Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វិ​ល្លាម ប្រកាស​គាំទ្រ​ចំណាត់ការ រដ្ឋាភិបាល ចំពោះ​ការកាត់បន្ថយ​ចំណាយ​រដ្ឋ​

spot_img

​ភ្នំពេញ​៖ នៅក្នុង​អំឡុង​ពេលដែល បញ្ហា​វីរុស Covid19 ក្លាយជា​បញ្ហា​សកល និង​កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ចរន្ត របស់​បណ្ដា​ប្រទេស​មួយចំនួន ហើយ​កម្ពុជា​ក៏​រង​ផលប៉ះពាល់​មួយចំនួន​ពី​បញ្ហា​នេះដែរ តែ​យ៉ាងណាក្ដី​ដើម្បី​ទប់ទល់ និង​ដាក់​វិធានការ​បន្ទាន់ សម្ដេចនាយក​រដ្ឋមន្ត្រី​បានប្រកាស​បន្ថែម ឲ្យ​កាត់បន្ថយ​ការចំណាយ​គ្រប់​ក្រសួង​ទាំងអស់ ចំនួន​៥០​ភាគរយ និង​ក្រសួង​៣ ទៀត គឺ ទីស្ដីការគណៈរដ្ឋមន្ត្រី ពាណិជ្ជកម្ម និង​ការបរទេស កាត់បន្ថយ ២៥​ភាគរយ ។​

​ពិតណាស់​ការកាត់បន្ថយ​ចំណាយ​រដ្ឋ​នេះ លោក វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​គាំទ្រ​ជាគោលការណ៍ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​អន្តរកាល​ចំពោះមុខ ។​

​លោក​បាន​បន្ថែមថា អ្វីដែល​កាន់តែ​ជួយ​សន្សំសំចៃ​បន្ថែមទៀត គឺ​ពិនិត្យ​បន្ថែម ចំពោះ​ករណី​ការ​កិបកេង​លុយ​រដ្ឋ ពិនិត្យ​ហ្មត់ចត់​លើ​គ្រប់​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​លើ​ការចំណាយ​ទិញ​ផលិតផល​នានា ដើម្បី​បម្រើ​ដល់​ការងារ​រដ្ឋ​ទូទាំងប្រទេស​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ទំនិញ​ខ្លះ​ទិញ​បំប៉ោង​តួលេខ ទំនិញ​ខ្លះ​ទិញ​បំប៉ោង​បរិមាណ ទំនិញ​ខ្លះ​ទិញ​បន្ថយ​គុណភាព ដើម្បី​បម្រើ​ភាព​កិបកេង ចែកគ្នា​បំផ្លាញ​លុយ​រដ្ឋ​ជា​យូ​យារ​មកហើយ ។​

​ការ​សន្សំសំចៃ​នៃ​ចំណាយ​លើ​ភាពមិន​ចាំបាច់​ត្រូវតែ​កាត់បន្ថយ​ពិតមែន​ហើយ តែ​ការពិនិត្យ​លើ​ភាព​ចំណាយ លក្ខណៈ កិបកេង​បំផ្លាញ​លុយ​រដ្ឋ​ក៏​គួរ​មាន​វិធានការ​បន្ថែម ដើម្បី​ជំរុញ​យុទ្ធសាស្ត្រ​ផែនការ​ចំណាយ​ទាប សន្សំ​ច្រើន តែ​ផ្ដល់​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ។​

​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៃ​ក្រសួងសុខាភិបាល នៅ​សណ្ឋាគារ​សុខា ថ្ងៃទី ៤ ខែ មីនា ស្រប​ពេលដែល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ដាក់ចេញ​នូវ​អាទិភាព​ចម្បង របស់​ប្រទេស​កម្ពុជា​នាពេលនេះ គឺ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ (​កូ​រ៉ូ​ណា​) គឺ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ឲ្យ​ក្រសួង និង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ត្រូវ​កាត់បន្ថយ​ការចំណាយ​របស់ខ្លួន ៥០% ។​

​សម្តេច បាន​បញ្ជាក់ថា ប៉ុន្តែ​លើកលែងតែ​ក្រសួង​និង​ស្ថាប័ន​បីដូច​ជា ១)​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ២)​ក្រសួងពាណិជ្ជកម្ម ៣)​ទីស្តីការគណៈរដ្ឋមន្ត្រី គឺ​ត្រូវ​កាត់បន្ថយ​ការចំណាយ​របស់ខ្លួន ២៥% ។​

​ចំពោះ​ការចំណាយ និង​បញ្ជូន​មន្ត្រី​ទៅ​បេសកកម្ម​ក្រៅប្រទេស ឧទាហរណ៍​បើ​ទៅ ៥​នាក់ គឺ​ឲ្យ​ទៅ​តែ​២​នាក់​ទេ​។ ទន្ទឹមនឹងនោះ គឺ​ត្រូវ​ផ្តល់​ការងារ​ឲ្យ​អគ្គរាជទូត​ប្រចាំការ​នៅក្រៅ​ប្រទេស​ចូលរួម​ប្រជុំ​ជំនួស​។​

​ការកាត់បន្ថយ​ចំណាយ​ចរន្ត​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​សន្សំ​ថវិកា​បាន​ប្រមាណ ៤០០​លាន​ដុល្លារ​អាមេរិក ដែល​អាច​យកមក​ដោះស្រាយ​បញ្ហា​ប្រឈម​ចាំបាច់​នានា​។ សម្តេច​តេ​ជោ​បានបញ្ជាក់​ច្បាស់​ថា មិនមាន​ការកាត់បន្ថយ​លើ​ការ​តម្លើង​ប្រាក់បៀវត្សរ៍ និង​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ឡើយ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​បន្ត​តាមដាន​ពិនិត្យ​មើលថា តើ​មាន​រដ្ឋមន្ត្រីក្រសួង​ណាខ្លះ ដែល​អនុវត្ត​ដោយ​មានការ​ភ្ញាក់រលឹក​ខ្ពស់​។ ចំពោះ​ការដ្ឋាន​សាងសង់​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​មិនទាន់​បើក​ការដ្ឋាន​សាងសង់​នៅឡើយ​ទេ គឺ​ត្រូវ​ផ្អាក​សិន ត្រូវ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជំងឺឆ្លង​កូ​វីដ​-១៩ (​កូ​រ៉ូ​ណា​) ឲ្យ​ចប់​ផុត​សិន​៕​ដោយ​៖​កូ​ឡាប​

spot_img
×