Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​បង្កើត ​២​ នាក់ ​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅ​កាប់​ប្តី​ប្រពន្ធ​ ២​ នាក់ ​ដេក​ក្រោមផ្ទះ​ប៊ិះស្លាប់​ ដោយចោទថាចេះធ្វើអំពើធ្មប់

spot_img

​តាកែវ​៖ បុរស​២​នាក់ ត្រូវជា​បងប្អូន​បង្កើត បាន​ឌុប​គ្នា​ទៅ​កាប់ ២​នាក់​ប្ដី និង​ប្រពន្ធ ដែល​កំពុង​ដេក​លេង​ក្រោមផ្ទះ កណ្ដាលរាត្រី​ទៅហើយ ដោយ​ចោទថា​ពួកគេ​ចេះ​អំពើ​អាប​ធ្មប់ ជាដើម​ហេតុបណ្ដាល​ឲ្យ​ម្ដាយ​ខ្លួន​ស្លាប់ ទើប​កើតជា​គំនុំសងសឹក​។​

​បើ​យោងតាម​ការបញ្ជាក់​ពី​លោក​វ​រេ​សេនីយ៍​ឯក ផាន ផល អធិការនគរបាល​ស្រុក​ទ្រាំង បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​គិតទុក ជាមុន បាន​កើតឡើង​នៅវេលា​ម៉ោង ២៣​យប់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ ២​នាក់​បងប្អូន​បង្កើត ។

១. ឈ្មោះ​ម៉ម អែម ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ធ្នោះ​ឃុំ​អង្កែ​វ​ស្រុក​ទ្រាំង មាន​មុខរបរ​កម្មក​រ​សំណង់​

២. ឈ្មោះ​ម៉ម អន ហៅ​ពោត ភេទ​ប្រុស​អាយុ​២៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា មាន​មុខរបរ​កម្មក​រ​សំណង់​។ ប្រដាប់​ដោយ​កាំបិត​ក្រ​ង៉ុ​ក នឹង​ម៉ូតូ​មួយគ្រឿង​បាន​ដឹក​គ្នា​ចូលទៅ​កាប់​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​កំពុង ដេក​នៅលើ​គ្រែ​ក្រោមផ្ទះ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា បណ្តាលអោយមាន​របួស​ស្នាម​ជា​ទម្ងន់ ទាំងពីរ​នាក់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្សី​។ ដោយ​ជនរងគ្រោះ​មានឈ្មោះ មាស សាម៉ន អាយុ​៥៦​ឆ្នាំ មានមុខ​របរ​កសិក​រ (​ប្តី​) និង​ជនរងគ្រោះ​ឈ្មោះ វា ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ (​ប្រពន្ធ​)​។​

លោក​អធិការនគរបាល​ស្រុក បាន​បន្តថា ក្រោយពេល​កើតហេតុ កំលាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ម អន ហៅ ពោត (​ម្ចាស់​ម៉ូតូ​) ដកហូត​ម៉ូតូ​១​គ្រឿង ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ម៉ម អែម បាន​គេចខ្លួនបាត់​។​

​ចំពោះ​មូលហេតុ​៖ ដោយ​ចោទ​ជនរងគ្រោះ​ថា​ជា​គ្រូធ្មប់​ធ្វើ​ឲ្យ​ម្តាយ​ខ្លួន​ឈឺ​ស្លាប់​។​

​បច្ចុប្បន្ន ជនបង្ក​ម្នាក់​ដែល​ឃាត់ខ្លួន​បាន ត្រូវបាន​កំលាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ​មិនា ឆ្នាំ​២០២០ ចំណែកឯ​ជនបង្ក​ម្នាក់ទៀត ត្រូវបាន​កំលាំង​សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​យកមក​ផ​ន្ត​ន្ទា​ទោស ទៅតាម​ផ្លូវច្បាប់​៕ តាកែវ​

spot_img
×