Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​គណនី​ហ្វេ​ស​បុក Saty Fila ឲ្យ​ចូលមក​បំភ្លឺ​លេី​ការចុះផ្សាយ និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​ពី​វីរុស COVID 19

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​ឈ្មោះ ទេព សុ​ផល្លា ដែល​ប្រេី​ប្រាស់​គណនី​ហ្វេ​ស​បុក ( Saty Fila ) ត្រូវបាន​សមត្ថកិច្ច​កោះហៅ​អោយ​ចូលមក​បំភ្លឺ​លេី​ការចុះផ្សាយ និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​ពី​វីរុស COVID 19 ។

​ស្នងការដ្ឋាន​នគរបាល​រាជធានី បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤ និង ៣០ នាទី សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ផែន​សន្តិសុខ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​កោះហៅ​ឈ្មោះ ទេព សុ​ផល្លា អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ អាស័យដ្ឋាន​បច្ចុប្បន្ន​នៅផ្ទះ​លេខ Q19 ផ្លូវ​លេខ 5 ក្រុមទី 11 ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ ( Saty Fila) ក្នុងករណី​ផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត​នៅ​លេី​បណ្តាញ​សង្គម​ហ្វេ​ស​បុក មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ ។ ឈ្មោះ ទេព សុ​ផល្លា ជា​មុខសញ្ញា​សកម្ម​បង្ក​ភាពចលាចល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ពាក់ព័ន្ធ​ជាមួយ​ជម្ងឺឆ្លង​ផ្លូវដង្ហើម Covid-19 ។ ក្រោយពី​ធ្វើការ​សាកសួរ ឈ្មោះ ទេព សុ​ផល្លា បាន​សារភាព​គ្រប់យ៉ាង រាល់​ទង្វើ​ដែល​គាត់​បាន​ធ្វេី​ការផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ពាក់ព័ន្ធ​ទៅនឹង​ជម្ងឺ​ផ្លូវដង្ហើម ឬ Covid-19 ពិតប្រាកដ​មែន ។

​សមត្ថកិច្ច​ក៏បាន​ធ្វេី​ការណែនាំអប់រំ ហេី​យ​គាត់​ក៏បាន​ធ្វេី​កិច្ចសន្យា​បញ្ឈប់​រាល់​ការ​ផុស និង​ចែកចាយ​ទាំងឡាយណា​ដែលជា​ព័ត៌មាន​មិន​ពិត បង្ករ​អោយមាន​ការយល់ច្រឡំ និង​អាច​បង្កអោយមាន​ចលាចល​នៅក្នុង​សង្គម ។ ទេព សុ​ផល្លា ក៏បាន​ផុស​សុំទោស​ជា​សាធារណៈនៅក្នុង​គណនី​ហ្វេ​ស​បុក​របស់គាត់​ដែលមាន​ឈ្មោះ Saty Fila ផងដែរ ៖​កូ​ឡាប​

spot_img
×