Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឹង​មិនគួរ​ឲ្យ​ជឿ ទើប​ផុស​ជិះកង់ពាក់​ខោអាវ​ហ្នឹង​សោះ ស្រាប់តែ​បើកឡាន​ទៅ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ស្លាប់​គួរ​ឲ្យ​សោកស្តាយ (​វីដេអូ​)

spot_img

​គ្រោះថ្នាក់​ចរាចរណ៍ បាននិងកំពុង​តែ​ស​ម្លា ប់ មនុស្ស​ជា​រៀងរាល់ថ្ងៃ ដែល​កក្តា​ទាំងអស់នោះ គឺ​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយចំនួន​ជា​អ្នកប្រើប្រាស់​ដងផ្លូវ មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ដូចជា​៖ បើកបរ​ហួស​ល្បឿន​កំណត់ សេ ព គ្រឿ ង ស្រវឹង មិន​ពាក់មួក​សុវត្ថិភាព​ធ្វេសប្រហែស និង រួមជាមួយ​ការបើកបរ គ្មាន​ការយោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ជាដើម​។​

​ដោយឡែក កាលពីថ្ងៃ​ទី​០៣ ខែមីនា ម្សិលមិញ​នេះ នារី​វ័យក្មេង​ម្នាក់​មាន​រូបឆោម​ដ៏​ស្រស់ស្អាត​ម្នាក់ បាន​បើករថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ទាំង​នៅ​វ័យក្មេង គ្រួសារ​យំ​បោក​ខ្លួន ។​

​ចំពោះ​ហេតុការណ៍​នេះ​ផងដែរ យើង​ក៏​ពុំ​ដឹងថា នាង​បើក​ជួប​គ្រោះថ្នាក់​ខ្លួនឯង ឬ យ៉ាងណា​នោះទេ ដែល​រថយន្ត​ឡើង​ខ្ទេច​មួយ​កំណាត់​មុខ ។​

​យ៉ាងណាមិញ ដំណឹង​ដ៏​សោកសង្រេង​នេះ ត្រូវបាន​បងប្អូន​រប​ស់​នាង​ចែករំលែក​ឲ្យ​ដឹង តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ទាល់ ដែលមាន​ឈ្មោះថា «Mss Roth» ៕ ដោយ​៖ លឹម ហុង​

spot_img
×