Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភព្វ​ដល់​ហ្នឹង​ផង​! អ្នកគ្រូ​ពេទ្យ​ម្នាក់​ដែល​ស្ម័គ្រ​ប្រយុទ្ធប្រឆាំង​ជួរមុខ ស្នើ​រដ្ឋាភិបាល​ចិន​ប្រគល់​មិត្ត​ប្រុស​ឲ្យ​ខ្លួន​១​មក បន្ទាប់ Covid-19 ចប់​

spot_img

​គិលានុបដ្ឋាយិកា​ជនជាតិ​ចិន​ម្នាក់ បាន​កំពុង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​នាង​បាន​បង្ហោះ​រូបថត​កាន់​ក្រដាស​១​សន្លឹក​ស្នើ​រដ្ឋាភិបាល​ចិន​រក​មិត្ត​ប្រុស​ម្នាក់​ឲ្យ​នាង បន្ទាប់ពី​ការផ្ទុះ​មេរោគ Covid-19 បាន​ដល់ទី​បញ្ចប់​។​

Tian Fangfang គឺជា​បុគ្គលិក​ម្នាក់​ក្នុងចំនោម​បុគ្គលិក​ពេទ្យ​ជាច្រើន​នាក់ ដែល​កំពុង​ប្រយុទ្ធ​នៅ​ជួរមុខ​នៃ​ការផ្ទុះ​ជំងឺ Covid-19 បាន​បង្ហោះ​រូបភាព​ស្លៀក​ឈុត​ហាំ​ម៉ា​តរបស់​នាង​នៅលើ​បណ្តាញ​សង្គម​ចិន ដោយ​កាន់​ក្រដាស​សរសេរថា​៖ “​ប្រទេស​គួរតែ​ប្រគល់​សង្សារ​ខ្ញុំ​មួយ នៅពេល​ការរីក​រាលដាល​បាន​ចប់​” ។ នេះ​បើ​យោងតាម Unilad ។​

​គិលានុបដ្ឋាយិកា​អាយុ ៣០ ឆ្នាំ​រូបនេះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បំផុសគំនិត​នេះ​ឡើង គឺ​ដោយសារ​មិត្ត​រួមការ​ងារ​ម្នាក់​របស់​នាង​ដែល​បានសរសេរថា “​ខ្ញុំ​ចង់បាន​មិត្ត​ប្រុស​ម្នាក់​” នៅលើ​ឈុត​ហេម​ម៉ា​តរបស់​នាង​ដូចដែល​នាង​បាន​ពន្យល់​នៅក្នុង​ការ​បង្ហោះ​របស់​នា​ង​កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ​។​

​ទោះបីជា​បច្ចុប្បន្ននេះ នាង​កំពុង​ស្វែងរក​មិត្ត​ប្រុស​ក៏ដោយ តែ​គិលានុប្បដ្ឋាយិកា​នេះ​បាន​និយាយថា អាទិភាព​ចម្បង​របស់​នាង​នាពេលនេះ គឺ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នៅក្នុង​ប្រទេស​ចិន​។​

​នាង​បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​៖ “​ខ្ញុំ​ពិតជា​កំពុង​ស្វែងរក​មិត្ត​ប្រុស​ម្នាក់​មែន ប៉ុន្តែ​ឥឡូវនេះ​ការផ្តោត​អារម្មណ៍​របស់​ខ្ញុំ គឺ​ធ្វើ​ការងារ​របស់ខ្ញុំ​អោយបាន​ល្អ និង​ធ្វើ​អ្វីដែល​គិលានុបដ្ឋាយិកា​ត្រូវធ្វើ​” ។ នោះ​គឺ​ដើម្បី​ជួយ​ប្រជាជន Wuhan ជំនះ​ការលំបាក និង​ប្រយុទ្ធប្រឆាំង​មេរោគ​នេះ​រួម​ជាមួយគ្នា​។​

​នៅពេល​និយាយ​ពី​ចំណូលចិត្ត Tian បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ Ren Jian Zhi Bei ថា នាង​កំពុង​ស្វែងរក​បុរស​ខ្ពស់​ម្នាក់ ព្រោះ​នាង​មាន​កម្ពស់ ១.៦៧ ម៉ែត្រ​។​

Tian ត្រូវបាន​គេ​និយាយថា ជា​បុគ្គលិក​ដំបូង​គេ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​សម្រាប់​ភារកិច្ច​នៅ​ជួរមុខ​នៅ​មន្ទីរពេទ្យ ដែលជា​សាខា​នឹង​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បុរាណ​ចិន Wuhan ។ នាង​បាន​មកដល់​មន្ទីរពេទ្យ Dahuashan Fang Cang ក្នុងស្រុក Jiangxia ខេត្ត Wuhan កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ រួមជាមួយ​មិត្ត​រួមការ​ងារ​របស់​នាង​។​

​ក្រៅពី​ធ្វើជា​ជំនួយការ​ផ្នែក​វេជ្ជសាស្ត្រ Tian ក៏​ជួយ​អ្នកជំងឺ​ឱ្យ​បំបាត់ទុក្ខ​កង្វល់ ដោយ​ដឹកនាំ​ពួកគេ​ធ្វើ​លំ​ហាត់​ជា​ក្រុម និង​ច្រៀង​។​

​ឪពុក​របស់​នាង​ក៏​ជា​បុគ្គលិក​ពេទ្យ និង​ធ្លាប់​ធ្វើការ​ក្នុងកំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ SARS ក្នុង​ឆ្នាំ ២០០៣ ៕

​ដោយ​៖ លឹម ហុង (​ប្រភព​៖ nextshark)​

spot_img
×