Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច កើន​ដល់ ៩​នាក់​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច កើន​ដល់ ៩​នាក់​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ (​ថ្ងៃ​ពុធ​នៅ​កម្ពុជា​) ដែល​អ្នកស្លាប់​ទាំងអស់​គឺ​ស្ថិតក្នុង​រដ្ឋ Washington​។​

​ចំណែក​អ្នក​ឆ្លង​វីរុស​មរណៈ​នេះ​ទូទាំងប្រទេស​មាន​ចំនួន​ច្រើនជាង ១០០​ករណី​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានធ្វើ​ដំណើរ​ទៅកាន់​វិទ្យាស្ថាន​សុខាភិបាល​ជាតិ ដើម្បី​ពិនិត្យមើល​ការវិវត្តន៍​នៃ​កិច្ចប្រឹងប្រែង​ក្នុង​ការបង្កើត​វ៉ាក់សាំង ​។​

​លោក​បាន​ថ្លែងថា បច្ចុប្បន្ន រដ្ឋាភិបាល​មិនបាន​ពិនិត្យមើល​លើ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​នោះឡើយ និង​បានចាត់ទុក​រដ្ឋ​វ៉ាស៊ីនតោន​ជា​តំបន់​គ្រោះថ្នាក់​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បានសម្លាប់​ជីវិត​មនុស្ស​ចំនួន​ជិត ៣.២០០​នាក់​ទូទាំង​ពិភពលោក និង​បាន​ចម្លង​ទៅកាន់​មនុស្ស​ជិត ១០០.០០០​សែន​នាក់​។ អ្នក​ជាសៈ​ស្បើយ​ពី​វីរុស​មរណៈ​នេះ ដែល​ផ្ទុះ​ចេញពី​ប្រទេស​ចិន មាន​ជាង ៥០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsaisa​

spot_img
×