយៗ​។​មន្ត្រី​និង​កងកំលាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​មិនត្រូវ​មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ខុសច្បាប់​ជាដាច់ខាត​ហើយ​ប្រធាន​អង្គភាព​រឺ​ស្ថាប័ន​ត្រូវមាន​វិធានការ​វិន័យ​និង​វិធានការ​ច្បាប់​ចំពោះ​មន្ត្រី​រឺ​កងកំលាំង​ណា​ដែល​ប្រព្រឹត្ត​សកម្មភាព​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់​អោយបាន​ម៉ឺងម៉ាត់​ជាដាច់ខាត​។​ឆ្នាំ​២០១៩​កន្លងមកនេះ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង ធ្វើអោយ​ចំនួន​មនុស្ស​ស្លាប់​និង​រងរបួស​មានការ​កើនឡើង​យ៉ាងគំហុក​ប៉ះពាល់​ដល់​អាយុជីវិត​ទ្រព្យសម្បត្តិ​សា​ធា​រណះ​និង​ទ្រព្យសម្បត្តិ​ប្រជាជន​ជាច្រើន​ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​គ​ណះ​កម្ម​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានប្រកាស​កំណត់​យក​ឆ្នាំ​២០២០​ជា​ឆ្នាំ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​អោយបាន​ម៉ឺងម៉ាត់​បំផុត​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​អោយ​បានជា​អតិបរមា​ហេតុនេះ​កងកំលាំង​នគរបាល​ចរាចរណ៍​ត្រូវ​ធ្វើការ​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​អោយបាន​តឹងរ៉ឹង​ដោយ​មិនត្រូវ​មានការ​យោគយល់​និង​លើកលែង​នោះឡើយ ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជា​ជី​វះ​ដល់​កងកំលាំង​នគរបាល​ចរាចរណ៍​ដើរ​ទន្ទឹមនឹង​ការពង្រឹង​ការគោរពវិន័យ​ក្រមសីលធម៌​វិជ្ជាជីវៈ បង្កើន​ការផ្សព្វផ្សាយ​និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​អោយ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការគោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក អាជ្ញាធរខេត្ត​ត្រូវ​ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ពិនិត្យ​និង​រៀបចំ​ភ្លើង​សញ្ញា​ចរាចរណ៍ ការរៀបចំ​ដាក់តាំង​ស្លាក​ផ្សាយពាណិជ្ជកម្ម​តាម​ដងផ្លូវ​សាធារណៈ​នានា​អោយមាន​សណ្តាប់ធ្នាប់​ដោយ​ត្រូវ​ផ្តល់​អាទិ​ភាពជា​ចម្បង​ដល់​ការ​ដាក់តាំង​ស្លាក​សញ្ញា​ចរាចរណ៍​និង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ រៀបចំ​យានយន្ត​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ប្រកបដោយ​សុវត្ថិភាព ត្រូវ​ពង្រឹង​ការគ្រប់គ្រង​និង​ចុះបញ្ជី​ជនបរទេស​ដែល​មក​ស្នាក់នៅ​ធ្វើការ​ងារ​និង​ទេសចរណ៍​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​និង​ត្រូវ​ចាត់វិធានការ​លើ​ជនបរទេស​ណា​ដែល​ស្នាក់នៅ​ខុសច្បាប់​ស្របទៅតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវការពារ​ធនធាន​ធម្មជាតិ​និង​ទ្រព្យសម្បត្តិ​សាធារណៈ ដោយ​ខិតខំ​លើកកម្ពស់​វិធាន​ការបង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​បទល្មើស​នេសាទ​និង​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ​និង​ត្រូវ​រួមគ្នា​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​បំផុស​លើកទឹកចិត្ត​អោយ​សហគមន៍​នៅ​មូលដ្ឋាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ដីធ្លី​និង​ទ្រព្យសម្បត្តិ​សាធារណៈ​។ ៣.​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​ទេសចរណ៍​: រដ្ឋបាលខេត្ត​ក្រុង​ស្រុក​ត្រូវ​ជំរុញ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត័​និង​អ​រូបវ័ន្ត​សំរាប់​បំរើ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ការវិនិយោគ​ការធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍​និង​ការប្រកបមុខរបរ​រ​បស់​ប្រជាពលរដ្ឋ​ជាពិសេស​លើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​ដ៏​មាន​សក្តានុពល​របស់​ខេត្ត​ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កាត់បន្ថយ​ភាពក្រីក្រ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​ក្រៅពីនេះ​ក៏​នៅមាន​វិធានការ​អភិវឌ្ឍ​ទីក្រុង​រួម​នឹង​វិធាន​ការទាក់ទង​នឹង​វិស័យ​ជាច្រើន​ទៀត​ដើម្បី​ជា​ទិសដៅ​ច​ង្អុ​រ​បង្ហាញ​អោយ​រដ្ឋបាលខេត្ត​ក៏ដូចជា​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​ត្រូវ​រួមគ្នា​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​សំដៅ​ឲ្យ​ខេត្ត​នេះ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០២០​នេះ​និង​បំរើ​នូវ​សេចក្តីត្រូវការ​និង​ផលប្រយោជន៍​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពេញចិត្ត​ពេញ​ថ្លើម​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×