Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ក្រុមក្មេងស្ទាវ​ម្នាក់ នៅ​ស្រុក​ស្វាយ​លើ ករណី​គំនុំ​ឈានដល់ ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​គ្នា​ឲ្យ​របួសធ្ងន់​២​នាក់​

spot_img

​សៀមរាប​៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​បាន​ទាញ​ដាវ​មក​កាប់​ជនរងគ្រោះ​២​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្នុងករណី​គំនុំសងសឹក​របស់​ក្រុមក្មេងស្ទាវ​។ តែ​ត្រូវ​កម្លាំង​នគរបាល​តាម​ឃាត់ខ្លួន​។ នៅ​ថ្ងៃទី​០៣​ខែមីនា​នេះ កម្លាំង​នគរបាល​ជំនាញ​នស​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២០ នៅ​វត្ត​ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង​ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឃាត់ខ្លួន​ជន​ស័​ង្ស​យ​ឈ្មោះ ឆាន់ សុភ​ក្រ័​ត្រា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​អចិ​ន្ត្រៃ​ភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ករណី​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

​លោក​បន្តថា ជន​ជនសង្ស័យ ឆាន់ សុភ​ក្រ័​ត្រា បានធ្វើ​សកម្មភាព​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​២​នាក់ ទី​១-​ឈ្មោះ​ចាប ចិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​រំ​ដូ​ល ឃុំ​ស្រុក​វ៉ារិន ស្រុក​វ៉ា​រិ​ខេត្តសៀមរាប ទី​២-​ឈ្មោះ​រឿន សុផាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កាត់សក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្បាលហុង​ថ្មី ឃុំ​ល្វា ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ស្នាក់នៅ​ណ្តោះ​អាសន្ន​ភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បណ្តាល​ឲ្យ​របួសធ្ងន់​។​

​លោក​បន្ថែមថា អង្គហេតុ​នៃ​រឿង នៅ​យប់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២០ ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​បាននាំគ្នា​ទៅ​ដើរលេង​កម្សាន្ត​កម្មវិធី​ដង្ហែ​ផ្កាប្រាក់​និង​បំបួស​នាគ​នៅ​វត្ត​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ពេលទៅដល់​ជនរងគ្រោះ​ឈ្មោះ រឿន សុផាត បានឃើញ​ជនសង្ស័យ ឆាន់ សុភ​ក្រ័​ត្រា នៅ​ទី​នោះដែរ​។ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ដើរទៅ​វាយ​ជនសង្ស័យ​ចំនួន​មួយ​ដៃ មូលហេតុ​នៃ​ការ​វាយ​ដោយសារ​នៅ​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ បក្ខពួក​ជនសង្ស័យ បាន​វាយ​មកលើ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ស្គាល់​ក្រុម​បក្ខពួក​ជនសង្ស័យ​នោះឡើយ​ទើប​មកដល់​យប់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២០ ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ក៏​វាយ​សងសឹក​វិញ​។ ដោយ​ឃើញ​សកម្មភាព​ជនរងគ្រោះ​រឿន សុផាត​និង ជនសង្ស័យ ឆាន់ សុភ​ក្រ័​ត្រា បាន​វាយ​គ្នា​ដោយ​ដៃ​ទៅវិញទៅមក ឃើញ​ដូចនេះ​ជនរងគ្រោះ ចាប ចិន បាន​ចូលទៅ​ឃាត់​បំបែក ពេលនោះ​ជនសង្ស័យ ឆាន់ សុភ​ក្រ័​ត្រា ក៏បាន​រត់​ចេញពី​កន្លែង​វាយ​គ្នា​សំដៅទៅ​ម៉ូតូ​ដែល​គេ ចត​ទុក​នៅក្បែរនោះ​ហើយ​យក​ដាវ​ដែល​គេ​សៀត​ទុក​នៅ​នឹង​បាំង​ច្រ​វ៉ា​ក់​ម៉ូតូ​យកមក​កាប់​ជនរងគ្រោះ ចាប ចិន ត្រូវ ចំ​ដៃ​មួយ​ដាវ ត្រូវចំ​ក្បាល​ផ្នែក​ខាងក្រោយ​មួយ​ដាវ ជនរងគ្រោះ​បាន​ប្រាស់​ខ្លួន​រត់ចេញ​។ បន្ទាប់មក​ជនសង្ស័យ​គេ​បន្ត​កាប់​ទៅលើ​ជនរងគ្រោះ​រឿន សុផាត ម្នាក់ទៀត ចំនួន​ប្រាំ​ដាវ​ទៀត ត្រូវចំ​ចិញ្ចើម​មួយ ដាវ ខ្នង​មួយ​ដាវ កដៃ​ឆ្វេង​មួយ​ដាវ កែងដៃ​ឆ្វេង​មួយ​ដាវ កែងដៃ​ស្តាំ​មួយ​ដាវ​ពេល​កាប់​រួច​ជនសង្ស័យ​បាន​រត់​កាន់​ដាវ​គេច​ចេញពី​ទីនោះ​។ បន្ទាប់មក​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ បាន​សហការ​ជាមួយ​ប្រជា​ការពារ​តាម​ចាប់​ជនសង្ស័យ​ឃាត់ខ្លួន​មក​សួរនាំ​នៅ​អធិការដ្ឋាន​។ ចំណែក​ជនរងគ្រោះ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ តាម​ចម្លើយសារភាព​ជនសង្ស័យ​បាន​ប្រព្រឹត្ត​សកម្មភាព​ដូចខាងលើ​ពិតប្រាកដ​មែនហើយ​យើង​បានធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×