Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម បំពេញ​ទស្សនកិច្ច​នៅប្រទេស​ឡាវ លើវិស័យ​សន្តិសុខនិងទប់ស្កាត់​គ្រឿងញៀនឆ្លងដែន

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​ប្រតិភូ​ទៅកាន់​ប្រទេស​ឡាវ​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ស្តីពី​វិស័យ​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ ។​

​ជំនួយការ​ផ្ទាល់​សម្តេច​ក្រឡាហោម ស ខេង បានថ្លែងប្រាប់​អ្នកយកព័ត៌មាន​មុននឹង​ឡើង​យន្តហោះ នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០១៨​នេះថា នៅក្នុង​ដំណើ​ទស្សនកិច្ច​នោះ​សម្តេច​ក្រឡាហោម ស ខេង នឹង​ជួប​ជាមួយ លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ចូលរួម​កិច្ចប្រជុំ​ជាច្រើន​ជាមួយ​ភាគី​ឡាវ​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ ។​ នៅក្នុង​កិច្ចប្រជុំ​នោះ​ភាគី​កម្ពុជា​និង​ឡាវ នឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​សន្តិសុខ​នៃ​ប្រទេស​ក៏ដូចជា​តាម​បណ្តោយ​ព្រំដែន​ទាំងពីរ កាន់​តែមាន​ល្អប្រសើ​បន្ថែមទៀត ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ប្រក​ម​មុខរបរ​ផ្សេង​។​

បើតាម​ជំនួយការ​ផ្ទាល់​សម្តេច​ក្រឡាហោម​ នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរ​ក៏​នឹង​លើក​អំពី​បញ្ហា​គ្រឿងញៀន ដែល​បាន​ចរាចរណ៍​ឆ្លងកាត់​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ហើយនឹង​ខិតខំ​រួមគ្នា​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ​ជាដើម៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×