Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ នឹង​ដំណើរការ​១០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខែមេសា ខណៈ វា​រី​អគ្គិសនី​នៅសល់​ទឹក​ជាង ៨៥ ភាគរយ

spot_img

​ភ្នំពេញៈ​បើតាមអ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ តម្លៃ ៣៨០ លាន​ដុល្លារ ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល​នឹងដាក់​ឲ្យ​ដំណើរការ​ដំណាក់កាល​ដំបូង ១០០ មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ខែមេសា​។​

​លោក វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ប្រាប់​កាសែត​ក្នុងស្រុក​មួយ កាលពី​ថ្ងៃ​អង្គារ ទី​៤​មីនា​ថា បរិមាណ ៣០០ មេ​ហ្គា​វ៉ា​ត់​ទៀត នឹងដាក់​ដំណើរការ​នៅ​អំឡុង​ត្រីមាស​ទី ២ ឬ​ដើម​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ​។​

​លោក​បន្តថា ជាមួយនឹង​ការបន្ថែម​ថាមពល​នេះ​កម្ពុជា​នឹងមិន​ជួប​បញ្ហា​កង្វះ​ថាមពល​ដូច​កាលពី​រដូវក្តៅ ឆ្នាំ ២០១៩ ទៀត​ទេ​។ រោងចក្រ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​តាម​ការគ្រោងទុក​ក្នុង​ខែមេសា​ឆ្នាំ​២០២០​នេះ ដោយឡែក​សម្រាប់​ដំណើរការ​ពេញលេញ​អាច​ចាប់ផ្តើម​ក្នុង​ខែមិថុនា ឬ​កក្កដា​ខាងមុខ​។​

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា​ចាប់ពីពេលនេះ​តទៅ​កម្ពុជា​នឹងមិន​ជួបប្រទះ​បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​ទៀត​ទេ ពិសេស​នៅ​រដូវប្រាំង​។ អគ្គិសនី​គឺជា​ស្នូល​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​»​។​

​លោក​បាន​បន្ត ថា ការគ្រប់គ្រង​បរិមាណ​ទឹក​សម្រាប់​ដំណើរការ​រោងចក្រ​វា​រី​អគ្គិសនី​នៅពេលនេះ​ក៏មាន​ភាពល្អប្រសើរ​ដែរ ដែល​នឹងធ្វើ​ឲ្យ​ការផ្គត់ផ្គង់​កាន់តែច្រើន​។ ស្ថានភាព​ការផ្គត់ផ្គង់​អគ្គិសនី​ចាប់ពីពេលនេះ​តទៅ​នឹងមាន​ភាពល្អប្រសើ​រ ព្រោះ​គិត​មកដល់ពេលនេះ​មាន​បរិមាណ​ទឹក​សម្រាប់​ដំណើរការ​វា​រី​អគ្គិសនី​មាននៅ​សល់​ជាង ៨៥ ភាគរយ ខណៈ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ប្រមាណ ៣០ ភាគរយ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ ក្រសួង​រ៉ែ​នឹង​ថាមពល ឲ្យ​ព​ន្លឿ​ន​ការដំឡើង​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​ប្រេង​ឥន្ទ​នៈ កម្លាំង ៤០០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ទាន់​រដូវប្រាំង​ឆ្នាំនេះ​ខ​ណះ​ពេលដែល​ការផ្គត់ផ្គង់​អគ្គីសនី​កំពុង​ខ្វះខាត​។​

​សម្តេច​តេ​ជោ ហ៊ុនសែន​ថ្លែង​បែបនេះ ក្នុងពេលដែល សម្តេច​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​ជាតិ​ឆ្នាំ​២០១៩-២០២៣​។​

​ម៉ាស៊ីនភ្លើង​ដែលមាន​ថាមពល​ចំនួន​៤០០​មេ​ហ្កា​វ៉ា​ត់​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការបញ្ជាទិញ ពី​ប្រទេស​អាល្លឺម៉ង់ និង​ហ្វាំ​ង​ឡង់​។ ក្នុងនោះ កម្ពុជា​បាន​ទិញ​ថាមពលអគ្គីសនី​ចំនួន​២០០​មេ​ហ្កា​វ៉ា​ត់ ពី​ប្រទេស​អាល្លឺម៉ង់ និង ២០០​មេ​ហ្កា​វ៉ា​ត់ ពី​ប្រទេស​ហ្វាំ​ង​ឡង់ ដោយ​ថាមពល​ដែល​បាន​ទិញ​ទាំងអស់នោះ​នឹងត្រូវ​ដំឡើង​នៅ​នៅ​ល្វាឯម​ដើម្បី​រុញ​ថាមពល​ភ្លើង​ទាំងអស់​ចូល​ទីក្រុង​ភ្នំពេញ​សម្រាប់​បី​ផ្គត់ផ្គង់​នៅ​រដូវប្រាំង​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​បញ្ជាក់ថា​៖« អ្វីដែល​មានការ​ព្រួយបារម្ភ​នោះ​គឺ​វា​រី​អគ្គីសនី​របស់​យើង​បាននិងកំពុង​ខ្វះខាត​ទឹក​ទៀត​។ ដោយ​ការផលិត​អគ្គីសនី​របស់​យើង​ដែលមាន​កម្លាំង​១.៨០០​មេ​ហ្កា​វ៉ា​ត់ ប៉ុន្តែ​សម្រេចបាន​ត្រឹមតែ​១៨៤​ទៅ​៦៨៧​មេ​ហ្កា​វ៉ា​ត់​តែប៉ុណ្ណោះ​»​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​មានប្រសាសន៍​បន្តថា​៖« ស្ថានភាព​កំពុង​ធ្លាក់ចុះ​នេះ ហើយដោយ​ត្រូវ​បន្ថែម​ថាមពល​មួយចំនួន​ដូចជា​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម រោងចក្រ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ការនាំ​ចូល​ពី​ប្រទេស​ឡាវ​ជាដើម​»​។

​សម្តេច​បាន​បន្តទៀតថា​៖«​ម្ចាស់​សណ្ឋាគារ រោងចក្រ សហគ្រាស​ដែលមាន​ម៉ាស៊ីន​ផ្ទាល់ខ្លួន ស្រប​ពេលដែល​មានការ​ចាំបាច់​និង​ការ​កាត់ផ្តាច់​ភ្លើង​ដោយ​ប្រការ​ណាមួយ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ខ្លួនឯង​បណ្តោះអាសន្ន​។​»

​កាលពីពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​ទើប​ដាក់​ដំណើរការ​ថាមពល​២០​មេ​ហ្ក​វ៉ា​ត់​បន្ថែម​ពីលើ​ស្ថានីយ​ថាមពល ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ចំនួន​៦០​មេ​ហ្ក​វ៉ា​ត់ ដើម្បី​ផ្គត់ផ្គង់​ពី​ការខ្វះខាត​ថាមពល​ប្រើប្រាស់​នា​រដូវប្រាំង​ខាងមុខនេះ​។ ស្ថានីយ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្មាត​ពង ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជិត​ភ្នំ​ប្រសិទ្ធ​លើ​ផ្ទៃដី ទំហំ​១១៥​ហិកតា​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រទេស​កម្ពុ​ជាមាន​ស្ថានីយ​វា​រី​អគ្គីសនី​ជាច្រើន​ដែរ​សម្រាប់​ផ្គត់ផ្គង់​ក្នុងប្រទេស​ដែលមាន​ដូចជា ១)​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​ពីរ (៤០០​មេ​ហ្កា​វ៉ា​ត់ ខេត្តស្ទឹងត្រែង​) ២) វា​រី​អគ្គីសនី​គីរីរម្យ​១ (១២ មេ​ហ្កា​វ៉ា​ត់ ខេត្តកំពង់ស្ពឺ​) ៣) វា​រី​អគ្គីសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​( ៣៣៨​មេ​ហ្គា​វ៉ា​ត់ ខេត្តកោះកុង​) ៤) វា​រី​អគ្គីសនី​កំចាយ ( ១៩៤. ១​មេ​ហ្គា​វ៉ា​ត់ ខេត្តកំពត​) ៥) វា​រី​អគ្គីសនី​គិរី​រម្យ​៣ ( ១៨​មេ​ហ្គា​វ៉ា​ត់ កោះកុង​) ៦) វា​រី​អគ្គីសនី​ស្ទឹង អា​តៃ ( ១២០​មេ​ហ្គា​វ៉ា​ត់ ខេត្តពោធិ៍សាត់​) ៧) វា​រី​អគ្គីសនី​ស្ទឹង​តា​តៃ ( ២៤៦​មេ​ហ្គា​វ៉ា​ត់ កោះកុង​)៕ ដោយ​៖​កូ​ឡាប​

spot_img
×