Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ចំនួន​ជិត ៥០០​នាក់​បន្ថែម និង​មាន​ស្លាប់ ៣​នាក់​ទៀត​

spot_img

​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាសថា​មាន​មនុស្ស​ចំនួន ៤៣៨​នាក់​បន្ថែមទៀត​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ហើយ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើន​ដល់​ចំនួន ៥.៧៦៦​នាក់​។​

​ចំណែក​អ្នកស្លាប់​កើន​ដល់ ៣៥​នាក់ ក្រោយពេល​មាន​អ្នកស្លាប់​ថ្មី ៣​នាក់​បន្ថែម​។ នេះ​បើតាម​មជ្ឍមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​កូរ៉េខាងត្បូង​។​

​មន្ត្រី​សុខាភិបាល​រំពឹងថា ចំនួន​អ្នក​ឆ្លង​នឹង​កើនឡើង​ខ្លាំង​នៅពេល​ខាងមុខ នៅពេលដែល​ពួកគេ​បញ្ចប់​ការធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន ២០០.០០០​នាក់ ដែលជា​សមាជិក​នៃ​ក្រុម​អ្នក​កាន់សាសនា​គ្រឹ​ស្ត​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​ប្រទេស​ចំនួន ៩២ ដែល​បាន​រឹតបន្តឹង​ការធ្វើដំណើរ​ពី​កូរ៉េខាងត្បូង​ចូល​ប្រទេស​ពួកគេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×