Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ដល់​កម្មវិធី​ទេសចរណ៍​ក្នុងស្រុក និង​អញ្ជើញ​ប្រជាពលរដ្ឋ ទៅ​កម្សាន្ត​សប្បាយ ក្នុង​បុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង​

spot_img

​ភ្នំពេញ​៖ នៅក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៃ​ក្រសួង​សុខ​ភិ​បាល នៅ​សណ្ឋាគារ​សុខា ថ្ងៃទី​៤ ខែ មីនា រសៀល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ២០២០ ខាងមុខនេះ យើង​ត្រូវ​រៀបចំ​អង្គរ​សង្ក្រាន្ត​ឡើងវិញ​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ដល់​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ទន្ទឹមនឹងនោះ គឺ​ដើម្បីអោយ​ក្រុមហ៊ុន​នានា​ទទួលបាន​នូវ​ផល​និង​ចំណូល​ពី​កម្មវិធី​ទាំងនេះ​ផងដែរ​។​

​ចាប់ពី​ថ្ងៃទី ១៣ -១៥ ខែ មីនា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គ្រោង​នឹង​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​។ នៅ​ថ្ងៃទី ១៤ មីនា ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​សម្រាក​នៅក្នុង​ខេត្តបាត់ដំបង​មួយ​យប់ មុននឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ទន្លេ​នៅ​ថ្ងៃទី ១៥ មីនា​។ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​កំសាន្ត​សប្បាយ​ឲ្យ​បាន​ច្រើន​កុះករ​ទាំងអស់គ្នា នៅក្នុង​ថ្ងៃបុណ្យ​ទន្លេ​ចាប់ពី​ថ្ងៃទី ១៣-១៥ មីនា ២០២០៕​ដោយ​៖​កូ​ឡាប​

spot_img
×