Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរលឿនពេក​មិន​ប្រុង​ប្រយ័ត្នក៏ជ្រុ​លទៅបុ​ក​ម៉ូតូពី​ក្រោយ​ រងរបួសទាំងព្រឹកនៅ​ស្រុ​ក​ចន្ទ្រា​

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់បានរង​របួសធ្ងន់ ចំណែកស្ត្រីម្នាក់បាន​រ​ង​របួ​សស្រាល នៅក្នុងករណីគ្រោះថ្នាក់​ច​រា​ច​រណ៍​មួ​យ រវាងម៉ូតូនិ​ង​ម៉ូ​តូ កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចបាន​ឱ្យ​ដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស២នា​ក់​បាន​រង​របួ​ស​ធ្ងន់ និងស្រាល ទី១/ឈ្មោះ អ៊ូរ ធឿន ភេទ ស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់​នៅ​ភូ​មិកោះគោ ឃុំ ​ព្រៃគ​គីរ ស្រុកចន្រ្ទា ខេត្តស្វាយ​រៀង បើកម៉ូតូម៉ាកស៊ីរ៉ូស​ ពណ៌ក្រហមខ្មៅ ផ្លាកលេខ ភ្នំពេញ FG 5435 បើកពីត្បូងទៅ​ជើង មានដឹកអីវ៉ា​ន់ល​ក់ដូរ បណ្តា​លឲ្យរងរបួសស្រាលទៅ​ព្យាបាល​ នៅម​ន្ទីរពេទ្យ​បង្អែ​កជីភូ ទី២/ឈ្មោះ ថន បូរី ភេទ​ប្រុស អាយុ​១៧ឆ្នាំ រស់នៅភូ​មិបា​រាយ​ ឃុំមេសរថ្ងក ស្រុក​ចន្រ្ទា​ ខេត្ត​ស្វា​យរៀង បើកម៉ូ​តូម៉ា​កវ៉េវ ពណ៌ក្រហមផ្លាកលេខ (គ្មាន ) បើកប​រស្របទិ​សគ្នា បណ្តាល​ឲ្យរង​រ​បូសធ្ងន់ (បា​ក់ភ្លៅ​ខាង​ស្តាំ) បងប្អូនយកទៅព្យាបា​ល​នៅ​មន្ទីរពេទ្យប្រ​ទេ​សវៀត​ណាម​។

ប្រភពដដែលបាន​បន្តថាៈ មូលហេតុឈ្មោះ ​ថន បូរី បើកបរ​លឿន​ពេក មិនប្រុ​ង​ប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ​ស្ត្រី​ដឹក​អីវ៉ាន់​ពីក្រោយតែ​ម្ត​ង។ ហើយបច្ចុប្បន្ន​វ​ត្ថុតាង បានយកទៅរក្សាទុក​នៅប៉ុ​ស្តិ៍​សំរោ​ងជាប​ណ្តោះអាស​ន្ន​៕ដោយ៖ វ៉ៃកូ

spot_img
×