Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែងចែ​កកា​រងារ និងការទទួលខុស​ត្រូវ​ ក្នុងការរៀបចំពិធីស​ង្ក្រា​ន្តស្វា​យរៀ​ង​

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀ​ង​នៅព្រឹក​ថ្ងៃទី៤ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិប​តី​នៅក្នុ​ងកិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្ដីសម្រេចក្នុងការបែង​ចែ​ក​តួនា​ទី ភារកិច្ចរបស់គ​ណៈ​ក​ម្មការ អនុគណៈកម្មកា​រ និងការទទួលខុ​ស​ត្រូវ ក្នុងការរៀបចំពិធីសង្ក្រា​ន្ត​ស្វាយ​រៀង ដើម្បីអបអរសាទរពិធីបុ​ណ្យ​ចូ​លឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូ​ត ទោស័ក ព.ស ២៥៦៣ ឆ្នាំ២០២០​ ដែល​កិច្ច​ប្រជុំ​នេះបា​នប្រ​ព្រឹ​​ត្តទៅ​ នៅសាលប្រជុំសាលាខេ​ត្ត​ស្វា​យរៀ​ង ។

មានប្រសាសន៍ក្នុងឱកាសនេះ ​លោកអភិ​បា​លខេត្ត បានផ្ដាំផ្ញើដល់អនុគណៈក​​ម្មការ និងក្រុមការងា​រ​ទាំ​ងអស់ ត្រូវខិតខំយកចិត្ត​​ទុក​ដា​ក់ អនុវត្តតួនាទីភារកិច្ចដូ​ច​មា​នកំ​ណត់ ក្នុងសេចក្ដីសម្រេចឲ្យ​​បាន​ល្អ​ប្រសើរ ចាត់ចែងរៀបចំកិ​ច្ច​ប្រ​ជុំធ្វើ​ផែ​ន​ការលម្អិត និងលើកគម្រោងចំណាយនៅក្នុ​ង​អ​នុគណៈ​ក​ម្មការ និងក្រុមការងារនី​​មួយៗឲ្យបានច្បាស់លាស់ ​ដើម្បីរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀ​ង​ឲ្យបាន​រលូ​នតា​មកា​រ​គ្រោងទុក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃ​​ទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០ខាងមុខ ឲ្យទ​ទួល​បានល​ទ្ធ​ផល​ជោ​គជ័យ និងបង្កភាពសប្បាយរីក​​រាយជូ​ន​បង​ប្អូន​ប្រជា​​ព​លរ​ដ្ឋ​បា​ន​ទ​ស្សនា និងលេងកម្សាន្តប្រកបដោយ​​សន្តិសុខ សុវត្ថិភាពល្អប្រសើ​​រ ៕ដោយ៖ វ៉ៃកូ

spot_img
×