Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងសុខាភិបាល ត្រូវធ្វើការកែស​ម្រួល​ឡើ​ង​វិញ នូវរចនាសម្ព័ន្ធ​ មិនត្រូវឱ្យមាន​កា​រ រឤក់រ​អួល​ដ​ល់​ដំណើ​រការ​ផ្តល់​​​សេ​វា​សុ​​​ខ​ភាព

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ត្រូវធ្វើការកែស​ម្រួល​ឡើ​ង​វិញ នូវរចនាសម្ព័ន្ធ​ស្ថា​ប័​នតួនាទី និងមុខងារនៃ​អ​ង្គភា​ពសុខា​ភិ​បាល នៅថ្នាក់ក្រោមជាតិ​ ហើយត្រូវរក្សាកិច្ចដំណើ​រ​ការ​ងារ​អ​ង្គ​ភា​ព សុខាភិបាលរាជធានី​ខេ​ត្តដូច​ធម្មតា ជាពិសេសមិនត្រូវឱ្យមាន​កា​រ រឤក់រអួលដ​ល់​ដំណើ​រការ​ផ្តល់​សេវា​សុ​ខ​ភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការ​ប្រើ​ប្រាស់​សេ​វាសុខ​ភាព​រ​បស់​ប្រ​ជា​ជន។

ក្នុងពេលថ្លែងសុន្ទរកថាបិទស​ន្និ​បាត​សុ​ខាភិបាលលើកទី៤១ នៅសណ្ឋាគារសុខានៅថ្ងៃទី៤ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរាជការ​ បុគ្គលិកសុខាភិបាល​ទូ​​ទាំ​ង​ប្រ​ទេស បានខិតខំ​អ​នុវ​ត្ត​គោ​លន​​យោ​បាយ និងកម្មវិធីរបស់រាជរដ្ឋា​ភិបាលឲ្យសម្រេ​ច​បាន​លទ្ធ​ផល​ជាច្រើ​​ន​​​គួរជាទីមោទនៈ ពិសេសអប់រំសុខ​ភាព​ ការពិនិត្យព្យាបា​ល និងយន្តការគាំពារសុខភាពជូ​ន​ប្រជា​ពល​រដ្ឋ ដែលទទួលបាននូវភាព​រី​ក​ចម្រើ​នពី​មួយឆ្នាំ​ទៅ​មួ​យឆ្នាំ។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយក​រ​ដ្ឋ​មន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រទាំងផ្នែកប​​ច្ចេក​ទេស និងហិរញ្ញវត្ថុពី​សំ​ណាក់​ដៃគូអ​ភិវ​ឌ្ឍ​សុខាភិបាល អង្គការមិនមែនរដ្ឋាភិបា​ល​ក្នុ​ងស្រុក អន្តរជាតិ និងវិស័យពាក់​ព័​ន្ធ​នានា រួមមានរ​ដ្ឋ​បាល​រាជ​ធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាគមវិជ្ជាជីវៈសុ​ខា​ភិបា​ល និងវិស័យឯកជនដែ​ល​បាន​ស​ហការ ចូលរួមគាំទ្រយ៉ាង​ស​កម្ម​ដើម្បី​អនុ​វត្ត​ស​កម្ម​ភាពសំខាន់ៗនៅក្នុ​ង​វិស័​យសុ​ខា​ភិ​បាល។

ដើម្បីឱ្យគុណភាពសេវាសុខភាពសា​ធា​រណៈ​បាន​ពង្រីក ការគ្របដណ្តប់​ និងកែលម្អកាន់តែល្អប្រសើរស្រ​ប​តា​មត​ម្រូ​វការ សេវាសុខភា​ព​កំណើ​នប្រ​ជាព​លរដ្ឋ ការវិវត្តប្រជាសាស្ត្រ​ ​ការប្រែប្រួល ស​ណ្ឋា​នជំ​​ងឺ និងជីវភាពរស់នៅរបស់​ប្រ​ជាព​ល​រដ្ឋ សម្តេចតេជោនាយ​ក​រ​ដ្ឋមន្ត្រី បានផ្តល់នូវការណែនាំមួយ​ចំ​នួន​ដល់​ក្រសួ​ងសុ​ខា​ភិបាល និងស្ថាប័នពាក់ព័ន្ធ​ដូច ខាងក្រោម ៖

១)ក្រសួងសុខាភិបាលត្រូវ​​អនុ​វត្តឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ អំពីគោលនយោបាយសុខាភិបា​ល​សំខា​ន់ៗ ដោយផ្តោតលើគ្រប់ទិដ្ឋភាព​ នៃការពង្រឹងប្រតិបត្តិការប្រព័​ន្ធ​សុខា​ភិបាល រួមមានការធ្វើវិម​ជ្ឈ​ការ ប្រព័ន្ធសុ​ខា​ភិ​បាល ការវិនិយោគលើហេដ្ឋា​រ​ចនា​សម្ព័ន្ធ​រូ​បវ័ន្ត និងបច្ចេកវិទ្យា​វេ​ជ្ជសា​ស្ត្រ ការផ្តល់សេវាសុខ​ភា​ព ការផ្តត់ផ្គង់ឱស​ថ​ ​និងបរិក្ខារសុខា​ភិ​បាល ការពង្រឹងគុណភាពសេវា​អ​ភិបា​លកិ​ច្ច​គ្លីនិក ការពង្រឹងគុណភាពនៃ​កា​រប​ណ្តុះប​ណ្តាល​ ​ការផ្តល់ហិរញ្ញប្បទា​ន​ សម្រាប់ប្រព័ន្ធសុ​ខា​ភិបាល ការលើកម្ពស់ប្រព័ន្ធគាំពារសុ​ខ​ភាព សង្គមកិច្ច​ និងភាពជាដៃគូ​រ​វា​ងសុខា​ភិ​បាលសា​ធា​រណៈ​ និងឯក​ជន ។

២)ចំពោះការផ្ទេរមុខ​ងា​រគ្រប់​គ្រង​ធ​នធាន និងផ្តល់សេវា សុខា​ភិបា​លពី​ក្រសួងសុខាភិបាល​ទៅ​ឱ្យរ​ដ្ឋបា​លថ្នាក់​ក្រោ​ម​ជាតិ​ ចាប់ពីដើមឆ្នាំ ២០២​០​ គឺជាការកែទម្រង់ប្រកប​ដោ​យ​តម្លា​ភាព​ក្នុ​ង វិស័យសុខាភិបាល​ដែ​លឆ្លើ​យត​បទៅ​នឹងតម្រូវការអ​ភិ​វឌ្ឍ​តាម​បែ​ប ប្រជាធិបតេយ្យនៅ​ថ្នា​ក់ក្រោ​ម​ជាតិ ក្នុងគោលបំណងលើកកម្ពស់​ប្រ​សិទ្ធ​ភាព និងគុណភាព​សេ​វា​សុខា​ភិ​បា​ល លើកស្ទួយការអភិវឌ្ឍ​នៅ​ មូលដ្ឋាន បង្កើនគណនេយ្យ​ភា​ព និងអភិបាលកិច្ចល្អ​នៅ​មូល​ដ្ឋា​ន ជាពិសេសធ្វើឱ្យស​ម្រេ​ចបាន​នូវ​ការ​ផ្ត​ល់សេ​វា​សុខាភិបាលប្រកបដោយគុ​ណ​ភា​ព និងតម្លា​ភា​ព ហើយកាន់តែជិតស្និទ្ធ​និ​ងកៀ​កទៅ នឹងប្រជាជ​ន​ ។​

៣)រដ្ឋបាលរាជធានី-ខេត្តទាំ​ងអ​ស់ត្រូ​វស​ហកា​រ​ជាមួយ ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ​ដើម្បីរៀបចំកែស​ម្រួល​ឡើ​ង​វិញ នូវរចនាសម្ព័ន្ធ​ស្ថា​ប័​នតួនាទី និងមុខងារនៃ​អ​ង្គភា​ពសុខា​ភិ​បាល នៅថ្នាក់ក្រោមជាតិ​ ហើយត្រូវរក្សាកិច្ចដំណើ​រ​ការ​ងារ​អ​ង្គ​ភា​ព សុខាភិបាលរាជធានី​ខេ​ត្តដូច​ធម្មតា ជាពិសេសមិនត្រូវឱ្យមាន​កា​រ រឤក់រអួលដ​ល់​ដំណើ​រការ​ផ្តល់​សេវា​សុ​ខ​ភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការ​ប្រើ​ប្រាស់​សេ​វាសុខ​ភាព​រ​បស់​ប្រ​ជា​ជន ។

៤)ក្រសួងសុខាភិបាលត្រូ​វ​ពិនិ​ត្យកែ​សម្រួល និងកំណត់តួនាទី និងមុខងាររ​ប​ស់​ក្រសួ​ង​ និងអង្គភាពសុខា​ភិ​បាល​ក្រោម​ឱវា​ទនៅ​ថ្នា​ក់ជា​​តិ ដើម្បីអនុវត្តប្រកប​ដោ​យ​តម្លា​ភា​ព និងមានគណនេយ្យ​ភា​ព រវាងថ្នាក់ជាតិ ​និ​ងថ្នាក់ក្រោមជាតិជាមួយនឹងស្មា​រ​តីទ​ទួល​ខុ​សត្រូ​វ​ខ្ព​ស់ ។

៥)រដ្ឋបាលរាជធា​នី​-ខេត្តត្រូវខិតខំផ្សព្វផ្សា​យ​ កៀរគរការគាំ​ទ្រ​ថវិ​កាស​ម្ភា​រ និងបច្ចេកទេសពី​ស្ថា​ប័ន និងភាគីពាក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ​ឆ​ន្ទានុសិទ្ធិរបស់​រ​ដ្ឋបា​លរា​ជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាលជូ​ន​ប្រជា​ជនតា​ម​មូល​ដ្ឋា​ន ក្នុងដែន សមត្ថកិ​ច្ច​រៀង​ៗខ្លួនឱ្យបានទាន់ពេល​វេ​លា និងមានប្រ​សិ​ទ្ធ​ភា​ព ។

ក្នុងនាម រាជរដ្ឋាភិបាល​ សម្តេចតេជោបានបន្តលើកទឹកចិត្ត​ដ​ល់កា​រកសា​ងភា​ព​ជាដៃគូ រវាងវិស័យសុខាភិបាល​សាធា​រណៈ​ និងសេវាសុខាភិ​បា​លឯ​កជន ជាពិសេសការផ្តល់សេវាសុខាភិ​បា​លជូ​នប្រ​ជាព​លរ​ដ្ឋ​បាន​ទាន់ពេល​វេលា​ ​និងប្រកបដោយប្រសិ​ទ្ធ​ភាព ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានផ្តល់នូ​វ​មតិ​ណែនាំ​មួយ​ចំនួ​ន​ដល់​ក្រ​សួ​ង និងភាគីពាក់ព័ន្ធដូ​ច​ខាង​ក្រោម​ ៖

១-ក្រសួងសុខាភិបាល និងរ​ដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ​ប​ន្ត ពង្រឹងការអនុវ​ត្ត​ច្បាប់​ និងនីតិក្រមសុខាភិបាលតាម​យ​ន្តកា​រដែ​លមាន​ស្រាប់​នៅថ្នា​ក់​ជាតិ និងថ្នាក់ក្រោមជាតិ ឬយន្តការថ្មី ​​ដើម្បីធានាថាសេវាសុខាភិបាលឯក​ជ​ន​បាន​ផ្តល់​សេវាសុ​ខាភិ​​បាល​ត្រឹមត្រូវ ស្របតាមនិយាមសមត្ថភា​ព​ប​ច្ចេក​ទេ​ស ស្តង់ដារគុណភាព​ ​និង​ក្រម​សី​លធម៌​វិជ្ជា​ជីវៈ ។

២-មន្ត្រី គ្រូពេទ្យ បុគ្គលិក​សុ​ខាភិបា​លត្រូ​វ​បន្ត​លើកកម្ពស់ ការយល់ដឹងអំពីការប្រើប្រាស់ប​ច្ចេ​ក​វេជ្ជសាស្ត្រថ្មីៗ ក្នុងការធ្វើរោគ វិនិ​ច្ឆ័យ និងការព្យាបាលស្របតាមឧបករណ៍ពេ​ទ្យ​ដែល​មា​នបច្ចេកវិទ្យាខ្ពស់ ឱសថជំនាន់ថ្មី និងរបៀបព្យាបាលថ្មី​ៗ ដែលឤចជួយ ក្រុមគ្រូពេទ្យឱ្យធ្វើរោគវិនិច្ឆ័យ​ ​ការព្យាបាល ការថែទាំអ្នកជំងឺកាន់តែ​ មានភាពសុក្រិត និងមានប្រសិទ្ធភាព ​។

៣-ក្រសួងសុខាភិបាលត្រូវបន្តពង្រីកការប្រើ​ប្រា​ស់បច្ចេ​ក​វិទ្យាព័ត៌មាន និងទូរគមនាគមន៍ឱ្យបានកាន់តែទូលំទូ​លា​យ​ ដើម្បី​ផ្ត​ល់ សេវាសុខភាពសាធារណៈការ​ប​ណ្តុះប​ណ្តាល ការគ្រប់គ្រងអង្គភាព ការសិក្សាស្រាវជ្រាវ និងការគ្រប់គ្រងទិន្ន​ន័​យ និងស្ថិតិសុខាភិបាល ។

៤​-ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចែករំលែក ព័ត៌មានដែលមានសារសំខាន់​ទាក់ទងនឹងសុខភាព​ប្រ​ជា​ជន ព័ត៌មានស្តីពីការបង្ការទ​ប់​ស្កាត់​កា​រគ្រប់គ្រងការផ្ទុះរាតត្បាតនៃជំងឺ​ឆ្លង ព្រមទាំង លើកកម្ពស់ការពង្រឹងប្រព័ន្ធ​អ​ង្កេ​តតាម​ដា​ន និងឆ្លើយតបជំងឺឱ្យបានទាន់ពេ​លវេ​លា ជាមួយនឹងសីលធម៌វិជ្ជាជីវៈពេទ្យ​ប្រ​ក​បដោយ ប្រសិទ្ធភាព និងតម្លាភាព ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានកាសថា ឆ្នាំនេះយើងនឹងរៀបចំអង្គរសង្ក្រាន្តឡើ​ង​វិ​ញនៅលើ​ទឹក​ដីខេ​ត្ត​សៀម​រា​ប​ និងសូមអំពាវនាវឲ្យប​ងប្អូនប្រជាពល​រដ្ឋ ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តឲ្យបាន​ច្រើន​កុះ​ករ។ ជាពិសេសនៅថ្ងៃ១៣-១៥​ ខែ​មីនា ខាងមុខនេះ សូមប្រជាពលរដ្ឋទៅលេងកម្សាន្ត​បុ​ណ្យទ​ន្លេរ​នៅ​បាត់​ដំ​បងទាំ​ង​អស់​គ្នា៕ដោយ៖កូឡាប

spot_img
×