Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! មន្ត្រីនគរបាល​ម្នាក់​ឡើង​កូដ Live វីដេអូ​អួត​គេឯង ខណៈពេល​បើកឡាន ទាំង​មិន​ពាក់​ខ្សែក្រវាត់ និង​និយាយ​ទូរស័ព្ទ ចុងក្រោយ​ត្រូវបាន​… (​វីដេអូ​)

spot_img

​កាលពីពេល​ថ្មីៗ​នេះ មន្ត្រី​ប៉ូលីស​ម្នា​ក់នៅ​ស្រុក​កៀនស្វាយ បាន Live វីដេអូ​ចំនួន​២​ដង ខណៈពេល​កំពុង​បើកឡាន ទាំង​មិន​ពាក់​ខ្សែក្រវាត់​សុ​វ​តិ្ថ​ភាព​ ចាក់ភ្លេងសុទ្ធតែបទក្លឹប និង​និយាយ​ទូរស័ព្ទ យ៉ាង​ឡូយ ដើម្បី​ប​ង្កួ​ត​គេឯង ថាខ្លួនឥឡូវមិនដូចពីមុនទៀតទេ ។​

​ទោះយ៉ាងណា ក្រោយ Live វីដេអូ​ចប់ មហាជន​បាននាំគ្នា​រិះគន់​យ៉ាងខ្លាំង ទៅលើ​មន្ត្រី​អួត​ភាព​ឡូយឆាយ​រូបនេះ ព្រោះថា ខ្លួន​ជា​អ្នកអនុវត្ត​ច្បាប់ តែ​បែរជាយក​ច្បាប់​មក​ទ្រាប់​អង្គុយ​លើ​បែបនេះ ។​

​ពិតណាស់ ខ​មិន​រិះគន់​របស់​មហាជន បាន​លេចឮ​ដល់​ថ្នាក់លើ កោះហៅ​មក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​លាយលក្ខណ៍អក្សរ​បញ្ឈប់​សកម្មភាព​បែបនេះ នៅពេល​ក្រោយ​ទៀត​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល – Police Commissariat Of Kandal Province បាន​បង្ហោះ​កាលពី​១៥​ម៉ោង​មុន មាន​ខ្លឹមសារ​ថា « សូម​សាធារណៈជន​មេត្តា​ជ្រាប ៖

​ក្រោយពី​មានការ​ផ្ទុះ​ការរិះគន់​ចំពោះ​បុគ្គល​ឈ្មោះ​គឹម ឆុន ឋានន្តរស័ក្តិ អនុសេនីយ៍ឯក អត្តលេខ​៥២២៣៨ ជា​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដែល​បានធ្វើ video Live Facebook

​ក្នុងពេល​បើកបរ​រថ​យន្ត និង​មិន​ពាក់​ខ្សែក្រវ៉ាត់ កន្លងមក​។ ក្រុមប្រឹក្សាវិន័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានធ្វើ​ការចុះ​អប់រំ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បែបនេះ​នៅពេល​ក្រោយ​ទៀត​»៕​ ដោយ៖ លឹម ហុង

spot_img
×