Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភា​អ៊ីរ៉ង់ ២៣​នាក់​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​

spot_img

​សមាជិកសភា​អ៊ីរ៉ង់យ៉ាងតិច​ចំនួន ២៣​នាក់​ត្រូវបាន​ធ្វើតេស្ត​រកឃើញថា មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អ៊ីរ៉ង់ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។

“​រហូតមកដល់​ពេលនេះ សមាជិកសភា ២៣​រូប​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​”​។ នេះ​ជាការ​បញ្ជាក់​របស់​អនុប្រធាន​សភា នៅក្នុង​សេចក្តីប្រកាស​។​

​លោក​ថ្លែង​ទៀតថា ការជួបជុំ​រវាង​ប្រជាពលរដ្ឋ និង​សមាជិកសភា ត្រូវបាន​ពន្យារពេល​ដោយមាន​ការព្រួយបារម្ភ​ពី​សុខភាព​។​

​អាជ្ញាធរ​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​ថា មនុស្ស​ចំនួន ៦៦​នាក់​បាន​ស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា ខណៈ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​មាន​ច្រើនជាង ១.៥០០​នាក់​។

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ពិភពលោក​កំពុងមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការ​រាតត្បាត​នៃ​វីរុស​ដ៏​កាច​សាហាវ ដែល​បាន​ផ្ទុះ​ចេញពី​ប្រទេស​ចិន​កាលពី​ខែធ្នូ ឆ្នាំមុន ហើយ​មកដល់ពេលនេះ មាន​អ្នកស្លាប់​ជាង ៣.០០០​នាក់ និង​ឆ្លង​ជិត ១០០.០០០​នាក់​។ ប្រទេស​ជាង ៦០​បាន​ឆ្លង​វីរុស​មរណៈ​នេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AA.com​

spot_img
×