Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការព្យាបាល​ជំងឺ​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​មនុស្ស​១​នាក់​ស្លាប់ ហើយ​​គ្រូពេទ្យ​ម្នាក់ ត្រូវ​ឃាត់ខ្លួន​

spot_img

​ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ​។  ​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច បាន​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ ចុះ​ធ្វើ​កោសល្យវិច័យ រកឃើញថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ប្រើ​ថ្នាំ​ព្យាបាល​ខុស​បច្ចេកទេស ហើយ គ្រូពេទ្យ​ម្នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឈន់ ឈ​យ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​លំ​ទង ស្រុក​អន្លង់វែង បាន​ស្លាប់​ក្នុង​បន្ទប់​ថែទាំ​វេជ្ជសាស្ត្រ​ឯកជន ពិគ្រោះ​ព្យាបាល​ជំងឺ​មនុស្ស​ចាស់ និង​កុមារ ០១​កន្លែង ស្ថិតនៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្លាប់ កាលពី​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០​។ ចំណែក គ្រូពេទ្យ​ប្រើ​ថ្នាំ​ខុស​បច្ចេកទេស បណ្ដាល​ឲ្យ​គេ​ស្លាប់​នោះ មានឈ្មោះ អ៊ុក រ៉ែ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង​។​

ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច បាន​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ចុះ​ធ្វើ​កោសល្យវិច័យ សន្និដ្ឋានថា ពិតជា​ស្លាប់​ដោយសារ​ប្រើ​ថ្នាំ​ព្យាបាល​ខុស​បច្ចេកទេស​ពិតប្រាកដ​មែនហើយ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×