Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​យន្តការ ការពារ​ផលប៉ះពាល់​ជា​សក្តានុពល បណ្តាលមកពី ការរីក​រាលដាល​ជាស​កល​នៃ​វីរុស Covid-19 មកលើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អគ្គនាយក​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​ជាមួយនឹង​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ដើម្បី​ពិភាក្សា និង​ស្វែងរក​យន្តការ ការពារ​ផលប៉ះពាល់​ជា​សក្តានុពល ដែល​បណ្តាលមកពី ការរីក​រាលដាល​ជាស​កល​នៃ​វីរុស Covid-19 មកលើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​ធនាគារជាតិ នៃ​កម្ពុជា – National Bank of Cambodia បានចេញ​ប្រកាស​ព័ត៌មាន​ថា កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​៣ ខែមីនា ឆ្នាំ​២០២០ លោក​អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ក្នុង​គោលបំណង​ពិភាក្សា និង​ស្វែងរក​យន្តការ​ការពារ​ផលប៉ះពាល់​ជា​សក្តានុពល ដែល​បណ្តាលមកពី​ការរីក​រាលដាល​ជាស​កល​នៃ​វីរុស Covid-19 មកលើ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

​នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ បានបង្ហាញ​ពី​វិធានការ​ផ្ទៃក្នុង​របស់ខ្លួន ដែល​បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ទប់ទល់​ការរីក​រាលដាល​នៃ​វីរុស Covid-19 និង​ផល​អវិជ្ជមាន​ជាយថាហេតុ​ផ្សេងទៀត​។ ជាមួយគ្នានេះ​ផងដែរ លោក អគ្គនាយក​ត្រួតពិនិត្យ បាន​ណែនាំ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ លើ​ចំណុច​មួយចំនួន​ដូចជា​៖ ១- ត្រូវ​បន្ត​ផ្តល់​ឥណទាន​ឱ្យបាន​កាន់តែ​សកម្ម​ដល់​វិស័យ​អទិភាព ដើម្បី​ធានា​និរន្ត​ភាព​អាជីវកម្ម​ទាំងនោះ ២- រក្សា​ភាពទន់ភ្លន់​តាម​លទ្ធភាព​ជាក់ស្តែង តាមរយៈ​ការពិនិត្យ​លទ្ធភាព​ក្នុងការ​បន្ធូរបន្ថយ និង​ពន្យារពេល​នៃ​ការសង​ប្រាក់​ដើម និង​ការប្រាក់ ជាពិសេស​ចំពោះ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ និង​វិស័យ​ពាក់ព័ន្ធ​ទេសចរណ៍ ជាដើម និង ៣- បន្ត​តាមដាន និង​ដាក់ចេញ​វិធានការ​ការពារ​ការរីក​រាលដាល​នៃ​វីរុស Covid-19 ទៅលើ​បុគ្គលិក និង​អតិថិជន ដើម្បី​ធានា​ឱ្យបាន​និរន្តរភាព​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជា​ប្រក្រតី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×