Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេង ហ៊ី ៖ រដ្ឋាភិបាល គឺអ​នុវ​ត្តតួ​នាទី​ ភារកិច្ចទៅតាមច្បា​​ប់​ មានបទល្មើសត្រូវតែ​ប​ង្ក្រា​ប ​មិនមាន​អ្វី​​អ​ល់​អែ​​ក​នោះ​​ទេ​

spot_img

ភ្នំពេញ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់​និង​បង្ក្រា​ប​បទល្មើ​សធ​ន​ធាន​​ធម្មជាតិ បង្កើតដោយសេចក្តីសម្រេច​រ​បស់​រាជ​រដ្ឋាភិបាល គឺអនុវត្តតួនាទី​ ភារកិច្ចទៅតាមច្បាប់​ មានបទល្មើសត្រូវតែបង្ក្រាប ​មិនមាន​អ្វី​អល់​អែ​កនោះ​ទេ។ គណៈកម្មការជាតិ បានថែរក្សា ការពារផល អនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើស សម្រាប់ដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃជាបន្តបន្ទាប់ ដើម្បីប្រមូលថវិកាជូនជាតិ ជាក់ស្តែងឈើចំនួន៧.៣៨៥,៩០៧ម៉ែត្រត្រីគុណ នៅក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវបានដេញថ្លៃរួចរាល់។

លោកអេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងសាលើហ្វេសប៊ុកផ្លូវការថា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ គណៈកម្មការជាតិ ដើ​ម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធា​ន​ធម្ម​ជាតិ បានចេញសេចក្តីប្រកាសព័ត៌​មា​ន​ដូ​ចខាង​ក្រោ​ម៖ នាពេល​ថ្មីៗ​នេះ គណៈកម្មការជាតិដើម្បីទប់​ស្កា​ត់ និងបង្ក្រាបបទល្មើសធន​ធា​ន​ធ​ម្ម​ជាតិ បានសង្កេតឃើញនៅលើ​ប​ណ្តាញព័​ត៌មា​ន​ស​ង្គម និងបណ្តាញផ្សព្វផ្សាយ​មួ​យ​ចំនួន មានការផ្សព្វផ្សាយនូវ​ព័​ត៌មា​នដ​ដែ​ល​ៗ ពាក់ព័​ន្ធនឹ​ងបទ​ល្មើ​សព្រៃឈើនៅតំបន់កន្ទុយ​នា​គ​ ដូចជាមានអត្ថបទមួ​យ​ចុះផ្សា​យ​ថា “រកឃើញឈើល្មើសច្បាប់ចំនួន១​៨​៨​៧កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូប​ ​នៅតំ​បន់ក​ន្ទុយនាគ អាវុធហត្ថផ្ទៃប្រ​ទេស អល់អែកអនុវត្ត​ន៍ច្បាប់ ដោយមន្ត្រីជំនាញថាជាឈើចាស់”​។​

អ្នកនាំពាក្យ គណៈកម្មការជាតិ ដើ​ម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធា​ន​ធ​ម្មជាតិ សូមជម្រាបជូនដល់សា​ធា​រណ​ជ​ន និងអ្នកសារព័ត៌មាន​សា​ជាថ្មី​ជ្រាបថា ក្រុមការងារស្រាវ​ជ្រា​វ និងបង្ក្រាបបទល្មើស​ធ​នធា​នធ​ម្មជា​តិ​ បានចុះដល់តំបន់ក​ន្ទុ​យ​នាគ ស្ថិតនៅក្នុងឧទ្យានជា​តិ​វី​រៈ​ជ័យ ស្រុកតាវែង ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែ​ធ្នូ​ ឆ្នាំ២​០​១​៩ ហើយបានប​ញ្ច​ប់នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ ជាវិធានការ គឺបានចាប់យកឈើល្មើស​ច្បា​ប់ (មូលនិងឡាំងជ្រុង​)​ ​សរុបចំនួន២.០​៦៨កំ​ណា​ត់ (ឆេះ១៨១កំណា​ត់​)​ ប្រគល់ជូនអាជ្ញាធរថ្នាក់ខេត្តគ្រ​ប់​គ្រ​ង ថែរក្សា ការពារ ដើម្បីកសាងសំណុំរឿង​ប​ញ្ជូន​ទៅតាមនីតិវិធី។ យើងសូមបញ្ជា​ក់​ថា គណៈកម្មការជាតិ​ ​​ដើម្បីទប់ស្កាត់និងបង្ក្រាបបទ​ល្មើ​សធ​ន​ធាន​ធម្មជាតិ បង្កើតដោយសេចក្តីស​ម្រេ​ចរ​បស់រា​ជរ​ដ្ឋា​ភិ​បាល គឺអនុវ​ត្ត​តួ​នាទី ភារកិច្ចទៅតាមច្បាប់​ ​មា​នបទល្មើសត្រូវតែបង្ក្រា​ប​ មិនមានអ្វីអ​ល់​អែក​នោះទេ​។​

គណៈកម្មការជាតិ បានថែរក្សា ការពារផល អនុផលព្រៃឈើដែលជា​វ​ត្ថុតា​ងនៃ​បទ​ល្មើ​ស សម្រាប់ដាក់ឱ្យដេញថ្លៃ​ ​​ឬពិគ្រោះថ្លៃជាបន្តបន្ទាប់ ​ដើ​ម្បីប្រ​មូល​ថ​វិកា​ជូ​នជា​តិ ជាក់ស្តែងឈើចំនួ​ន៧.៣៨៥,៩០៧ម៉ែត្រត្រីគុណ​ នៅក្នុងខេត្តមណ្ឌល​គិ​រី​ ខេត្តក្រចេះ និងខេ​ត្តត្បូង​ឃ្មុំ​ ត្រូវបានដេញថ្លៃរួច​រា​ល់​។ អាស្រ័យហេតុដូចបានជម្រាប​ជូ​ន​ខា​ងលើ សូមសាធារណជន​ ​និងអ្នកសារព័ត៌មានមេ​ត្តា​ជ្រា​ប។

សូមបញ្ជាក់ថា បើតាមការផ្សាយរបស់ វេបសាយ voidaily.com ថ្ងៃទី21 ខែ​មករា ថា កម្លាំងសមត្ថកិច្ចចម្រុះជាង​២​០​០នា​ក់ ដឹកនាំបញ្ជាផ្ទាល់ពី​ឧ​ត្តម​សេនី​យ៍​ឯក ហុង វិណុល មេបញ្ជាការរងកង​រា​ជអា​វុធ​ហត្ថ​ជា​តិ បានបើកប្រតិបត្តិការទ្រង់​ទ្រា​យ​ធំ​ ចុះទៅតំបន់កន្ទុយនាគ(​ឧទ្យានជាតិវិរៈជ័យ)ខេត្តរតនគិ​រី​ចាប់​ពីថ្ងៃ​ទី២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីស្រាវជ្រាវ ​រុ​ករកបទលើ្មសព្រៃឈើ​នៅ​ក្នុង​តំ​ប​ន់នោះ ដោយរកឃើញឈើល្មើ​ស​ច្បា​ប់ ជិត២០០០កំ​ណាត់ បើគិតជាចំនួនរាប់ពាន់ម៉ែ​ត្រ​គូ​ប តែហាក់នៅអល់អែកមិ​ន​ទាន់​សម្រេ​ចចិ​ត្ត​ថានឹ​ងចា​ត់វិ​ធាន​ការ​ច្បាប់​បែបណា​នៅឡើ​យ​ទេ ដោយសារមន្ត្រីជំនាញរដ្ឋបាលព្រៃ​ឈើ​ ​វាយតម្លៃថាជាឈើចាស់ខូចគុណ​ភា​ព ប្រើការមិនកើត ដែលធ្វើឲ្យមានការសង្ស័​យ​ថាជា​កា​រវា​យតម្លៃនេះបង្កប់ដោយភាពខុ​ស​ប្រ​ក្រតី​។

បើតាមសេចក្តីរាយការណ៍​ពី​ក​ម្លាំងចម្រុះម្នាក់សុំមិនបញ្ចេញឈ្មោះ ​ដែ​លបានចូលរួមក្នុងបេសកកម្មប្រតិ​ប​ត្តិ​ការនេះ បានឲ្យដឹងថា ប្រ​ភេទឈើធំៗចម្រុះ​ ត្រូវបានកងកម្លាំងរុក​រ​កឃើ​ញនៅ​ក្នុ​ងទីតាំ​ងជា​ច្រើន​កន្លែ​ង សរុបមានចំនួន១៨៨៧​កំ​ណា​ត់ ដោយចំនួន៩២២កំ​ណា​ត់ រកឃើញក្នុងតំបន់ឧទ្យា​ន​ជាតិ​វិ​រៈជ័យ ក្នុងស្រុកតាវែង​ (តំ​បន់ក​ន្ទុ​យនា​គ​) ស្ថិតក្រោមការទទួ​ល​ខុ​សត្រូ​វ និងការពារដោយមន្ត្រី​ឧ​ទ្យានុ​រក្ស​រប​ស់ក្រ​សួ​ងប​រិ​ស្ថា​ន និងចំនួន៩៦៥ដុំ​ទៀត រកឃើញនៅក្នុងបរិវេណ​ដី​ក្រុម​ហ៊ុន​ស្រ៊ុ​ន​នុភាសុភីក្នុងស្រុកអណ្តូងមាស​ ​ហើយបើតាមការប៉ាន់ស្មា​ន​ជំ​ហ៊ា​ន​ដំបូ​ងឈើ​ខុសច្បាប់ ដែល​បានរ​កឃើញ​ទាំ​ងអស់ គឺមានចំនួនរាប់ពាន់ម៉ែ​ត្រ​គូប​ឯណោះ​។​

គំនរឈើជាច្រើនក​ន្លែង ដែលត្រូវបានកម្លាំងចម្រុះ​រុ​ករ​កឃើ​ញ​នេះ​ ភាគច្រើនគឺនៅចំណុចក្បែរ​ប​ង្គាលព្រំ​ដែន​លេ​ខ​១០ ចំងាយប្រហែល១០គី​ឡូ​ម៉ែ​ត្រ ពីខ្សែក្រវ៉ាត់ព្រំដែនកម្ពុ​ជា​វៀត​ណា​ម ជាប្រភេទឈើច​ម្រុះ ប្រភេទលេខ១និងលេខ២​ ​ដូចជា ប្រភេទឈើ​ គគីរ កកោះ ដួងចែម ត្រាច ផ្តៀក និងឈើទាល ដែលសុទ្ធតែមានប្រវែងជាម​ធ្យ​ម១​០ម៉ែត្រ និងមានមុខកាត់​ធំ​ៗ។

បើតាមសេចក្តីរាយការណពីជន​ជា​តិវៀ​តណាម​ម្នាក់​ឈ្មោះ​ ថ ដែលធ្លាប់រក​ស៊ីក្នុងតំ​ប​ន់នោះ បានឲ្យដឹងថា ឈើទាំងអស់នេះក្រុម​ឈ្មួ​ញជ​នជា​តិវៀ​​តណាម ត្រៀមដឹកចេញទៅកាន់ប្រទេ​ស​វៀត​ណាម នៅពាក់កណ្តាលខែម​ក​រា ព្រោះពួកគេបានឈូសឆា​យ​ផ្លូវ​រួចរាល់ សម្រាប់ចូលគ្រឿងចក្រមក​ដឹ​កឈើ​ចេញ​ ​តាមក្បែរបង្គោលព្រំដែនលេ​ខ​១​០ និងបានផ្តល់លុយរា​ប់​សែ​នដុ​ល្លារ ឲ្យមេឈ្មួញឈើល្បីឈ្មោះដុះស្លែម្នាក់ប្រចាំ​ខេ​ត្តរ​តន​គិ​រី យកមករត់ការសូកប៉ាន់​ម​ន្ត្រីមា​នអំ​ណាចពា​ក់ព័​ន្ធក្នុ​ង​ខេត្ត​នេះ​ ដូចប៉ុន្មានឆ្នាំមុនៗដែ​ល​ពួក​គេធ្លា​ប់​បា​ន​ធ្វើ។ ជនជាតិវៀតណាមរូបនោះបា​ន​ឲ្យដឹ​ងដែ​រថា ឈើទាំង​នោះ​ ជាឈើចាស់ដែលគេកា​ប់​កាត់​ចុ​ងកាត់គល់ប្រមូលទុកតាំង​ពី​ឆ្នាំមុ​ន​ និងឈើមួយចំនួនសល់ពីកា​រ​ដឹ​កចេ​ញ​វៀត​ណា​ម មិនទាន់កាលពី​ឆ្នាំ​២​០១៧។ តែកាលពីដើមឆ្នាំ២០១៨​ ​ព័​ត៌មានកាប់បំផ្លាញព្រៃនៅតំ​ប​ន់ក​ន្ទុយ​នាគ​ត្រូវបែ​ក​កា​រណ៍ ដោយត្រូវកម្លាំងអាវុធហត្ថ​ផ្ទៃ​ប្រ​ទេសជា​ច្រើ​ន​នាក់ ចុះបំពេញបេសក​ក​ម្មស្រា​វ​ជ្រាវ និងរុករកបទល្មើស​ព្រៃ​ឈើ​ នៅក្នុងតំប​ន់​នោះ ទើបសកម្មភាពដឹក​ឈើ​ចេញ​ទៅវៀ​តណា​មទ្រង់​ទ្រា​យធំ ត្រូវបានផ្អាកមកទ​ល់​នឹង​ពេ​លនេះ។ ក្រៅពីនោះ នៅមានជនជាតិវៀតណាមចំ​នួ​ន២​ក្រុម លួចធ្វើសកម្មភាពធ្វើ​អា​ជីវ​កម្ម​រ៉ែ​មាស នៅទីតាំងផ្សេងៗគ្នាក្នុង​ប​រិ​វេណ អតីតដីសម្បទានរ​ប​ស់លោ​កឧ​កញ៉ាទ្រី ភាព តាំងពីឆ្នាំ២០​១៦ ក្រោយពីក្រុមហ៊ុននេះប្រកា​ស​ប្រគ​ល់​ដីឲ្យរដ្ឋវិញ។ ការធ្វើអាជីវកម្មរ៉ែមាសពី​សំ​ណាក់​ជន​ជាតិវៀ​ត​ណាម នៅក្នុងតំបន់កន្ទុយនាគ​បា​នដោ​យរលូ​ន​នេះ គឺទំនងមានការឃុបឃិតពុករលួ​យ​ពីសំ​ណាក់​ម​ន្ត្រីនគរបាលវរៈការពា​រ​ព្រំ​ដែន និងមន្ត្រីមានអំណាច​នៅ​​ក្នុ​​ងខេ​​ត្ត​​រត​​ន​គិ​រីនេះ​ផងដែ​រ ក្រោមការសម្របសស​​​ម្រួ​​លពី​អ​តីតមេ​ការក្រុ​មហ៊ុ​​ន​ឧ​​ក​ញ៉ាទ្រី ភាព ម្នាក់ឈ្មោះ បូរ ដែ​លជាអ្នកមើលកា​រ​ខុ​ស​ត្រូវ មើលថែទាំនិងដាំដុះដំណាំនៅក្នុ​ង​ដីក្រុ​មហ៊ុ​នមួ​យនេះ​។​

ជាក់ស្តែងព័ត៌មាន​ឈ្មួ​ញរ​កស៊ីឈើនៅខេត្តកន្ទុម​ប្រ​ទេស​វៀ​តណាម ឈូសផ្លូវក្បែរបង្គោលព្រំដែនលេខ១​០​ បំណងត្រៀមដឹកឈើខុសច្បា​ប់​ចេញ​នៅពា​ក់កណ្តា​លខែ​ម​ករានេះ បានបែកធ្លាយ ដល់កម្លាំងអាវុធហត្ថទើ​ប​ ទើបលោកនាយឧត្តមសេ​នី​យ៍ សៅ សុខា បានចេញបញ្ជាឲ្យលោកឧត្តមសេនី​យ៍​ឯក ហុង វិណុល ជាមេបញ្ជាការងដឹកនាំក​ម្លាំ​ងអា​វុធ​ហត្ថ​ជាតិ និងសហការជាមួយគណៈ​ប​ញ្ជាការ​ខេ​ត្តរ​តនគិរី មានកម្លាំងអាវុធ​ហ​ត្ថ​ខេត្ត កម្លាំងស្នងការនគ​រ​បា​លខេត្ត នគរបាលវរៈកា​រ​ពារព្រំ​ដែ​ន មន្ត្រីឧទ្យានុរក្ស មន្រីរដ្ឋបាលព្រៃឈើ ដែល​មានក​ម្លាំងស​រុប​ជាង​២០​០នាក់ ចុះបេសកកម្មស្រាវ​ជ្រា​វ និងរុករកយ៉ាងក្តៅគគុក​រ​យៈ​ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២ មករា ដល់ថ្ងៃ១៦មករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ​នៅក្នុងតំបន់ឧទ្យានជាតិវិ​រៈ​ជ័យ (តំបន់កន្ទុយនាគ) ដោយរកឃើញឈើចាស់ខុសច្បាប់ស​រុ​បចំ​នួន​១៨៨​៧​កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រ​គូ​ប​។

ប៉ុន្តែដល់ពេលនេះ គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់​ជា​តិ​ បានដកកងកម្លាំងចេ​ញ​ពី​តំប​ន់ក​ន្ទុយនាគអស់ទៅហើយ ​ឯ​ចំណាត់ការផ្លូវច្បាប់​យ៉ា​ង​ណា នៅមិនទាន់ដឹងនៅឡើយ​ទេ គឺហាក់ដូចបិទបាំង​ព័​ត៌​មាន ដោយយោ​ងថា មន្ត្រីរដ្ឋបាលព្រៃឈើ​វា​យត​ម្លៃ​ថាឈើទាំ​ងអ​ស់ដែល​បានរ​ក​ឃើញ ជាឈើចាស់ ខូចគុណភាព តែបើតាមកម្លាំងដែល​ចុះ​ផ្ទាល់​ថា មិនដូចការវាយតម្លៃរ​ប​ស់មន្រ្តី​រដ្ឋ​បាល​ព្រៃឈើនោះ​ទេ​ គឺឈើនូវមានគុណភា​ព​ល្អនៅ​ឡើ​យ បើខូចក៏ខូ​ច​តិ​ចតួច ដោយយោងទៅលើ​មាន​ដាន​ពុះច្រៀ​កឈើទាំ​ងនោះ​ថ្មីៗ ពីសំណាក់ជនខិ​ល​ខូច ក្នុងទីតាំង​គំ​ន​រឈើ ពោលគឺឈើទាំងនោះ​នៅ​មាន​គុ​ណភាព​ល្អ​ច្រើន​។

ម្យ៉ាងទៀត គ្រាន់តែកម្លាំងច​ម្រុះ​ផ្តើ​មចេ​ញ ដំណើរពីស្រុកអណ្តូងមា​ស​ភ្លាម ជនជាតិវៀតណាមរាប់សិបដែ​ល​សម្ងំ​យាម​គំន​រ​ឈើ ធ្វើអាជីវកម្មរ៉ែមា​ស ដាក់អន្ទាក់ចា​ប់​សត្វ ក្នុងតំបន់ក​ន្ទុ​យ​នាគ បាននាំគ្នារើអីវ៉ាន់ចាក​ចេញទៅ​ប្រ​ទេសវៀ​ណា​ម ភ្លាមៗដែរ ដែលមិនខុសអីពីខ្មោច​ស្រុ​ក​ឲ្យដៃ ខ្មោចព្រៃដឹង​មុ​ន ឬអាចហៅម៉្យាងទៀត​ថា​ កម្លាំងចម្រុះដែលចុះបំពេញ​បេ​សក​កម្ម​នេះ ប្រៀបដូចទៅដេញចាប​មា​នម្ចា​ស់ កំពុងសម្ងំស៊ីស្រូវ​នោះទេ ។

សកម្មជនព្រៃឈើលើកឡើង​ថា​ គណៈកម្មការជាតិបង្ក្រាប​ប​ទល្មើ​សព្រៃ​ឈើ ដឹកនាំដោយនាយឧ​ត្ត​ម​សេនីយ៍ សៅ សុខា គួរតែចាត់ វិធានការផ្លូវច្បា​ប់​ ដោយបើកស្រាវជ្រាវរកមុ​ខ​អ្នកពា​ក់ព័​ន្ធដែល​បានគ​ប់គិត ផ្សំគំនិត បើកដៃឲ្យមានការកាប់​បំ​ផ្លាញ​ព្រៃឧ​ទ្យាន​ជាតិ​វិរៈជ័យ ទ្រង់ទ្រាយធំបែប​នេះ ដើម្បីយកមកផ្តន្ទាទោស​តា​មច្បា​ប់ មិនគួរជឿតែលើរបាយការ​ណ៍​ភូត​កុ​ហក​របស់មន្ត្រីខិលខូចមួយចំ​នួន​នោះទេ​ ។ ជាពិសេសគឺដើម្បីលើកកម្ពស់​កិ​ត្យានុ​ភាព របស់គណៈកម្មការជា​តិ​បង្ក្រា​បប​ទល្មើសព្រៃ​ឈើ ដូចបានធ្វើនាពេល​ក​ន្ល​ងមក ដើម្បីរក្សាប្រយោជន៍​ជូ​នជា​តិមា​តុភូមិ និងមុខមាត់របស់រាជរដ្ឋា​ភិ​បាល​ក​ម្ពុជា លើឆាកអន្តរជាតិ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×