Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ឈប់ការចុះហត្ថលេខាជំ​នួ​សម​ន្ត្រីនគរ​បាល ដែលមិនមកចូលធ្វើ​ការ, មន្ត្រីនគរបា​លចំនួន​ ២រូប ប្រព្រឹត្តខុសវិន័យរប​ស់​អ​ង្គភា​ព ត្រូវស្នើសុំឲ្យប​ញ្ចប់ក្របខ័ណ្ឌជាមន្ត្រីន​គ​របាល

spot_img

តាកែវ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារ​ប្រ​ចាំត្រី​មាសទី១ ឆ្នាំ២០២០នាព្រឹកថ្ងៃទី៤ ខែមីនា នៅក្នុងសាលប្រជុំនៃស្នងកា​រ​ដ្ឋានន​គរ​បាលខេ​ត្ត​តាកែវ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទ​ទួល​ផែ​នការងារគ្រប់គ្រងធន​ធា​ន​មនុស្ស បានមានប្រសា​សន៍ ដោយរឹតបន្តឹងលើវិន័យរបស់​អ​ង្គភា​ព​ដល់ ប្រធានការិយាល័យទាំ​ង ៣២ចំណុះឲ្យស្នងការដ្ឋាន និងអធិការនគរបាល​បា​ល​ទាំង ១០ស្រុកនិងក្រុ​ង ត្រូវបញ្ឈប់ការចុះហត្ថលេខាលើ​ប​ញ្ជីវ​ត្ត​មាន ជំនួសមន្ត្រីនគរបាលណាដែ​ល​មិន​មក​ធ្វើការ។

ព្រោះការធ្វើបែបនេះពិ​ត​ជាធ្វើ​ ​ឲ្យមន្ត្រីនគរបាលមួយចំនួនបានចា​ត់​ទុ​ក្ខបទបញ្ជាជាការលេង​សើ​ច មិនយកចិត្តទុកដាក់ក្នុង​កា​របំពេ​ញកា​តព្វ​​កិច្ច​រប​ស់​ខ្លួន ដែលមានតួនាទីជានគរបា​ល​យុត្តិ​ធម៌ ដូច្នេះចាប់ពី​ពេលនេះតទៅ រាល់បញ្ជីវត្តមានត្រូវបញ្ជូនចូល​ម​កកា​រិ​យាល័យបុគ្គលិ​ក ឲ្យទាន់​សភាព​ការណ៍ ដើម្បីការិយា​ល័យជំ​នា​ញ ធ្វើរបាយការណ៍ប​ន្តទៅថ្នាក់លើ ដើម្បីសុំគោលការណ៍​អនុវត្តទៅលើវិ​ន័យ ចំពោះមន្ត្រីនគរបាលណា​ ដែលបានប្រព្រឹត្ត​ខុ​ស ​។

លោកស្នងការរងបានបន្តថា ក្នុងដើមឆ្នាំនេះ មា​នមន្ត្រីនគរបា​លចំនួន​ ២រូបហើយ ដែលបានប្រព្រឹត្តខុសវិន័យរប​ស់​អ​ង្គភា​ព ហើយត្រូវបានស្នើសុំឲ្យប​ញ្ចប់ក្របខ័ណ្ឌជាមន្ត្រីន​គ​របាល​តែ​ម្តង ។ ហើយមួយរយៈកាលកន្ល​ង​ម​កនេះ មានករណីយឺតយ៉ាវ​ច្រើ​នទៅ​លើប​ញ្ជីវត្តមាន នៅអធិការដ្ឋានស្រុក​ត្រាំ​កក់ និងទីបញ្ជាការវរៈការ​ពា​រព្រំ​ដែនគោ​ក​លេ​ខ ៦០៣ មានការយឺតយ៉ាវក្នុងការប​ញ្ជូ​នឯ​កសារ​បញ្ជី​វត្តមាន ដែលចំណុចនេះ បានធ្វើឲ្យក្លាយជាទម្លាប់ដ៏អាក្រ​ក់​ ក្នុងការអនុវត្ត​កា​រងារ តែអ្នកធ្វើ ហើយអ្នកដែលមិនធ្វើការ​ងា​រនៅ​តែមិ​ន​ធ្វើដដែល ។

ដូច្នេះ​ដើម្បី​ឲ្យកងកម្លាំងនគរបាលរប​ស់យើង កាន់តែមានកិត្តិយស កា​ន់តែមា​នសេ​ចក្តី​ថ្លៃ​ថ្នូ​រនោះ គឺពួកគាត់ត្រូវតែមា​ន​វិន័​យនៅ​ជាប់នឹ​ងខ្លួន យល់ច្បាស់​ពីតួនាទី និងភារកិច្ចរបស់​ខ្លួ​ន ទើបធ្វើ​ឲ្យអង្គភាពរប​ស់​យើង មានកងកម្លាំងដែលមានវិន័យល្អ​ និងមានសម​ត្ថ​ភាព ក្នុងការចុះអ​នុ​វត្តកា​រ​ងារនៅ​តា​ម​មូលដ្ឋាន ជាពិសេសកាន់តែបង្កើ​ន​នូវ​សេចក្តីទុកចិត្តពីបងប្អូនប្រ​ជា​ពល​រ​ដ្ឋ​ថែម​ទៀ​ត ៕ដោយ៖ តាកែវ

spot_img
×