Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ទៅ​តុលាការ

spot_img

​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ ២០២០​នេះ ដោយ បានធ្វើការ​ចោទប្រកាន់​ពីបទ​រំលោភ​អំណាច បំពាន​ធនធានធម្មជាតិ និង​ផ្តល់​ឯកសារ​ក្លែងក្លាយ​ដល់​អាជ្ញាធរ​។​

​សំណុំរឿងរ​ពុករលួយ​នេះ កំពុងស្ថិត​ក្នុង​ចំណាត់ការ លោក គុជ គឹម​ឡុង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​លោក នួន ប៉ុក កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុងពេល​លោក​កាន់តំណែង​។​

​លោក នួន ប៉ុក បាន​ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៦ ហើយ​កាន់តំណែង​បាន​២​ឆ្នាំ លោក​ត្រូវបាន​ផ្ទេរ​ចេញពី​តំណែង កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×