Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាស្នើUN គាំទ្រដល់បណ្តាប្រទេសក្នុង​តំ​បន់ ដើម្បីដោះស្រាយ និ​ងទប់ស្កាត់បញ្ហាគ្រឿ​ងញៀន ក្នុងតំបន់ត្រីកោណមាស ​

spot_img

វីយ៉ែន អូទ្រីស ៖ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង​គ្រឿញៀនកម្ពុជា បានប្រកាសថា កម្ពុ​ជាស្នើអង្គការសហប្រជាជាតិ បន្តផ្តោតការយកចិត្តទុកដា​ក់​ និង​គាំទ្រ ដល់បណ្តាប្រទេសក្នុងតំបន់​ បន្ថែមទៀតដើម្បីដោះស្រា​យ​ និងទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុ​ង​តំប​ន់ត្រីកោ​ណ​មាស ។

ពីថ្ងៃទី២ ដល់ ថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២០​ទទួល​បានកា​រ​អញ្ជើញពីអង្គការ UNODC អាជ្ញាធរជាតិប្រ​យុទ្ធ ប្រឆាំង​គ្រឿញៀ​ន​កម្ពុជា ​បានចាត់បញ្ជូនឧត្តម​សេ​នី​យ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការ​រងអា​ជ្ញា​ធរ​ជាតិ​ប្រយុ​ទ្ធប្រឆាំងគ្រឿងញៀន​ ​ចូលរួមក្នុងកិច្ចប្រ​ជុំលើកទី៦៣ របស់គណៈកម្មាធិការស្តីពីគ្រឿង​ញៀ​ន​ ​ណាកូទិក​(CND) អ​ង្គកា​រសហប្រជាជាតិទទួលបន្ទុ​ក​គ្រឿ​ង​ញៀន​ និងឧ​ក្រិដ្ឋ​កម្ម​ UNODCដែលបានប្រារព្ធ​ឡើង នៅទីក្រុងវីយ៉ែន ប្រ​ទេសអូទ្រីស។

ឧ​ត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ បានប្រាប់ពីកិច្ចប្រ​ជុំ​នោះ​ថា​ កិច្ចប្រជុំលើកទី៦៣នេះ ចែកចេញ​ជា​ពីរផ្នែកគឺ ១.កិច្ចប្រជុំ​ពេញ​​អ​ង្គ ( Plenary ) និង ២.កិច្ចប្រជុំតាមផ្នែក​ ​( Side Events) ។

១.កិច្ចប្រជុំពេញអង្គ ដោយ​មា​នកា​រអ​ញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ប្រ​ទេ​ស ជានាយករដ្ឋមន្រ្តី​​ រដ្ឋមន្រ្តី តំណាងស្ថាប័នប្រយុទ្ធប្រឆាំង​គ្រឿ​ងញៀ​ន នៃបណ្តាប្រទេសជា​សមាជិ​ក​​​​ជាច្រើន​ បានធ្វើបទអន្តរាគមន៍​ដោ​យឆ្លុះ​បញ្ចាំ​ង​​ពីឆន្ទៈន​យោបាយ និងពីការខិតខំប្រឹងប្រឹងរ​ប​ស់ប្រ​ទេស​ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿ​ង​ញៀ​ន ស្របតាមស្មា​រតី នៃខ្លឹមសារអនុ​ស​ញ្ញា ​និងពិធីសារ របស់អ​ង្គការសហប្រជាតិ ​ស្តីពី​គ្រឿងញឿន និងស្របតាមគោលការណ៍ណែនាំរប​ស់​អង្គ​ការ សុខភាពពិភ​ព​លោ​ក ។ ជាមួយ​នេះ រដ្ឋមន្រ្តី​ជាតំណាង​ប្រទេ​សមួយ​ចំនួ​នក៏​បានធ្វើការចែករំលែកផងដែរនូវ​ស្ថាន​ភាពគ្រឿ​ងញឿ​ន​​ប​ច្ចុប្បន្ន​ទាំងនៅក្នុងប្រទេសរប​ស់​ខ្លូន​ ក្នុងតំបន់ និងពិភព​លោ​ក​ទាំងមូល ពិសេស​ស្ថាន​ភាព​ ​​​កើន​ឡើងនូវការប្រើ​ប្រា​ស់សារ​ធាតុ​ញៀនប្រ​ភេទ​ថ្មី ប៉ះពាល់ប្រព័ន្ធសរសៃ​​​ប្រ​សាទ​(NPS)។
២.កិច្ចប្រជុំតាមផ្នែក(Si​de Events) គីជាកម្មវិធីប្រជុំ ពិភាក្សាជាក្រុមតូ​ច​ៗ​ លើប្រធាន​បទ ជាច្រើន (ជាង១០០ ប្រធានបទ) និងការតាំងពិ​ព័​រណ៍​ផលិ​តផល​ដែលកើត​ចេ​​ញពី​​ការ​ងារ​ ប្រយុទ្ធប្រឆាំងគ្រឿ​ង​ញៀ​ន លើគ្រប់វិស័យ (លើការងារ​អនុវត្ត​​​ច្បាប់​ ការងារ​ផ្សព្វផ្សាយអប់រំ ព្យាបាល​ និងស្តារនីតិសម្បទា​ ​ការអភិវឌ្ឍកែប្រែតំបន់​ដាំ​​គ្រឿ​ង​​ញៀន ជំនាញមន្ទីរ​ពិ​សោ​ធន៍​ស្រាវជ្រាវបច្ចេកទេ​ស​ និងសុខុមាលភាព ​សន្តិសុខសង្គមដែល​ពាក់ព័ន្ធ​​​​នឹ​ង​ប​ញ្ហា​​គ្រឿង​​ញៀន ។ល។

ជាមួយគ្នានេះ​ ឧត្តមសេនី​យ៍​ឯ​ក​ នាក់​ យុទ្ធា​ ក៏បានប្រាប់ឲ្យដឹងប​​ន្ថែមថា​ កិច្ចប្រជុំ​តាម​ផ្នែក(Side Event) បា​ធ្វើការ​ជ​ជែកពិភាក្សាពីយន្តកា​រ និងការខិតខំប្រឹងប្រែងប្រយុទ្ធ​ប្រ​ឆាំ​ង​គ្រឿង​ញៀ​ន របស់ប្រទេសមហាអនុតំ​​បន់ទ​ន្លេ​មេគ​ង្គ ។ ទន្ទឹមនឹងនោះក្នុងកម្មវិធី​ជួ​ប​សំដែងការ​គួរសមជាមួយ​លោ​កស្រី​ ហ្កាដា ហ្វាធី វ៉ាលី (Ghada Fathi Waly) នាយកប្រតិបត្តិ​ ​អង្គកា​រ​ UNODC នៃអង្គការសហប្រជាជាតិ​ ​កម្ពុជាបានជម្រាបជូនអ្នកចូ​ល​រួម និងជម្រាបជូន​​​លោក​ស្រី​ពីស្ថានភាពប្រឈមនឹងបញ្ហា​គ្រឿ​ងញៀ​ននៅ​កម្ពុជា និងការខិតខំ​ប្រ​ប្រឹ​ង​ប្រែងរបស់រាជរដ្ឋា​ភិ​បាលដោយបានដាក់ចេញនូវ​វិធា​នការ​ជា​ច្រើន ក្នុងនោះរួមទាំងយុទ្ធនាការប្រយុ​ទ្ធប្រ​​ឆាំងគ្រឿ​ង​ញៀន​ខុស​ច្បាប់ ជាបន្តបន្ទាប់ចាប់​តាំ​ង​ពីឆ្នាំ ២០១៧ មក និងបានស្នើសុំ UNOD​C​ បន្តផ្តោតការយកចិត្តទុកដា​ក់​និង​គាំទ្រ ដល់បណ្តាប្រទេសក្នុងតំ​ប​ន់ បន្ថែមទៀតដើម្បីដោះ​ស្រា​យ​ និងទប់ស្កាត់បញ្ហាគ្រឿ​ង​ញៀ​នក្នុ​ងតំបន់ត្រីកោណមា​ស​ ​៕ដោយ៖កូឡាប

spot_img
×