Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល បង្ហាញ​រូបថត​ជនល្មើស​ជិត​២០​នាក់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សហការ​ជាមួយ​នគរបាល​ជានិច្ច​

spot_img

​ភ្នំពេញ​៖ មន្ត្រីនគរបាល​មួយរូប បាន​ថ្លែងថា មិនមែនជា​មុខសញ្ញា​រស់នៅក្នុង​ក្រុង​ស្រុក​ណាមួយ នៃ​ខេត្ត​ត្បូងឃ្មុំ​នោះទេ ប៉ុន្តែ​សូម​បងប្អូន​មាន​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សហការ​ជាមួយ​នគរបាល​ជានិច្ច​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី ៤ មីនា ២០២០ នេះ Page ស្ថា​និ​យ៍​វិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ បានប្រកាស​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាម បើ​ឃើញ​មុខសញ្ញា​គួរ​ឲ្យ​សង្ស័យ មាន​ភិនភាគ​ដូច​ក្នុង​រូប​ទាំង ១៧ នាក់ ខាងក្រោយ​នេះ ព្រោះ​នគរបាល​យុត្តិធម៌​បាន​កំពុង​ស្វែងរក​តាម​ចាប់ខ្លួន យោងតាម​ដីការ​របស់​តុលាការ បង្គាប់​ឲ្យ​ចាប់ខ្លួន យកទៅ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគរ​តាម​នីតិវិធី ។

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​បញ្ជាក់ថា “​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​មេមត់ ក៏​ដូច​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល មេត្តា​ប្រុងប្រយ័ត្ន​នូវ​ទ្រព្យសម្បត្តិ កុំ​ឲ្យ​មានការ​ធ្វេសប្រហែស និង​ត្រូវ​សហការ​ជាមួយ​នគរបាល ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​បង្ក្រាប​រាល់​ករណី​ដែល​កើតមានឡើង បាន​ទាន់ពេលវេលា ធ្វើ​ឲ្យ​រក្សាបាន​នូវ​សន្តិសុខ​ល្អ​ក្នុងភូមិ​.​ឃុំ​យើង ក៏​ដូច​រក្សាបាន​នូវ​ទ្រព្យសម្បត្តិ​របស់​ក្រុមគ្រួសារ​នីមួយៗ “​។

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ សូមបញ្ជាក់ ៖ មុខសញ្ញា​គួរ​ឲ្យ​សង្ស័យ​ទាំងនេះ មិនមែនជា​មុខសញ្ញា​ដែល​រស់នៅក្នុង​ស្រុក​មេមត់ ឬ​ក្នុង​ក្រុង​.​ស្រុក​ណាមួយ នៃ​ខេត្ត​ត្បូងឃ្មុំ​នោះទេ ហើយក៏​មិន​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​យើង​ឡើយ ។ ខ្ញុំបាទ​ទទួល​ព័ត៌មាន​នេះ​ពី Page ស្ថា​និ​យ៍​វិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ ប្រកាស​តាម​ចាប់ខ្លួន​ទើប​ខ្ញុំ​យកមក​បង្ហោះ​បន្ត ដើម្បី​ដាស់តឿន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​សូម​ធ្វើ​សហការ​ជាមួយ​នគរបាល​ដែល​នៅ​ជិត​លោកអ្នក​បំផុត ព្រោះ​ពួកវា​អាច​រត់គេចខ្លួន​មក​សម្ងំ​លាក់ខ្លួន ធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​ខេត្ត​យើង​បាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×