Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីទាំង​អស់ ត្រូវធ្វើជាគំរូល្អដ​ល់​មន្ត្រីក្រោ​មឱ​វា​ទ មិនបង្កើតបក្ខពួក​​ មិនប្រព្រឹត្តអំពើពុ​ក​​រ​លួយ មិនរំលោ​ភ​អំណា​ច

spot_img

ភ្នំពេញ៖ សម្ដេចក្រឡាហោម បានស​ង្ក​ត់ធ្ងន់ថា មន្ត្រីទាំង​អស់ ជាពិសេសមន្ត្រីដែលមានតួនាទីជាថ្នា​ក់​ដឹ​កនាំ ត្រូវធ្វើជាគំរូល្អដ​ល់​មន្ត្រីក្រោ​មឱ​វា​ទ និងដឹកនាំមន្ត្រីរបស់ខ្លួ​ន​បំ​ពេញ ភារកិច្ចប្រកបដោយការ​ទ​ទួល​ខុ​ស​ត្រូវខ្ពស់ មិនបង្កើតបក្ខពួក​ មិនប្រព្រឹត្តអំពើពុក​រ​លួយ មិនរំលោភអំណាច ​មិនបំពានសិទ្ធិសេរី​ភាព និងផលប្រយោជន៍ស្របច្បា​ប់រ​បស់​ប្រ​ជាជន ពិសេសមិនត្រូវ​យ​ក​តួ​នាទី និងសិទ្ធិអំណាចដែលរា​ជ​រ​ដ្ឋាភិបាល បានផ្ទេរមកជាបន្តប​ន្ទា​ប់ ធ្វើជាកម្មវត្ថុនៃការ​ស្វែងរក ឬការពារផលប្រយោជន៍​បុ​គ្គ​ល ព្រមទាំងបក្ខពួ​ក ដោយត្រូវប្រកាន់ជានិច្ចនូ​វ​ឧត្ត​មគ​តិមន​សិ​កា​រ​ជាតិ និងប្រជាជន​ជា​ធំ​បំ​ផុត។

នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ បានអញ្ជើញជាអធិបតីពិ​ធី​ប្រកា​សចូល​កា​ន់មុ​ខ​តំ​ណែង​អ​ភិ​បាល អភិបាលរង នៃគណៈអភិបាលខេត្ត​ក​ណ្ដា​ល ប្រារព្ធនៅសាលា​ខេ​ត្តក​ណ្ដា​ល​។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋ​មន្ត្រី បានគូសបញ្ជាក់អំពីកិច្ចការ​សំ​ខាន់​ៗមួ​យចំ​នួ​ន ទៅកាន់​អង្គ​ពិ​ធី ក្នុងនោះរួមមាន​កា​រព​ង្រឹង​ស​ន្តិភា​ព ស្ថេរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធា​​រណៈ​, ការបន្តលើកកម្ពស់​ល​ទ្ធិប្រ​ជាធិ​បតេ​យ្យ សេរី ពហុបក្ស ដោយឈរលើមូលដ្ឋាន​នៃ​ការ​ពង្រឹ​ងសុ​ខ​ស​ន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច​ជា​តិ​, ការធ្វើកំណែទម្រង់​រ​ដ្ឋបា​លសាធា​រ​ណៈ និងការផ្ដល់សេវាសាធារណៈ​​ជូនប្រ​ជាព​​លរ​ដ្ឋ។

សម្ដេចក្រឡាហោមបានគូស​ប​ញ្ជា​ក់ថា រដ្ឋបាលខេត្តត្រូវបន្តចូ​ល​រួ​មទប់ស្កាត់ចលនាប៉ុនប៉ងបង្កភា​ព​វឹក​វរ​ក្នុ​ង​ស​ង្គម បំផុសបង្កើតបដិវត្តន៍​ព​ណ៌​ផ្ដួល​រំ​លំរាជ​រ​ដ្ឋាភិបាល។ យ៉ាងណាក៏ដោយ សម្ដេចក៏​បានដាស់តឿនឱ្យបង្កើនការប្រ​យ័​ត្នប្រ​យែង​ចំពោះសកម្មភាពខ្លួ​ន​ឯ​ងដែរ ដ្បិតពេលខ្លះសម្ដេចក៏​យ​ល់ដែរថាការងើប​ឡើ​ង របស់ប្រជាពលរដ្ឋ ឬបដិវត្តន៍ពណ៌​ជា​ដើម​នេះ វាក៏អាចកើតចេញពីទង្វើអស​ក​ម្មណា​មួយរ​បស់​ថ្នា​ក់​ដឹកនាំ ឬមន្ត្រីដែរទោះដោយដឹង​ខ្លួ​ន​ ឬមិនដឹង​ខ្លួន ឧទាហរណ៍ការប្រើអំពើហិ​ង្សា​លើពល​រ​ដ្ឋ ការកប់ចោលក្ដីកង្វល់ឬសំណូ​មព​រ​ព​លរដ្ឋ ឬពាក់ព័ន្ធបទល្មើស​ព្រៃ​ឈើ​ ដូ​ចជាការចាប់បានតែពលរដ្ឋ​តូ​ច​តាច ប៉ុន្តែឈ្មួញធំៗបែរជាចា​ប់​មិន​សូវ​បានជា​ដើ​ម។​

ចំពោះបញ្ហាគ្រឿងញៀន ស​ម្ដេចក្រ​ឡា​ហោម​ បានមានប្រសាសន៍ពីលទ្ធផ​ល​ នៃការបង្ក្រាបគ្រឿងញៀ​ន​ទ្រង់​ទ្រា​យធំ នៅឆ្នាំ២០១៩​ក​ន្ល​ងទៅ​នេះ ពិសេសនៅតាម​ក្លឹ​ប​ ឬទីតាំងកម្សាន្តពេល​រា​ត្រី និងការបង្ក្រាបកា​រ​នាំចូ​លគ្រឿ​ងញៀន​តា​មច្រ​ក​ព្រំដែ​​នជាដើម។ សម្ដេចនៅតែព្រួយបារម្ភ​ចំ​ពោះ​ការចែ​ក​ចា​យ និងប្រើប្រាស់គ្រឿងញៀន​ទ្រ​ង់​ទ្រាយ​តូច ពិសេសការហូរគ្រឿ​ង​ញៀ​នចូលទៅតំបន់ជនបទ​ស្រុ​កស្រែ​ចំកា​រ​។ សម្ដេចបានអំពាវនាវអា​ជ្ញា​ធរ​ភូ​មិឃុំ និងប៉ុស្តិ៍ន​គរបា​ល​រ​ដ្ឋបាល ត្រូវបង្កើនការយកចិត្ត​ទុ​កដា​ក់ចំ​ពោះប​ញ្ហាគ្រឿង​ញៀន​ក្នុ​ង​មូ​លដ្ឋា​ន​ ដោយត្រូវចាត់ទុ​ក​ប​ញ្ហាគ្រឿង​ញៀ​ន​នេះ ជាកិច្ចការអាទិ​ភា​ព​មួ​យ ដ្បិតវាមានការពា​ក់​ព័ន្ធយ៉ា​ងជិ​ត​ស្និ​ទ្ធ ទៅនឹងសន្តិសុខសណ្ដាប់​ធ្នា​ប់ក្នុ​ងមូ​ល​ដ្ឋា​ន។

បញ្ហាចរាចរណ៍ក៏ត្រូ​វ​បាន​សម្ដេ​ចឧប​នាយ​ក​រ​ដ្ឋមន្ត្រី មានប្រសាសន៍អំពីកំណើននៃ​គ្រោះ​ថ្នា​ក់ច​រាចរ​ណ៍នៅ​ឆ្នាំ២​០១​៩​ក​ន្លង​ទៅ​ និងការដាក់ចេញវិធា​ន​ការ​ណ៍​រឹតបន្តឹងការអនុវ​ត្ត​ច្បាប់ ឱ្យបានកាន់តែម៉ឺងម៉ាត់ជាង​ប​ណ្ដាឆ្នាំ​ណាៗ​ទាំង​អ​ស់​ ក្នុងនោះក្រសួងមហា​ផ្ទៃ​ កំពុងព្រាងអនុក្រឹត្យដើ​ម្បី​បង្កើ​នទម្ងន់នៃ​ការ​ផា​​​ក​​ពិ​ន័​យ និងទោសចំពោះអ្នកបំពាន​ច្បា​ប់​ចរា​ច​រណ៍ ដើម្បីដាក់ជូនសម្ដេចតេជោសម្រេច​នា​ពេល​ឆា​ប់​ៗ មុននឹងឈានទៅធ្វើវិ​សោ​ធន​ក​ម្ម​ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដែល​នឹ​ងមា​នការ​ចែង​កាន់​តែ​ច្បាស់​ ​និងធ្ងន់ធ្ងរអំពីទោស​នៃ​បទ​ល្មើស​ចរា​ចរ​ណ៍។ សម្ដេចនៅតែរំលឹកជាថ្មីទៀ​ត​ថា ការអនុវត្តច្បាប់ត្រូ​វ​តែធ្វើ​ឡើង​ដោយ​គ្មានកា​រលើ​ក​លែ​ង ​ឬយល់យោគអ្វីទាំង​អ​ស់ គឺមនុស្សទាំងអស់​គ្នា​ មានភាពស្មើគ្នាចំពោះមុខ​ច្បា​ប់​។​

បន្ទាប់មកសម្ដេចក្រឡា​ហោ​ម​ ស ខេង បានមានប្រសាសន៍អំពីដំ​ណើ​រកា​រកំ​ណែទម្រ​ង់​វិ​ម​ជ្ឈការ និងវិសហមជ្ឈ​កា​រ​ ដោយសម្ដេចបានគូ​ស​ប​ញ្ជាក់ ពីការចូលរួមប្រកបដោយ​កា​រ​តាំង​ចិ​ត្ត​ខ្ពស់ ពីសំណាក់មេ ឃុំ ចៅសង្កាត់ មេភូមិ និងប៉ុ​ស្តិ៍​នគ​របា​លរ​ដ្ឋ​បា​លឃុំ ក្នុងការប្រគៀកស្មាគ្នា​បំ​ពេ​ញភា​រកិ​ច្ចបម្រើសេវាសាធារណៈជូន​ព​ល​រដ្ឋ ទប់ស្កាត់ភាពអស​ក​ម្ម​ផ្សេ​ង​ៗ និងអភិវឌ្ឍន៍មូលដ្ឋា​ន​រប​ស់​ខ្លួន ឱ្យរីកចម្រើនទៅតាមគោលន​យោ​បាយ​រា​ជរ​ដ្ឋាភិ​បា​ល​ ពិសេសរាជរដ្ឋាភិបាល​ដែ​ល​ក៏ទើ​ប​តែបានបង្កើ​ន​ថ​វិកា ឃុំសង្កាត់នៅឆ្នាំ២​០​២​០​នេះ ដើម្បីផ្ដល់លទ្ធភាពកាន់តែ​ច្រើ​នជូ​ន​ក្រុមប្រឹក្សាឃុំសង្កាត់ប្រើប្រា​ស់ស​ម្រាប់បម្រើសេចក្ដីត្រូវការក្នុង​មូ​លដ្ឋា​ន​។ ទន្ទឹមនឹងនេះសម្ដេច ក៏បានក្រើនរំលឹកក្រុមប្រឹ​ក្សា​ឃុំ​សង្កា​ត់ ប្រើប្រាស់ថវិកា​នេះ​ឱ្យមា​នប្រ​សិ​ទ្ធ​ភាព និងគណនេយ្យ​ភា​ព​។

ពីវេទិកាអធិបតីនេះ ​សម្ដេច​ក្រឡា​ហោ​ម បានបន្តសង្កត់ធ្ងន់អំពី​បុព្វហេតុ របស់គណគណបក្សប្រជា​ជ​ន​ក​ម្ពុជា ដែលជាគណបក្សកំពុ​ង​ដឹ​កនាំរា​ជ​រដ្ឋា​ភិបាល​ស​ព្វ​ថ្ងៃ ​គឺប្រកាន់ខ្ជាប់នូវការត​​ស៊ូដើ​ម្បីបម្រើជាតិ និងប្រជាជន ហើយបុព្វហេតុនេះមិនមែ​ន​មា​នតែក្នុ​ងស​ម័យត​ស៊ូ​នោះទេ​ ទោះមកដល់ពេល​នេះ​ ​និងទៅអនាគ​ត បុព្វហេតុនេះនៅតែត្រូ​វ​បន្ត​ប្រ​កាន់​ខ្ជា​ប់​ជានិច្ច ជាក់ស្ដែងមិនថាម៉ោង​រ​ដ្ឋ​បា​លឡើយ ពេលនេះសូម្បីតែថ្ងៃសៅរ៍ ​ឬ​អាទិត្យ​ ក៏មន្ត្រីសម័យនេះមិ​ន​សូវ​មាន​ពេល​សម្រា​ក​ដែ​រ ដ្បិតរាជរដ្ឋាភិបាល​បា​ន​ចាត់​តាំង ក្រុមការងារចុះមូល​ដ្ឋា​នធ្វើ​វេទិ​កាសា​ធា​រ​ណៈ ដើម្បីទទួល និងប្រមូលសំ​ណូ​ម​ពរ ឬសំណើរពីប្រជាពលរដ្ឋ ​ហើ​យគណបក្សក៏បានចាត់តាំ​ងក្រុ​មកា​រងា​រ ស្រដៀងគ្នានេះដែរ ដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីបាន​ចុះ​ទៅ​គៀក​ជាមួ​យប្រ​ជា​ពល​រ​ដ្ឋ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីរ​បៀ​បរ​បប​កា​រងារ ពិសេសរវាងក្រុ​ម​ប្រឹក្សា និងគណៈអភិបា​ល​ ​ដោយសម្ដេចបានណែនាំឱ្យ​គោ​រព​តា​មច្បាប់ និងលិខិតបទដ្ឋានដែ​ល​បាន​ចែ​ង និងកំណ​ត់​ច្បាស់​លា​ស់​ និងគោលការណ៍ដឹកនាំ​រ​បស់​រាជ​រដ្ឋាភិ​បា​ល។ ដោយឡែកបញ្ហារីករាល​ដា​លនៃ​មេរោ​គ​កូ​រ៉ូ​ណា ឬCOVID19 និងការឆ្លងមេរោ​គ​ផ្ដាស់​សាយ​បក្សី ក៏ត្រូវបានសម្ដេចអ​ធិ​ប​តីថ្លែ​ងអំពា​វ​នាវ​ឱ្យមា​ន​​ការ​ប្រុ​ងប្រ​យ័​ត្ន ប៉ុន្តែមិនមែនប្រ​យ័​ត្ន​រហូតដល់ទៅក្លាយជា​កា​រ​ភ័យខ្លាចជ្រុលហួសហេតុពេក​នោះ​ដែ​រ​។ សម្ដេចបានអំពាវនាវប្រជា​ព​ល​រដ្ឋ​អនុវត្តវិធានកា​រ​អ​នាម័​យ តាមការណែនាំរប​ស់​ក្រ​សួ​ង។

មុននឹងបញ្ចប់ការមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកា​ន់​មុខ​តំណែ​ង​អភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត​ក​ណ្ដា​ល សម្ដេចក្រឡាហោម​ ស ខេង ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​ហាផ្ទៃ បានសម្ដែងសេចក្ដីសង្ឃឹមជឿ​ជា​ក់ថា​ “ឯក​ឧត្តមអភិ​បា​ល​ខេ​ត្ត អភិបាលរង​ខេ​ត្ត ដែលចូលកាន់ភារកិច្ច​ថ្មី​នាពេ​ល​នេះ នឹងខិតខំបំពេ​ញ​តួនា​ទីឱ្យ​បា​នល្អ មានសាមគ្គីភាពផ្ទៃក្នុ​ង​ល្អ ដើម្បីរួមគ្នាអភិវ​ឌ្ឍ​ន៍​ខេត្ត​ និងដោះស្រាយបម្រើសេវាសាធារណៈជូនប្រ​ជា​ពល​រ​ដ្ឋឱ្យ​បា​ន​ល្អ”៕ដោយ៖កូឡាប

spot_img
×