Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិន ធ្លាក់ចុះ ៣​ថ្ងៃ​ជាប់​គ្នា​

spot_img

​ចិន​នៅ​ថ្ងៃ​ពុធ​នេះ បានប្រកាសថា មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៣៨​នាក់ ប៉ុន្តែ​តួលេខ​នៃ​អ្នក​ឆ្លង​ថ្មី​មានការ​ធ្លាក់ចុះ ៣​ថ្ងៃ​ជាប់​គ្នា​។​

​បច្ចុប្បន្ននេះ តួលេខ​នៃ​អ្នកស្លាប់​សរុប​នៅ​ចិន​កើន​ដល់​ចំនួន ២.៩៨១​នាក់ ខណៈដែល​មាន​អ្នក​ឆ្លង​សរុប​ច្រើនជាង ៨០.២០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​សុខាភិបាល​ជាតិ​។​

​មានការ​ឆ្លង​ថ្មី​ត្រឹមតែ ១១៥​ករណី​ប៉ុណ្ណោះ​នៅក្នុង​ខេត្ត​ហូ​បេ កន្លែង​ដែល​វីរុស​មរណៈ​នេះ​បាន​ផ្ទុះឡើង​ដំបូង​កាលពី​ខែធ្នូ ឆ្នាំមុន​។​

​តួលេខ​នៃ​អ្នកស្លាប់ និង​ឆ្លង​ថ្មី នៅក្នុង​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា អាច​នឹងមាន​ការចម្លង​ថ្មី​មកពី​ពិភពលោក​ខាងក្រៅ​វិញ ខណៈដែល​មនុស្ស​ចំនួន ១៣​នាក់​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ក្រោយពេល​ត្រឡប់​ចូល​ចិន​ពី​ប្រទេស​ផ្សេងៗ។​

​ខណៈ​ការ​រាតត្បាត​នៅ​ចិន កំពុង​ថមថយ មានការ​ផ្ទុះ​នៅ​កូរ៉េខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ហើយ​រហូតមក​ដល់ពេលនេះ អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​កូរ៉េខាងត្បូង​កើន​លើស ៥.៣០០​នាក់ ខណៈ​អ្នក​ស្លាប់មាន ៣២​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×