Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិចិន​ ​៣​នាក់ ទៅ​តុលាការ ករណី​កោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ រួច​វាយ​លេខ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្មី លើ​ផលិតផល​គ្រឿងឧបភោគ បរិភោគ ខូចគុណភាព​

spot_img

សៀមរាប​៖ នៅ​ថ្ងៃ​ពុធ ទី​៤ ខែ មីនា ឆ្នាំ​២០២០ នេះ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិចិន​ចំនួន ៣​នាក់ ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​ករណី​លក់​ផលិតផល​គ្រឿងឧបភោគ បរិភោគ ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​កោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ រួច​វាយ​លេខ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្មី ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ​។​

​បើតាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី​៤ ខែ មីនា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹងថា កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ផ្សារ​ទំនើប របស់​ជនជាតិ​ចិន​មួយកន្លែង ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ក្នុង​ថ្ងៃទី​២-៣ ខែមីនា ឆ្នាំ​២០២០ អនុវត្តតាម​ការណែនាំ​របស់លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត ក្រោម​ការសម្របសម្រួល​ដោយផ្ទាល់​ពី​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប និង​លោក ម៉ក់ ធារ៉ា ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​ផ្សារ​ទំនើប របស់​ជនជាតិ​ចិន​មួយកន្លែង ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សូមបញ្ជាក់​ផងដែរ​ថា ទីតាំង​បង្ក្រាប​នេះ គឺ​លក់​ផលិតផល​គ្រឿងឧបភោគ បរិភោគ ខូចគុណភាព (​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​កោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ រួច​វាយ​លេខ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្មី​) ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​របស់​អ្នក​បរិភោគ​។​

​ក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​នោះ​សមត្ថកិច្ច​ចម្រុះ បានធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​វត្ថុតាង​មាន​ដូចខាងក្រោម​៖ ចាប់​ដកហូត​ផលិតផល​ខូចគុណភាព​ចំនួន 145​មុខ ស្មើនឹង 896​គីឡូក្រាម​។ ម៉ាស៊ីន​វាយ​ប្តូរ​លេខ​កាលបរិច្ឆេទ​ចំនួន ២​គ្រឿង (​ខូច ១​គ្រឿង​)​។ Computer​ចំនួន ១​គ្រឿង​។ Hard Disk កាំ​មេ​រ៉ា​សុវត្ថិភាព​ចំនួន ១​គ្រឿង​។ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៣​នាក់ យកមក​ធ្វើការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ បានធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​

​ទន្ទឹមនឹងនេះ នៅ​ថ្ងៃ​ពុធ ទី ៤ ខែ មីនា ឆ្នាំ 2020 នេះ វេលា​ម៉ោង ១៤ និង​៣៩​នាទី កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចំនួន ៣​នាក់ ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×