Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បានស្នើសុំក្រ​សួង​ ស្ថាប័នរដ្ឋ​ចូ​លរួ​មស​ន្សំសំ​ចៃថ​វិកាជាតិ ក្នុងពេលប្រទេសជា​តិ​ដា​ក់ចេ​ញនូវវិធានការទប់ស្កាត់ជំងឺ​​ឆ្លង​កូវីដ-១៩

spot_img

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញបិទស​ន្និ​បាត​បូក​សរុប​កា​រងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២​០២០ នៃក្រសួងសុខាភិបាល​ នៅសណ្ឋាគារសុខា ​ថ្ងៃទី ៤ ខែ មីនា ស្របពេលដែល សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក​ម្ពុជា បានសម្រេចដាក់ចេញនូវអាទិភា​ព​ច​ម្បង របស់ប្រទេសក​ម្ពុ​ជានា​ពេ​លនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរី​ក​រាល​ដាលនៃ​ជំងឺ​ឆ្ល​ង​កូវីដ-១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ​ហ៊ុន​ សែន​ បានសម្រេចឲ្យក្រសួង និងស្ថាប័ននៃរាជរ​ដ្ឋា​ភិបា​លក​ម្ពុជាទាំ​ងអ​ស់ ត្រូវកាត់បន្ថយការចំ​ណា​យរ​បស់ខ្លួន ៥០% ។

សម្តេច បានបញ្ជាក់ថា ប៉ុន្តែលើកលែង​តែ​ក្រសួង​និង​ស្ថាប័​​ន​បីដូចជា ១)ក្រសួងការបរទេស​ និងសហប្រតិបត្តិ​កា​រ​អ​ន្តរជាតិ ២)ក្រសួងពាណិជ្ជក​ម្ម​ ៣)ទីស្តីការគណៈរដ្ឋ​មន្រ្តី គឺត្រូវកាត់បន្ថយការចំណាយរប​ស់​ខ្លួ​ន ២៥% ។

ចំពោះការចំណាយ និងបញ្ជូនមន្រ្តីទៅបេសកកម្មក្រៅប្រ​ទេ​ស ឧទាហរណ៍បើទៅ ​៥នាក់ គឺឲ្យទៅតែ២នាក់ទេ។ ទន្ទឹមនឹងនោះ ​គឺត្រូវផ្តល់ការងារឲ្យអគ្គរាជទូតប្រចាំការនៅក្រៅប្រទេស​ចូ​លរួ​មប្រ​ជុំជំ​នួ​ស។

ការកាត់បន្ថយចំណាយ​ច​រន្ត​នេះ គឺរាជរដ្ឋាភិបាលកម្ពុជាអា​ច​សន្សំ​ថវិកា​បា​នប្រ​មាណ ៤០០លានដុល្លារអាមេរិក​ ​ដែលអាចយកមកដោះស្រាយប​ញ្ហា​ប្រឈ​មចាំ​បាច់​នានា។ សម្តេចតេជោបានប​ញ្ជា​ក់ច្បា​ស់​ថា មិនមានការកាត់ប​ន្ថ​យលើ​កា​រតម្លើ​ង​ប្រាក់​បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភដល់មន្ត្រីរា​ជ​កា​រ និងកងកម្លាំងប្រ​ដា​ប់អា​វុធ​ឡើយ នៅក្នុងឱកាសបុណ្យ​ចូ​លឆ្នាំ​ខ្មែរ និងភ្ជុំបិណ្ឌ​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងបន្តតាមដានពិ​និ​ត្យមើ​លថា តើមានរដ្ឋមន្រ្តីក្រសួងណា​ខ្លះ​ ដែលអនុវត្តដោយមានកា​រ​ភ្ញាក់​រលឹកខ្ពស់។ ចំពោះការដ្ឋានសាងស​ង់ក៏ដូ​ច​គ្នាដែរ ប្រសិនបើមិនទាន់បើក​កា​រដ្ឋា​នសា​ងស​ង់នៅ​ឡើយ​ទេ គឺត្រូវផ្អាក​សិន ត្រូវដោះស្រាយបញ្ចប់បញ្ហា​ជំ​ងឺឆ្ល​ង​កូវីដ-១៩ (កូរ៉ូណា) ឲ្យចប់ផុតសិន៕ដោយ៖កូឡាប

spot_img
×