Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​ផ្លូវ​ដ​ង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រ​ព័​ន្ធអ​នុ​គ្រោះព​ន្ធ EBA នឹងធ្វើឲ្យសេដ្ឋកិច្ចក​ម្ពុ​ជា អាចធ្លាក់ចុះមក​នៅ​ក្នុ​ងរ​​ង្វ​ង់៦% នៅក្នុងឆ្នាំ២០​២​០

spot_img

ភ្នំពេញ៖ តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចក​​ម្ពុ​ជា អាចធ្លាក់ចុះមកនៅក្នុងរ​ង្វ​ង់៦% នៅក្នុងឆ្នាំ២០២​០​ ដោយសារផលប៉ះពាល់ដោយប្រ​យោ​លពី​ជំងឺ​ផ្លូវ​ដ​ង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រ​ព័​ន្ធអ​នុ​គ្រោះព​ន្ធ EBA រួមទាំងការប្រែប្រួលធាតុអា​កា​ស។

នៅទីស្តីការ​ក្រសួង​ក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ លោករដ្ឋមន្រ្តី វេ​ង សាខុន អនុប្រធានក្រុមប្រឹក្សា​ស្តា​រ និងអភិវឌ្ឍន៍វិស័​យ​ក​សិកម្ម និងជនបទ បានដឹកនាំកិច្ចប្រជុំ​គ​ណៈ​កម្មកា​រគម្រោ​ងកា​ត់ប​ន្ថយភា​ព​ក្រី​ក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាត​​តូច​នៅតំប​ន់​ទ​ន្លេសា​ប (ជំហាន២) ។

គណៈកម្មការដឹកនាំគម្រោង និងអង្គភាពសម្របសម្រួលគ​ម្រោ​ង ដែលបានសហការយ៉ាងជិត​ស្និ​ទ្ធ ជាមួយអន្តរស្ថាប័នពាក់​ព័​ន្ធទាំ​ង​អស់ ក្នុងការរួមចំណែកដោះស្រា​យ​បញ្ហា​ប្រ​ឈម ក្នុងវិ​ស័យក​សិ​ក​ម្ម និងជនបទ ធ្វើយ៉ាងណា​លើ​កក​ម្ព​ស់ពិ​ពិធ​កម្ម​ខ្សែច្រ​វា​ក់ត​ម្លៃផ​លិ​តកម្ម​ក​សិកម្ម ប្រកបដោយគុណភាព សុវត្ថិ​ភា​ព និងការប្រកួ​ត​ប្រ​ជែង ឆ្លើយតបតាមតម្រូវការទី​ផ្សា​រ ដើម្បីរួមគ្នាអភិវឌ្ឍស​ង្គ​ម-សេដ្ឋកិច្ចជាតិ និងជាពិសេសវិស័យកសិកម្មឱ្យមាន​កា​រ​រីក​​ចម្រើន ដោយប្រើប្រាស់ថវិកាបដិភា​គ​រ​បស់​រាជ​រដ្ឋា​ភិ​បាលកម្ពុជា ធនាគារអភិវ​​ឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិ​ស​ម្រា​ប់​ការ​អភិ​វឌ្ឍ​ន៍​វិ​ស័​យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំង​​ឡង់ ប្រកបដោយតម្លាភា​ព និងប្រសិទ្ធភាព។​

តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុ​ជា​ អាចធ្លាក់ចុះមកនៅក្នុង​រ​ង្វ​ង់៦% នៅក្នុងឆ្នាំ២០២០ ដោ​យសារផលប៉ះពាល់ដោយប្រយោល​ពី​ជំ​ងឺផ្លូ​វ​ដ​ង្ហើ​មធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រព័ន្ធ​​អនុ​គ្រោះ​ព​ន្ធ EBA រួមទាំងការប្រែប្រួលធាតុអាកាស​។​ ស្ថិតក្នុងស្ថានភាពចំពោះមុខសម្តេចតេជោនា​​យក​រដ្ឋ​ម​ន្រ្តី បានដាក់វិធានការ​ជា​ច្រើន ដើម្បីរក្សាសុខភា​ព​សេ​ដ្ឋ​កិ​ច្ចជាតិ តាមរយ:ទ្រទ្រង់​ ​និងលើកទឹកចិត្តដល់សហគ្រាស​ធុ​ន​តូច និងមធ្យម វិស័យកែច្នៃផលិតផលក​សិ​ក​ម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មផ​ង​ដែរ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូ​ច​ ​និងម​ធ្យ​ម មាន លទ្ធភាពព​ង្រី​ក និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រ​វា​ក់ផ​លិត​កម្ម​រ​ប​ស់ខ្លួ​ន ក្នុងគោលដៅបង្កើតការងា​រ​ប​ន្ថែម​ តាមរយៈការផ្តល់ទឹក​ប្រា​ក់​រហូ​ត​ដល់ $៥០លាន ដល់ធនាគារអភិវ​​ឌ្ឍន៍​ជនប​ទនិង​ក​សិ​ក​ម្ម ដើម្បីផ្តល់កម្ចីមា​ន​ការ​ប្រា​ក់ទា​ប។ ដើម្បីចូលរួមថែរក្សាសុខភាពសេដ្ឋ​​កិច្ច​ជាតិ យើងដែលកំពុងប្រឈមជា​មួ​យប​ញ្ហាសំ​ខាន់​ទាំង​ពី​រខា​​ងលើ ក្នុងនាមថ្នាក់ដឹកនាំក្រ​សួ​ងក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានក្រុមប្រឹក្សាស្តារ ​និងអភិវឌ្ឍន៍វិស័យ​ក​សិ​កម្ម និងជនបទ លោករដ្ឋមន្ត្រីបា​ន​ផ្តល់គំនិត​គោ​លសំ​ខាន់​ៗជូ​ន​សមាជិក សមាជិកាក្នុងកិច្ចប្រជុំ ​ជាពិសេសម្ចាស់ជំនួ​យ នាយកគម្រោង​ ​មន្រ្តីអនុវត្តគម្រោ​ង និងមន្រ្តី ឬជនបង្គោលថ្នាក់​ខេ​ត្ត ស្រុក ឃុំ ភូមិ ដែលជាគោលដៅរបស់គម្រោង​យ​កទៅ​ត្រិះរិះ​ពិចា​រ​ណា ​ដែលមានខ្លឹមសារដូ​​ចខា​ងក្រោ​ម៖

ទី១. ត្រូវគិតគូអំពីការរៀបចំហេដ្ឋា​រ​ចនា​សម្ព័​ន្ធដែល​គាំទ្រ​ដល់​ផ​លិត​ក​​ម្មកសិកម្ម ជាអាទិ៍ផ្លូវលំជនបទ​ ប្រព័ន្ធធារា​សាស្ត្រ មានប្រភព​ទឹក សក្តានុពលស្រោច​ស្រ​ព​ស្រូ​វ និងដំណាំ បង្ហូរទឹកចូលស្រែដោយស្វ័យប្រវ​ត្តិ​ ​រោងសម្ងួត និងឃ្លាំងស្តុកស្រូវ និងគមនាគមន៍ដឹ​ក​ជ​ញ្ជូន រួមទាំងការ​ធ្វើ​កសិ​ក​ម្ម​ចម្រុះ ដោយបញ្ចូលការជី​ក​ស្រះ​ចិញ្ចឹ​ម​ត្រី។

ទី២. បង្កើនគុណ​ភា​ព​ក​សិផល ស្របតាមគោលការណ៍​នៃ​កា​រអ​នុវត្ត​កសិក​ម្ម​ល្អកម្ពុជា (Cam GAP) បញ្ជាក់គុណភាពឱ្យបានត្រឹ​​ម​ត្រូវ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិ​កា​រជា​មួ​យគ្រ​ប់តួអង្គពាក់ព័ន្ធស្របតាមអភិក្រ​ម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”​។ ត្រូវពិនិត្យលទ្ធភា​ព​រក​ទីតាំ​ងលក់​ផលិត​ផល​សរីរាង្គ ផលិតផល GAP ដែលមានស្តង់ដារ ​និងអ​នាម័​យ​ខ្ពស់។

ទី៣. បន្តអភិវឌ្ឍកសិដ្ឋានគំរូ ព​ង្រឹងសមត្ថភាពក្នុងការ​គ្រ​ប់​គ្រង ដឹកនាំសហគមន៍កសិក​ម្ម​ ពង្រឹង និងពង្រីកផលិតកម្មកសិកម្ម​តា​ម​កិ​ច្ចស​ន្យា។ លើកកម្ពស់កម្រិតជីវភាពរបស់​ប្រ​ជា​សហគមន៍ដោយកាត់បន្ថយការ​ពឹ​ង​អាស្រ័យ​ទៅ​លើផល និងអនុផលព្រៃឈើ ដោយ​ងា​កម​កធ្វើ​ពិពិធកម្មកសិកម្មប្រកបដោយភា​ត​រ​បរិស្ថាន ព្រមទាំងខិតខំការប្រែ​ក្លា​យស​ហ​គមន៍ គំរូឱ្យទៅជា “ភូមិមួយ ផលិតផលមួយ” ​ឬ​សហគមន៍ដែលអាចទាក់ទាញភ្ញៀវ​​ទេស​ច​រជាដើម។ គួរកំណត់តំបន់ដាំ​ដុះ នៅក្នុងខេត្តគោលដៅ ​និ​ងតំបន់ផ្សេង​ៗ​ទៀត ដោយត្រូវចងក្រងទិន្នន័​​យតា​ម​ភូ​មិសាស្ត្រ នីមួយៗ ដើម្បីជាធាតុចូលសម្រាប់​រៀ​ប​ចំជាផែ​នទី​ប​ង្ហាញផ្លូវអំពីដាំដុះដំណាំកសិ​ក​ម្ម​។

ទី៤. ត្រូវសិក្សាស្រាវជ្រាវ​ពី​ផ​លប៉ះ​ពាល់​ដល់​ប​រិ​មា​ណផ​លត្រី ផលស្តុកធម្មជាតិ​ និងជីវភាពរបស់សហ​គ​មន៍​នេសា​ទ​ សហគមន៍កសិកម្ម ស​ហ​គម​ន៍​ព្រៃឈើ។ ផលប៉ះពាល់លើធនធានជ​ល​ផល ដែលបណ្តាលមកពីការប្រែ​ប្រួ​លរ​បប​ទឹ​ក​ទ​ន្លេ​មេគង្គ បណ្តាលមកពីការ​អ​ភិវ​ឌ្ឍ​គម្រោង​មួយ​ចំ​នួននៅ​ក្នុងអាង ឬទន្លេ។ ត្រូវរៀបចំយុទ្ធសាស្ត្របន្ស៊ាំនឹង​ប​ម្រែប​ម្រួល​អា​កាស​ធា​តុ​ ដើម្បីធានាការគ្រប់​ គ្រងជីវៈចម្រុះ។ មន្ទីរកសិកម្ម រុក្ខាប្រ​មា​ញ់ និងនេសាទ អធិការ ដ្ឋាន និងខណ្ឌរដ្ឋបា​ល​ជ​ល​ផល​ ព្រៃឈើទាំងអ​ស់​ត្រូវ​ផ្ស​ព្វ​ផ្សាយ​ពី​ផលប្រយោជន៍នៃ​ព្រៃ​ឈើ ព្រៃលិចទឹក និងចាត់វិធាន​កា​រទប់ ស្កាត់ការរំលោភយ​ក​ដីព្រៃ​ឈើ​ ព្រៃលិចទឹក ព្រៃកោងកាងធ្វើជាកម្មសិ​ទ្ធិ​ខុ​សច្បាប់ ទប់ស្កាត់ភ្លើងឆេះព្រៃ។​

ទី៥. ម្ចាស់ជំនួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ នាយកគម្រោង និងមន្រ្តីអនុវត្តគ​ម្រោង ត្រូវបង្កើនការយកចិត្ត​ទុ​ក​ដាក់ គិតគូ ឱ្យបានល្អិតល្អ​ន់​ និងមានទស្សន​វិ​ស័យ​ច្បាស់​លា​ស់ វែងឆ្ងាយទាក់ទងទៅនឹងការប្រើ​ប្រាស់​ថវិ​កា កម្មវត្ថុ ឬគោលបំណងរ​ប​ស់​គ​ម្រោ​ង សកម្មភាពអ​នុ​វ​ត្តគម្រោង និងលទ្ធផលរំពឹង​ទុ​ក ដោយត្រូវតោងភ្ជាប់ជាមួ​យ​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ដែល​ពិ​ភ​ព​លោក ក៏ដូចជាប្រទេសយើងកំពុង​ជួ​ប​ប្រទះ និងជាពិសេសត្រូវគិតដល់អ្ន​ក​ទ​ទួល​ផលចុ​ង​ក្រោយ ធ្វើយ៉ាងណាក្រោយពេលគម្រោ​ង​ច​ប់ សកម្មភាពរប​ស់​គ​ម្រោងនៅ​មាន​និ​រ​ន្ត​រភាព។

សូមអនុញ្ញាតជម្រាបជូនថា គ​ម្រោ​ងកា​ត់ប​ន្ថយ​ភា​ពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម​​ខ្នាត​តូចនៅ​តំប​ន់​ទ​ន្លេសាប (ជំហាន២) ប្រើប្រាស់ថវិកាសរុប​ ​៦​៦លា​នដុល្លារ (ADB=$៥០លាន IFAD=$១០ លាន និងរាជរដ្ឋាភិបាល​=$៦លាន)។ គម្រោងមានរយៈពេល៥ឆ្នាំ (ចា​ប់​ពីថ្ងៃ០១/៣/២០១៨ ដល់ថ្ងៃទី៣១/៣/២០២៣) ក្នុងខេត្តគោលដៅចំនួន០​៧​ គឺខេត្តបាត់ដំបង បន្ទាយ មានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ​ត្បូ​ងឃ្មុំ និងខេត្តព្រៃវែង ដែលមានក្រុង-ស្រុក ៣៨ និងឃុំសរុបចំនួ​ន​២​៧០៕ដោយ៖កូឡាប

spot_img
×