Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ម៉ាស​ថ្មី​លក់​លែង​បាន ឈ្មួញ​វៀតណាម​បែកគំនិត​ដើរ​ប្រមូល​ម៉ាស​ចាស់ៗជិត២តោន មក​លាង​ទឹក​សម្អាត​លក់​ឡើងវិញ ឲ្យ​ពលរដ្ឋ​ពាក់​ការពារ Covid-19

spot_img

​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ បន្ទាប់ពី​ទទួលបាន​ប្រភពព័ត៌មាន​ពី​កាសែត Lao Dong អាជ្ញាធរ​ស្រុក​បាន​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​ប្រមូល​ទិញ​ម៉ាស​ដែល​គេ​ប្រើ​រួច​មួយកន្លែង ដែលមាន​អ​ស័​យ​ដ្ឋា​ន​ក្រុម ១២ ឃុំ Vinh Loc B ស្រុក Binh Chanh ទីក្រុង​ហូ​ជិ​មិញ ។​

​ម្ចាស់​ទីតាំង​នោះ​មានឈ្មោះ Sy Nhuy Pau អាយុ ៤៩ ឆ្នាំ គឺជា​អ្នកដើរ​ប្រមូល​ទិញ​ម៉ាស​ប្រើ​រួច ។ ចំនួន​ម៉ាស​ដែល​ត្រូវបាន​រឹបអូស​មាន​ចំនួន ៧៨០ គីឡូក្រាម ។​

​ទោះយ៉ាងណា មន្ត្រី​បរិស្ថាន​ម្នាក់​បាន​ប្រាប់​កាសែត Lao Dong ថា ចំនួន​ម៉ាស​បឋម​គឺមាន​ទម្ងន់​ប្រហែល ២ តោន ។ ប៉ុន្តែ ដោយសារ​ចំនួន​ម៉ាស​ច្រើនពេក គេ​ក៏បាន​នាំ​វា​ទៅកាន់​រោងចក្រ​បន្សុទ្ធ​កាកសំណល់ នៅឯ Dong Nai ដើម្បី​ដោះស្រាយ ។​

​យោងតាម​របាយការណ៍​របស់​កាសែត Loa Dong ចំនួន​ម៉ាស​យ៉ាងច្រើន​នោះ ត្រូវបាន​រក្សាទុក​នៅក្នុង​បាវ​ធំ​តូច​ជាច្រើន ។ ក្នុងចំណោម​នោះ ម៉ាស​ជាច្រើន​មាន​ស្នាម​ប្រឡាក់ ស្នាម​ជ្រួញ ពុំ​ត្រូវបាន​វេច​ខ្ចប់​នោះទេ ។​

​ដោយឡែក កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០ ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​រោច​ចក្រ​កែច្នៃ​ម៉ាស​ដោយ​ខុសច្បាប់​មួយកន្លែង ដោយ​ឈ្មួញ​ដើរ​ប្រមូល​ម៉ាស​ចាស់ៗ​ប្រើ​រួច យកមក​លាង​ទឹក​សម្អាត រួច​អ៊ុត​ឲ្យ​មើលទៅ​ថ្មី​ឡើងវិញ​មុនពេល​បត់​ចូលក្នុង​ប្រអប់ ដើម្បី​ចែកចាយ​តាម​បណ្តា​តូប​លក់ដូរ​ក្នុង​តំបន់ ៕

ដោយ​៖ លឹម ហុង (​ប្រភព​៖ laodong.vn )

spot_img
×