Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​សៀមរាប នឹង​អនុវត្ត​អភិក្រម​ទី​៥ “​វះកាត់​” លើ​មន្ត្រីរាជការ​ណា ដែលមាន​ភាព​អសកម្ម និង​មិន​អនុញ្ញាត ឱ្យមាន​ការសាងសង់​មុន​លិខិតអនុញ្ញាត​

spot_img

​សៀមរាប​៖ លោក អភិបាលខេត្ត​សៀមរាប បានបញ្ជាក់​បន្ថែម​ដោយ​សង្កត់ធ្ងន់ថា ក្នុង​ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​អនុវត្ត​នូវ​អភិក្រម​ទី​៥ “​វះកាត់​” របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅលើ​មន្ត្រី​ណា​ដែលមាន​ភាព​អសកម្ម​ភាព ដើម្បី​ពង្រឹង​ការផ្តល់​សេវាសាធារណៈ អភិបាលកិច្ច​ល្អ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ឆាប់រហ័ស ងាយស្រួល មាន​តម្លាភាព គណនេយ្យភាព និង​លែង​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។

​បើតាម​លោក​ទៀ សីហា ជាពិសេស​មេឃុំ សង្កាត់​ត្រូវ​បញ្ឈប់​ការបញ្ជា​ក់លើ ឯកសារ​កាន់កាប់​ដីធ្លី​ខុស​គោលការណ៍ និង​នី​តី​វិធី​។​

​នា​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​បានរៀបចំ​ពិធី​បូកសរុប​ការងារ​សន្និបាត​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី និង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​នៅ​សាលសន្និសិទ​សុខា​សៀមរាប​។​

​ក្នុងការ​បូកសរុប​ការងារ​សន្និបាត​នេះ លោក ទៀ សីហា បានផ្តល់​ការណែនាំ និង​ឱ្យដល់​មន្ទីរ អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក​ទាំងអស់​សហការ​គ្នា​អនុវត្ត​ការងារ ដោយ​សង្កត់ធ្ងន់​លើ ការសាងសង់​សំណង់​មិនត្រូវ​អនុញ្ញាត ឱ្យ​សាងសង់​សំណង់​មុន​លិខិតអនុញ្ញាត ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍ សិក្សា​ស្ថានភាព និង​លើក​ជា​យោបល់​រៀបចំ ទិស​ចរាចរ​ក្នុង​ខេត្ត ដំឡើង​ស្លាក​សញ្ញា​ចរាចរ ភ្លើង​សញ្ញា​ចរាចរ គំនូស​សញ្ញា​ចរាចរ និង​គំនូសកាត់​ទ្រូងផ្លូវ ឬ​ចិញ្ចើមផ្លូវ​ដោយ​លុបបំបាត់​ការ​ហុយ​ដី​ក្នុង​ក្រុង​។ ម្យ៉ាងទៀត ត្រូវ​សហការគ្នា​ក្នុងការ​ចូលរួម សាងសង់​បង្គន់​អនាម័យ​នៅតាម​សាលា និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស​ត្រូវ​សម្អាត អនាម័យ​ឱ្យបាន​ល្អប្រសើរ​ផងដែរ​។ ក្នុងនោះដែរ​ត្រូវ​បន្ត​ការបង្ក្រាប ទប់ស្កាត់​ការជួញដូរ ប្រើប្រាស់​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​៕​ដោយ​៖​កូ​ឡាប​


spot_img
×