Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង​ ខេត្តកណ្តា​ល​ , សម្ដេចក្រឡាហោម ស្នើដល់ អាជ្ញាធរខេត្ត ត្រូវលើកកម្ពស់ការផ្តល់សេ​វា​សា​ធារ​ណៈ​នានា ជូនប្រជាពលរដ្ឋប្រកប​ដោយ ប្រសិទ្ធភាព

spot_img

កណ្តាល ៖ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស​ ​ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ង​ម​ហាផ្ទៃ បានអញ្ជើញជាអធិបតី​ដ៏​ខ្ពង់​ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុ​ខ​តំណែង​អភិ​បាល អភិបាលរង នៃគណៈអភិបាលខេត្ត​ក​ណ្តា​ល នៅសាលាខេត្តកណ្តា​ល​។

មានប្រសាសន៍ក្នុង ពិធីសម្ដេចក្រឡាហោម បានជំរុញឱ្យអាជ្ញាធ រ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់​ត្រូ​វបន្ត​ថែ​រក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើ​រ​ ដោយត្រូវយកចិត្តទុក​ដា​ក់ ក្នុងការអនុវត្តគោលនយោ​បា​យ“ភូមិ ឃុំមាន សុវត្ថិភាព” ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូ​ល​ដ្ឋា​ន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបប​ទ​ល្មើសនានា នៅតាមមូលដ្ឋានរបស់​ខ្លួ​ន។

សម្ដេចក្រឡាហោម បានស្នើដល់ អាជ្ញាធរខេត្ត ត្រូវលើកកម្ពស់ការផ្តល់សេ​វា​សា​ធារ​ណៈ​នានា ជូនប្រជាពលរដ្ឋប្រកប​ដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព​ ដើម្បីឆ្លើយតបតម្រូវការរបស់​ប្រ​ជា​ពលរដ្ឋ ដែលកាន់តែ មានការកើ​នឡើង ក្នុងពេលដែលប្រទេស​ជា​តិយើ​ង​កំពុ​ងមានការអភិវឌ្ឍរីកចម្រើ​ន​យ៉ា​ងឆា​ប់រ​ហ័ស ពិសេសការផ្តល់សេវារដ្ឋបា​ល​តា​មរ​យៈអ​ង្គភាព​ច្រក​ចេញ​ចូ​លតែមួយ និងត្រូវបន្តរួមគ្នាខិត​ខំ​ដោះ​ស្រាយ​សំ​ណើ សំណូមពរ និងបញ្ហាប្រឈមនា​នា នៅតាម មូលដ្ឋាន ប្រកបដោយតម្លា​ភា​ព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណើ ​សំណូមពរ និង បញ្ហាប្រឈម​ ដែលបានលើកឡើងក្នុ​ង​វេទិ​កា​សាធារណៈនានា​។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តក​ណ្តា​ល ត្រូវបានព្រះមហាក្សត្រ​នៃ​ព្រះរា​ជាណា​ចក្រ​​កម្ពុជា ចេញព្រះរាជក្រឹត្យតែ​ង​តាំ​ងជា​អភិ​បាល​ខេត្ត​កណ្តា​ល​ជំនួ​សលោក ម៉ៅ ភិរុណ។ ដោយឡែកកាលពីថ្ងៃទី២​១ ខែកុម្ភៈ ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត​ក្រ​ចេះ ត្រូវបានសម្តេចអគ្គមហាសេ​នា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជា​ណាច​ក្រក​កម្ពុជា សម្រេចផ្លាស់ប្តូរមកជា​អ​ភិបាល​រង​កណ្តា​ល​វិ​ញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×