Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់!​ បុរស​ម្នាក់​ខំប្រឹង​ដើរ​លក់​ការ៉េម​ចិញ្ចឹម​គ្រួសារ រហូត​ដេកស្លាប់​លើ​ម៉ូតូ គួរ​ឲ្យ​ភ្ញាក់ផ្អើល​

spot_img

​បុរស​អ្នកលក់​ការ៉េម​កី​ម្នាក់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​ម៉ូតូ ទាំង​កណ្តាល​ដងផ្លូវ ដែល​គេ​សង្ស័យ​ជំហាន​ដំបូង​ថា ប្រហែល​គាត់​ធ្វើការ​លើស​ម៉ោង​សម្រាក ។​

Suara Indonesia បាន​រាយការណ៍​ថា បុរស​ម្នាក់​ឈ្មោះ Misyanto អាយុ ៦៦ ឆ្នាំ ជា​អ្នកលក់​ការ៉េម​កី ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅលើ​ម៉ូតូ បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះតែ​គាត់​ស្លាប់​ទាំង​ស្ថានភាព​នៅតែ​អាច​ទប់​ម៉ូតូ​នឹង​ថ្នល់​បែបនេះ ។​

​គេ​សង្ស័យថា លោក Misyanto បាន​ស្លាប់​ដោយសារ​ធ្វើការ​រ​ហួសកម្លាំង ខណៈដែល​គាត់​មិន​អើពើ​នឹង​ភាព​នឿយហត់​ដែល​គាត់​ត្រូវ​លក់​ការ៉េម ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​

​ការស៊ើបអង្កេត​របស់​ប៉ូលីស មិនបាន​រកឃើញ​សញ្ញា​ការតស៊ូ​ណាមួយ​ទេ ហើយ​របស់របរ​ទាំង​អស់​របស់គាត់​ក៏មិនបាន​បាត់​នោះឡើយ​។ គ្រួសារ​របស់គាត់​ក៏​មិន​ចង់​ធ្វើ​កោសល្យវិច័យ​ដែរ​។ អ្នកនាំពាក្យ​ប៉ូលីស Sumber លោក Iptu Sono បាន​បញ្ជាក់ថា ការពិនិត្យ​សាកសព​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមគ្រូពេទ្យ​។​

​ក្រុមគ្រួសារ​របស់គាត់​បាន​និយាយថា គាត់​តែងតែ​ត្អូញត្អែរ​ពី​ការឈឺ​ក្បាល និង​ពិបាក​ដកដង្ហើម ប៉ុន្តែ​គាត់​នៅតែ​ទទូច​ចង់​លក់​ការ៉េម ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×